កូនស្រីអាចទទួលដំណរពូជ ពីរូបរាងម្ដាយ ទាំងផ្នែកល្អ និងផ្នែកអាក្រក់ជាងកូនប្រុស។

មនុស្សស្រីតែងតែបារម្មណ៍ពីរូបរាង ក្រោយពីសម្រាលកូនរួច គឺមានសង្វារពោះ ហើយវារីករាលដាលកាត់តែខ្លាំងឡើងៗ ទាំងអស់នេះគឺជាផ្នែកមួយនៃដំណរពូជ ដូចជាជំងឺទឺកនោមផ្អែម សន្លាក់ឆ្អឹង មហារីកដោះ ជាដើម។

ឥលូវនេះមាន ក្រុមគ្រួសារម្ដាយ និងកូន បីគូបានស្ម័គ្រចិត្តធ្វើការពិសោធន៍៖

១. Becky និង Elaine

Becky អាយុ២៤ឆ្នាំ នាងមានដើមទ្រូងធំ ដូចម្ដាយរបស់នាង ប៉ុន្ដែក្បាលពោះ និងគូទមិនសូវធំប៉ុន្មានទេ។ បន្ទាប់ពិBecky បានលែងលះប្ដីមក របបអាហាររបស់នាងក៏បានកើនឡើង ហើយនាងកំពុងពិបាកចិត្តពីការឡើងទំងន់របស់នាង ហើយBecky មានជំងឺសន្លាក់ឆ្អឹង។

 ចំនែកឯអ្នកស្រី Elaine ក៏ពិបាកចិត្តនិងទំងន់របស់គាត់រហូតមកដែរ គាត់មិនចូលចិត្តផ្នែកក្បាលពោះ និងគូទរបស់គាត់។ ហើយ អ្នកស្រី Elaine បញ្ហាផ្នែកសន្លាក់ឆ្អឹងដែរ នៅពេលដែលគាត់ ធ្វើការនៅក្នុងហាងដុតនំមួយ គាត់បានត្រូវបាវម្សៅដ៏ធ្ងន់ធ្លាក់ចំខ្នងរបស់គាត់។ Becky បានស្នងនៅរូបរាង របស់ម្ដាយគេស្ទើរតែទាំងស្រុង។

២. Hayley និង Kim

Hayley មានអាយុ ៣១ឆ្នាំ មានកូនពីរក្នុងបន្ទុក ហើយនាងគឺជាស្រ្ដីមេមាយ។ Hayley មានការប្រួយបារម្ភនៅពេលដែល គេដឹងថាម្ដាយរបស់គាត់មានជំងឺ មាហារីកដោះ និងឪពុករបស់ Haley បានស្លាប់កាលពី ពីរឆ្នាំមុនដោយជំងឺ មហារីបំពង់ក។ Haley គិតថារូបរាងរបស់នាង កាត់ទៅរកពូករបស់នាង។

អ្នកស្រី Kim អាយុ ៥៣ឆ្នាំគាត់ក៏ជាស្រ្ដីមេមាយ មានកូនបីនាក់ក្នុងបន្ទុក គាត់មានជំងឺមហារីកដោះ ហើយគាត់សង្ឃឹមថា វានឹងមិនបន្ដទៅកូនរបស់គាត់ទេ។

 

៣. Rachel និង Diane

Rachel អាយុ ២៩ឆ្នាំ មានកូន ពីរនាក់ នាងមានរូបរាងដូចនិង ម្ដាយរបស់នាង ប៉ុន្ដែកំពស់កាត់ទៅរកឪពុករបស់នាង។ Rachel មានអារម្មណ៍ថា ទំងន់របស់នាងខុសពីធម្មតា គឺនាងចូលចិត្តញាំុ នាងតែងតែទៅពិគ្រោះ ជាមួយលោកវេជ្ជបណ្ឌិត ពីព្រោះនាងខ្លាចនាងអាចស្នងជំងឺ សន្លាក់ឆ្អឹងពីម្ដាយរបស់នាង។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]