ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំ នៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កាន់តែមានភាពល្បីល្បាញឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏កាន់តែមានទីផ្សារការងារជាច្រើនផងដែរ នៅក្នុងវិស័យសិល្បៈ ស្របពេលដែលខ្លួនកំពុងមានទំនាក់ទំនងជាមួយតារាសម្តែងថ្មី លោក ឆឹម សក្កដា ។

អ្វីដែលគួរឲ្យ ចាប់អារម្មណ៍ជាងនេះនោះគឺ ស្នេហារវាង តារាទាំងពីរដួងនេះ ឃើញមានការ ចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់ទស្សនិកជន ដោយឡែក នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់អ្នកនាង ពេជ្រ សោភា ម្សិលមិញ នេះ អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាព ដ៏ផ្អែមល្ហែមជាមួយនឹងតារាសម្ដែង លោក ឆឹម សក្កដា ធ្វើឲ្យអ្នកទស្សនា ចង់លើសជាតិស្ករ។

មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏ត្រូវបានអ្នកគាំទ្រជាច្រើន សរសើរថា គឺជាគូស្នេហ៍មួយគូយ៉ាងសាកសម ហើយបានជូនពរដល់ អ្នកទាំងពីរឱ្យស្រលាញ់គ្នា ដល់ចាស់ និងកាន់តែខ្លាំងទៀតផង៕

សូមទស្សនារូបភាព ផ្អែមល្ហែមរបស់អ្នកទាំងពីរទាំងអស់គ្នា៖ 

អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា