ភ្នំពេញ៖ តារាកំប្លែងល្បី នាយ ពាក់មី តែងធ្វើឲ្យប្រិយមិត្តផ្ទុះសំណើច តាមរយៈការសម្ដែងសិល្បៈបែបកំប្លែង ជាច្រើននាពេលកន្លងមក។

ក្រៅពីជាតារាកំប្លែង នាយក៏អាចបកស្រាយ បទចម្រៀងបានយ៉ាងពិរោះ ដែលមិនខុស ពីតារាចម្រៀងអាជីពប៉ុន្មានឡើយ។

តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ កូនប្រុស ស្រី របស់លោក ហាក់ដូចជា​ មានដុងខាងសិល្បៈមិនខុសពីឳពុកប៉ុន្មានឡើយ។

លើសនេះ បទ«អតីត» ដែលមានលាយភាសាថៃ កំពុងល្បីសម្រាប់ស្រទាប់មិត្តយុវវ័យនោះ ត្រូវបានប្អូនទាំងពីរ យកមកច្រៀងតាមបានយ៉ាងពិរោះ ស្ដាប់ទៅដូចមនុស្សពេញវ័យ ដែលចេះភាសាថៃច្បាស់យ៉ាងដូច្នេះដែរ៕

ចង់ដឹង កូនទាំងពីរ របស់តារាកំប្លែងរូបនេះ មានដុងសិល្បៈយ៉ាងណា? ទស្សនាវីដេអូទាំងអស់គ្នា! 

ពាក់មី និងក្រុមគ្រួសារ
ពាក់មី និងក្រុមគ្រួសារ
ពាក់មី និងកូនប្រុស
កូនស្រី នាយ ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី