(ភ្នំពេញ)៖ ដោយសារពេលវេលា កាន់តែកៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌមកដល់ ផលិតកម្មថោន បានលើកយកបទចម្រៀងមួយបទ មានចំណងជើងថា «ជូនអូនទៅម៉ែ» ជាការបកស្រាយរបស់តារាចម្រៀងសំដីផ្អែម កញ្ញា សុន ស្រីពេជ្រ ធ្វើឲ្យមហាជនមានការពេញចិត្តពេញថ្លើម នឹងទឹកដមសំឡេងតារាចម្រៀងរូបនេះ ជាខ្លាំង។

«ជូនអូនទៅម៉ែ» ហាក់ដូចជាស៊ីទៅនឹងទឹកដមសម្លេងរបស់ កញ្ញា សុន ស្រីពេជ្រ ដោយសារតែ នាងជាតារាចម្រៀងបែបប្រជាប្រិយ មានសមត្ថភាព បកស្រាយបទចម្រៀង មរតកដើមបានល្អ ទើបផលិតកម្ម ថោន បាននិពន្ធបទចម្រៀងនេះឡើង។

«ជូនអូនទៅម៉ែ» គឺជាបទចម្រៀងបែបមរតកដើម ត្រូវបានផលិតកម្មថោន លើកយកមកសម្រួលបទភ្លេងជាថ្មីម្ដងទៀត ដើម្បីចែកជូនជាកាដូរ ដល់ប្រិយមិត្តគ្រប់រូប សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ។

តើ «ជូនអូនទៅម៉ែ» មានអត្ថន័យបែបណាទៅ? កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ ដូចខាងក្រោម ៖

តារាចម្រៀង សុន ស្រីពេជ្រ
បទ«ជូនអូនទៅម៉ែ» របស់ សុន ស្រីពេជ្រ ដែលគ្រប់គ្នាទន្ទឹងរង់ចាំ ​ចេញ Full Mv ហើយ
តារាចម្រៀង សុន ស្រីពេជ្រ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ