ភ្នំពេញ៖ រាជនីក្រមា ជាឈ្មោះមួយដែលប្រិយមិត្តបានដាក់ងារឲ្យ មាន សូនីតា តាំងពីតារាសម្ដែងស្រីវ័យក្មេងរូបនេះមាន គំនិតច្នៃក្រមាខ្មែរ ធ្វើជាសម្ភារៈប្រើប្រាស់យ៉ាងទាក់ទាញប្លែកភ្នែក។ ភាពឆ្លាតរបស់ សូនីតា បានសាងឱកាសឲ្យ កញ្ញា នាំយកក្រមាខ្មែរបង្ហាញវត្តមានលើឆាកអន្តរជាតិជាច្រើន នាពេលកន្លងមក។

លើសពីនេះរាល់ពេល ចេញសម្ដែងម្ដងៗ យើងសង្កេតឃើញថា សូនីតា តែងតែច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗ បែបទាន់សម័យ ពិសេសក៏បានរួមបញ្ចូលជាមួយក្រមាខ្មែរ លម្អលើម៉ូតទាំងនោះ ធ្វើឲ្យឈុតនីមួយៗ កាន់តែមានភាពលេចធ្លោយ៉ាងខ្លាំង។

ចំពោះប្រិយមិត្ត ធ្លាប់តែឃើញសម្រស់ មាន សូនីតា លេងស្ទីលជាមួយឈុតក្រមា ប៉ុន្តែដល់ពេលនាងគ្រងឈុតបុរាណខ្មែរ អមនឹងស្នាមញញឹមតាមបែបធម្មជាតិទៀតនោះ ធ្វើឲ្យសម្រស់តារាស្រី សម្លេងស្រួយរូបនេះ រឹតតែស្រស់ស្អាត ហាក់គយគន់មិនឆ្អែតទាល់តែសោះ៕

ចង់ដឹងថា សម្រស់រាជនីក្រមា ប្លែកយ៉ាងណា ក្នុងឈុតបុរាណខ្មែរ ទស្សនាវីដេអូជាមួយខ្មែរឡូត ទាំងអស់គ្នា! 

រាជនីក្រមា មាន សូនីតា ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ
រាជនីក្រមា មាន សូនីតា ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ
តារាសម្ដែង មាន សូនីតា ក្នុងឈុតក្រមា
តារាសម្ដែង មាន សូនីតា ក្នុងឈុតក្រមា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា