បរទេស៖ ក្បាច់គូសចិញ្ចើមទើបនឹងចេញថ្មី ដែលមានរាងដូចសត្វពស់ និងដង្កូវ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម Instgram។ ការគូសចិញ្ចើមរបៀបនេះ ត្រូវបានគេហៅថា ចិញ្ចើមទឹករលក។ 

អ្នកផ្តើមគំនិតនៃការគូសចិញ្ចើមទឹករលកមុនគេ គឺអ្នកជំនាញផាត់មុខមួយរូប ឈ្មោះថា Jessica Brodersen។ កាលពីប៉ុន្មានសប្តាហ៍មុននាងបានគូស និងបង្ហោះរូបភាពចិញ្ចើមយ៉ាងក្រាស់រាងទឹករលក ដែលមានកន្ទុយស្តួចដ៏រស់រវើក ចូលទៅក្នុងគណនីបណ្តាញសង្គមរបស់នាង។

ចាប់តាំងពីពេលនោះមក អ្នកជំនាញផាត់មុខជាច្រើន បានបំបែកស្ទាយចិញ្ចើមទឹករលកនោះ ឲ្យទៅជាមានស្នាមឆូតៗ ថ្នាក់ៗ តម្រៀបគ្នា មើលទៅដូចជារូបកាត់តតាមកម្មវិធី Photoshop យ៉ាងអ៊ីចឹង។

ក្នុងនោះមានវីដេអូមួយបង្ហោះលើហ្វេសប៊ុក មានអ្នកចុចមើលដល់ទៅជាង ១២លានដងឯណោះ។

ចង់ដឹងថា ចិញ្ចើមរាងទឹករលក ពិតជាប្លែកយ៉ាងណា សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

ចិញ្ចើមទឹករលក ដែលកំពុងទទួលបានការចាប់អារម្មណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]