ចិន៖ បន្ទាប់ពីបញ្ចប់ជីវិតនៅលីវ គង់ ចាន់ស្រីមុំ និងស្វាមីបានដឹកដៃគ្នា ដើរលើវិថីរួមអស់រយៈពេលជិត ពីរឆ្នាំទៅហើយ ភាពផ្អែមល្ហែមនៃប្ដីប្រពន្ធមួយគូនេះ នៅតែល្អមិនមានអ្វីផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់ឡើយ ។

ថ្មីៗនេះដែរ ប្ដីប្រពន្ធវ័យក្មេង ដែលតែងប្រឡូកក្នុងវិស័យជំនួញ និងសិល្បៈនេះបាន ហោះទៅដល់ប្រទេសចិន ដើម្បីបន្ដដំណើរកម្សាន្តរួមគ្នា បន្ទាប់ពីជោគជ័យលើអាជីវកម្មខ្លួន។

រូបភាពស្អាតៗជាច្រើន ត្រូវបានចែកចាយក្នុងបណ្ដាញសង្គម អមនឹងស្នាមញញឹមដ៏ស្រស់ នៃសម្រស់អ្នកទាំងពីរ ដែលមើលជីវិតគូររបស់ ស្រីមុំ និងសីហា ពិតជាពោរពេញ ទៅដោយក្ដីសុខនិងមានសុភមង្គលពិតមែន។

យ៉ាងណាមិញ យើងក៏សូមជូនពរឲ្យដំណើរកម្សាន្តរបស់ ថៅកែស្រីរូបស្រស់ សម្រស់បាន គង់ ចាន់ស្រីមុំ អាចសម្រេចក្ដីប្រាថ្នារបស់ស្វាមីសង្ហា ដែលចង់បានកូនក្នុងឆ្នាំនេះទៅចុះ។

ព្រោះថា អ្នកទាំងពីរ ពិតជាចង់បានសមាជិកថ្មីមួយទៀតមកបន្ថែមចន្លោះខ្វះខាតនៃគ្រួសារដ៏តូចមួយនេះ អស់រយៈពេលជាយូរហើយដែរ៕ 

ចង់ដឹងប្ដីប្រពន្ធវ័យក្មេង ទាំងពីរនេះផ្អែមល្ហែមយ៉ាងណា? ទស្សនារូបភាពទាំងអស់គ្នា!

តារាសម្ដែង គង់ ចាន់ស្រីមុំ និងស្វាមី បង្ហាញភាពផ្អែមល្ហែមដល់ចិន

តារាសម្ដែង គង់ ចាន់ស្រីមុំ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ