កោះម៉ាឌីវ៖  តារាសម្តែងស្រី Lydia Sarunrat និងស្វាមី បានសាងជីវិតគ្រួសារជាមួយគ្នា​ អស់រយ:ពេលជាយូរណាស់មកហើយ។ ក្នុងនោះ បើទោះបីជា មានកូនមួយហើយក្តី តែភាពផ្អែមល្អែម រវាងប្តីប្រពន្ធមួយគូនេះវិញ គឺនៅតែមានទំនាក់ទំនងល្អឲ្យគ្នាទៅវិញទៅមក។

កន្លងទៅថ្មីៗនេះ ពូកគេ បានធ្វើដំណើរកម្សាន្ត ទៅលេងកោះម៉ាឌីវ ជាមួយគ្នា ព្រមទាំងបាននាំកូនប្រុស របស់ពួកគេ ទៅជាមួយផងដែរ។ ម្យ៉ាងវិញទៀត នាងក៏បានផុស នៅរូបថតជាមួយស្វាមី ក្នុងគណនី Instagram ផ្ទាល់ ដោយមានពាក្យជូនពរទៅដល់ស្វាមីរបស់ខ្លួន នាថ្ងៃបុណ្យខួបកំណើត។

នាងបានសរសេរថា "រីករាយថ្ងៃខួបកំណើតលោកប្តី សុំឲ្យលោកប្តីមានសុខភាពល្អ ហើយនិងសុខភាពល្អជារៀងរហូត នេះអាយុបាន ៣៩ឆ្នាំហើយណា " ។

ជីវិតគ្រួសាររបស់នាង បានធ្វើឲ្យគេឯង មានការច្រណែនយ៉ាងខ្លាំង ព្រោះថា​ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបាន ភាពសុភមង្គលរឹតតែខ្លាំងឡើង៕

Lydia Sarunrat ជាមួយនឹងក្រុមគ្រួសាររបស់នាង
Lydia Sarunrat ជាមួយនឹងក្រុមគ្រួសាររបស់នាង
ពាក្យសម្តីដែលនាងបានជូនពរស្វាមី
Lydia Sarunrat ជាមួយនឹងក្រុមគ្រួសាររបស់នាង
Lydia Sarunrat ជាមួយនឹងក្រុមគ្រួសាររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]