នៅពេលដែលអ្នកឃ្លាន ការទទួលទានជារឿងសំខាន់ចាំបាច់ណាស់ ដែលអ្នកត្រូវតែស្វែងរកដើម្បីបំពេញក្រពះ។ ប៉ុន្តែការទទួលទានអាហារ និងសកម្មភាពផ្សេងៗមួយចំនួននៅពេលដែលអ្នកមានពោះទទេដោយមិនទាន់បរិភោគអ្វីសោះនោះ វាក៏ធ្វើឱ្យប៉ះពាល់ និងមានបញ្ហាផ្សេងៗបានផងដែរ។

ខាងក្រោមនេះជាអាហារ និងសកម្មភាពផ្សេងៗដែលអ្នកគួរចៀងវាងពេលពោះទទេ (មិនបានបរិភោគអ្វីសោះបន្ទាប់ពីអាហារចុងក្រោយ ២ម៉ោង )៖  

ការទទួលទានអាហារ និងសកម្មភាពផ្សេងៗមួយចំនួននៅពេលដែលអ្នកមានពោះទទេដោយមិនទាន់បរិភោគអ្វីសោះនោះវាក៏ធ្វើឱ្យប៉ះពាល់ និងមានបញ្ហាផ្សេងៗបានផងដែរ

១. ថ្នាំប្រឆាំងនឹងការរលាក

ថ្នាំ Aspirin ថ្នាំប៉ារ៉ាសេតាម៉ុល និងថ្នាំដែលប្រឆាំងនឹងការរលាកផ្សេងៗ(NSAIDs) មិនអាចប្រើប្រាស់ពេលដែលពោះទទេបាននោះទេ ព្រោះវាមិនត្រឹមតែធ្វើឱ្យថ្នាំបាត់បង់គុណភាព និងគ្មានប្រសិទ្ធភាពប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាករណីហូរឈាមនៅក្នុងក្រពះថែមទៀតផង។

ដំបូន្មាន៖ ទឹកដោះគោមានជាតិស្ករទាបមានផលប៉ះពាល់តិចជាមួយថ្នាំដែលប្រឈមនឹងការរលាក ដូច្នេះអ្នកអាចយកទឹកដោះគោប្រភេទនេះជំនួសឱ្យទឹកបានរាល់ពេលប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកផ្សេងៗ។ 

ថ្នាំ Aspirin ថ្នាំប៉ារ៉ាសេតាម៉ុល និងថ្នាំដែលប្រឆាំងនឹងការរលាកផ្សេងៗ(NSAIDs) មិនអាចប្រើប្រាស់ពេលដែលពោះទទេបាននោះទេ

២.កាហ្វេ

ទោះបីជាអ្នកទទួលទានកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីនក៏ដោយ ក៏វាអាចជំរុញដល់ការផលិតជាតិអាស៊ីតដែលអាចធ្វើឱ្យអ្នកក្រហាយទ្រូង  និងមានបញ្ហាប្រព័ន្ធរំលាយអាហារផងដែរ  បើសិនជាអ្នកទទួលទានវាទាំងពោះនៅទទេ។  បើទោះជាអ្នកទទួលអាហារពេលព្រឹកបន្ទាប់ពីផឹកកាហ្វេក៏ដោយ  ក៏វានៅតែមានផលប៉ះពាល់ជាច្រើនដូចជាកង្វះសារជាតិសេរ៉ូតូនីន ដោយអាចបណ្តាលឱ្យអ្នកមួរម៉ៅ  ធុញទ្រាន់  ឆេវឆាវ អាប់អួរពេញមួយថ្ងៃផងដែរ។

ដំបូន្មាន៖ បើអ្នកពិតជាត្រូវទទួលទាន  និងមិនអាចខ្វះកាហ្វេបានទេនោះ ដូច្នេះអ្នកអាចបន្ថែមទឹកដោះគោ ឬក្រែមពីលើកាហ្វេបាន ព្រោះវាអាចកាត់បន្ថយផលប៉ះពាល់ផ្សេងៗបាន។ យកល្អគួរទទួលទានកាហ្វេស្រស់ធម្មជាតិ ជាជាងកាហ្វេស្ងួតដែលគេធ្វើការវេចខ្ចប់ដាក់លក់នៅលើទីផ្សារ។

បើអ្នកពិតជាត្រូវទទួលទាន និងមិនអាចខ្វះកាហ្វេបាននោះទេ ដូច្នេះអ្នកអាចបន្ថែមទឹកដោះគោ ឬក្រែមពីលើកាហ្វេបាន ព្រោះវាអាចកាត់បន្ថយប៉ះពាល់ផ្សេងៗបាន

៣. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងពេលដែលពោះអ្នកទទេនឹងធ្វើឱ្យរាងកាយរបស់អ្នកស្រូបយកជាតិអាល់កុលលើសពីពេលធម្មតាដល់ទៅពីរដង ដូចជាឥទ្ធិពលនៃការចាក់ថ្នាំតាមសសៃឈាមដែរ។ ការផឹកគ្រឿងស្រវឹងនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ ថ្លើម បេះដូង និងតម្រងនោមរបស់អ្នក។

ការណែនាំ៖ បើសិនជាអ្នកមានការចាំបាច់ត្រូវតែផឹកគ្រឿងស្រវឹង អ្នកអាចរកភេសជ្ជៈត្រជាក់ៗដែលគ្មានជាតិកាបូនមកទទួលទានយឺតៗក្នុងពេលតែមួយជាមួយគ្នា ព្រោះវាអាចជួយកាត់បន្ថយការស្រូបសារធាតុអាល់កុលចូលទៅក្នុងខ្លួនបាន។ ជាការល្អបើសិនជាអ្នកអាចទទួលទាននំប៉័ងជាមួយបឺរមួយចំណិតរឹតតែប្រសើរ។  

អ្នកអាចរកភេសជ្ជៈត្រជាក់ៗដែលគ្មានជាតិកាបូនមកទទួលទានយឺតៗក្នុងពេលតែមួយជាមួយគ្នា ព្រោះវាអាចជួយកាត់បន្ថយការស្រូបសារធាតុអាល់កុលចូលទៅក្នុងខ្លួនបាន

៤. ស្ករកៅស៊ូ

ពេលដែលអ្នកទំពារស្ករកៅស៊ូនៅពេលដែលពោះទទេវានឹងផលិតជាតិអាស៊ីតសម្រាប់រំលាយអាហារ ដែលអាចបំផ្លាញស្រទាប់ក្រពះរបស់អ្នកបាន។ ក្នុងករណីធ្ងន់ធ្ងរនឹងបណ្តាលឱ្យអ្នកមានជំងឺរលាកក្រពះផងដែរ។

ការណែនាំ៖ ការទំពារស្ករកៅស៊ូដែលមានសារធាតុផ្អែមធម្មជាតិ (xylitol, sorbitol) មានគ្រោះថ្នាក់តិចជាងស្ករកៅស៊ូដែលមានជាតិស្ករ, cyclamate ឬ aspartame ។ ម្យ៉ាងទៀតអ្នកក៏ត្រូវជៀសវាងផងដែរ ដោយមិនត្រូវទំពារស្ករកៅស៊ូឱ្យលើសពី ១០នាទីនោះទេ។ 

ម្យ៉ាងទៀតអ្នកក៏ត្រូវជៀសវាងផងដែរ ដោយមិនត្រូវទំពារស្ករកៅស៊ូឱ្យលើសពី 10 នាទីនោះទេ

៥.គេង

ការចូលគេងដោយមិនមានអ្វីក្នុងពោះ ធ្វើឱ្យអ្នកឃ្លាន  និងធ្វើឱ្យអ្នកមានបញ្ហាគេងមិនលក់  គេងមិនស្កប់  ឬរហ័សភ្ញាក់ជាដើម។  ដូច្នេះបានជាមុនចូលគេងអ្នកតែងតែត្រូវការអាហារបន្ថែមបន្ទាប់ពីអាហារពេលល្ងាចរួច។

ការណែនាំ៖ ប៉ុន្តែការទទួលទានអាហារបន្ថែមមុនពេលចូលគេងមិនមែនជាការល្អនោះទេ។  អ្នកគួរតែផឹកទឹកដោះគោឧណ្ហៗដែលមានជាតិម៉ាញ៉េស្យូម និងកាល់ស្យូម ជំនួសវិញប្រសើរជាង  ព្រោះវាអាចធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ល្អ។ 

អ្នកគួរតែផឹកទឹកដោះគោដែលមានជាតិម៉ាញ៉េស្យូម និងកាល់ស្យូម ជំនួសវិញប្រសើរជាង ព្រោះវាអាចធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ល្អ

៦. ការហាត់ប្រាណ

អ្នកខ្លះយល់ឃើញថាការហាត់ប្រាណពេលដែលមិនទាន់ទទួលទានអ្វីសោះនឹងធ្វើឱ្យអ្នកដុតបំផ្លាញ់កាឡូរី  និងជាតិខ្លាញ់បានច្រើន។ ប៉ុន្តែនេះមិនមែនជាគំនិតត្រឹមត្រូវនោះទេ។  នៅពេលដែលអ្នកខំហាត់ប្រាណនៅពេលដែលរាងកាយអ្នកគ្មានថាមពល ឬគ្មានចំណីអាហារចូលពោះសោះ វាអាចកាត់បន្ថយអាំងតង់ស៊ីតេនៃការធ្វើលំហាត់ប្រាណផងដែរ។

ការណែនាំ៖ ជំនួសឱ្យការហាត់ប្រាណដែលប្រើប្រាស់កម្លាំងខ្លាំង អ្នកអាចធ្វើការហាត់ប្រាណដោយវិធីងាយៗ  យឺតៗ  ដោយមិនបាច់ប្រើប្រាស់កម្លាំងខ្លាំងនោះទេ។  ហើយប្រសិនជាអ្នកមានបញ្ហារំលាយអាហារ  អ្នកគួរតែទទួលទានអាហារសម្រន់បន្តិចបន្តួចមុននឹងធ្វើលំហាត់ប្រាណ ព្រោះបើអ្នកគ្មានអ្វីចូលពោះសោះ ទឹកក្រពះដែលបញ្ចេញក្នុងពេលអ្នកធ្វើលំហាត់ប្រាណនឹងបំផ្លាញក្រពះរបស់អ្នកជាមិនខាន។  

ជំនួសឱ្យការហាត់ប្រាណដែលប្រើប្រាស់កម្លាំងខ្លាំង អ្នកអាចធ្វើការហាត់ប្រាណដោយវិធីងាយៗ យឺតៗ ដោយមិនបាច់ប្រើប្រាស់កម្លាំងខ្លាំងនោះទេ

៧.ដើរទិញអីវ៉ាន់

ពេលដែលអ្នកឃ្លាននឹងធ្វើឱ្យការដើរទិញទំនិញរបស់អ្នកលើសពីតម្រូវការជាមិនខាន។  ដូច្នេះគួរចេះកំណត់ថា អ្វីដែលជារបស់ត្រូវការ  និងរបស់ណាដែលចាំបាច់បំផុតសម្រាប់បំបាត់ការស្រេកឃ្លាន។

ការណែនាំ៖ មុនពេលដើរទិញទំនិញអ្នកគួរតែបង្កើតបញ្ជីរាយឈ្មោះរបស់ដែលចាំបាច់ជាមុនសិន។  វាមិនត្រឹមតែធ្វើឱ្យអ្នកអាចទិញរបស់ដែលចាំបាច់ប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយការចំណាយច្រើនខ្ជះខ្ជាយផងដែរ។

មុនពេលធ្វើការដើរទិញទំនិញអ្នកគួរតែបង្កើតបញ្ជីរាយឈ្មោះរបស់ដែលចាំបាច់ជាមុនសិន

៨.ទឹកក្រូច

ទឹកក្រូចគ្រប់ប្រភេទសុទ្ធតែមានជាតិអាស៊ីត និងជាតិសរសៃដែលវាអាចធ្វើឱ្យអ្នកមានបញ្ហារលាកក្រពះ  និងហានិភ័យផ្សេងៗជាច្រើនទៀត  រាល់ពេលដែលអ្នកទទួលទានវាក្នុងពេលពោះទទេ។

ការណែនាំ៖ ទឹកក្រូចស្រស់ៗទាំងអស់អ្នកអាចទទួលទានបានដោយមិនមានបញ្ហា អ្វីទាំងអស់ ថែមទាំងមានគុណប្រយោជន៍សម្រាប់រាងកាយផងដែរ បើសិនជាអ្នកលាយវាជាមួយទឹកក្នុងបរមាណស្មើគ្នា (ករណីមានជំងឺទាក់ទងនឹងក្រពះពោះវៀន) និងបរិមាណ ២ភាគ (សម្រាប់មនុស្សទូទៅ) ។

ទឹកក្រូចស្រស់ៗទាំងអស់អ្នកអាចទទួលទានបានដោយមិនមានបញ្ហា អ្វីទាំងអស់ ថែមទាំងមានគុណប្រយោជន៍សម្រាប់រាងកាយផងដែរ បើសិនជាអ្នកលាយវាជាមួយទឹកក្នុងបរមាណស្មើគ្នា (ករណីមានជំងឺទាក់ទងនឹងក្រពះពោះវៀន) និងបរិមាណ ២ភាគ (សម្រាប់មនុស្សទូទៅ)

៩. ពិភាក្សា ឬជជែក

ការស្រាវជ្រាវរកឃើញថាពេលដែលអ្នកឃ្លានវានឹងធ្វើឱ្យអារម្មណ៍អ្នកផ្លាស់ប្តូរដូចជាស្ងប់ស្ងៀម មួរម៉ៅ ឬការខឹងច្រឡោតជាដើម ព្រោះតែរាងកាយទាំងមូលរបស់អ្នកមិនអាចធ្វើការគ្រប់គ្រងបានល្អនោះទេនៅពេលដែលអ្នកមានពោះទទេ។

ការណែនាំ៖ បើសិនជាអ្នកគ្មានពេលវេលាគ្រប់គ្រាន់ទទួលទាននៅពេលធ្វើការ ឬពេលប្រជុំ អ្នកអាចរកអ្វីក្តៅឧណ្ហៗកម្តៅក្រពះរបស់អ្នកដូចជាទឹកតែជាដើម។ វានឹងធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់ ហើយការងារ ការសន្ទនានិងការពិភាក្សានឹងរលូនទៅមុខយ៉ាងល្អផងដែរ៕

បើសិនជាអ្នកគ្មានពេលវេលាគ្រប់គ្រាន់ទទួលទាននៅពេលធ្វើការ ឬពេលប្រជុំ អ្នកអាចរកអ្វីក្តៅឧណ្ហៗកម្តៅក្រពះរបស់អ្នកដូចជាទឹកតែជាដើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]