ជារៀងរាល់ថ្ងៃ ខ្មែរឡូតតែងតែព្យាយាមស្រាវជ្រាវ យកអ្វីដែលល្អៗ ជូនប្រិយមិត្តទាំងអស់ដែល ខំចំណាយពេលវេលា ដ៏មានតំលៃមក ទស្សនាគេហៈទំព័ររបស់យើងខ្ញុំ។ តើប្រិយមិត្តធ្លាប់មានបញ្ហា អិនធើណិត យឺតដោយមិនដឹងមូលហេតុដែរទេ? ជាធម្មតា Data អិនធើណិតរបស់យើង មិនមែនសំរាប់ប្រើប្រាស់សម្រាប់តែ Browser របស់យើងតែមួយ​ នោះទេ គឺវាត្រូវបានចែកចាយទៅកម្មវិធី ផ្សេងទៀតដែលយើងមិនបានដឹងឡើយ។ Auslogics Taskmanager គឺជាកម្មវិធីមួយ ដែលមានសមត្ថភាពអាច អោយអ្នកប្រើប្រាស់ស្វែងរក​ Process ណាមួយដែលប្រើប្រាស់ Data អិនធើណិតដោយមិនអោយយើងដឹងបាន។

ឧទាហរណ៏​ ៖

យើងឃើញថា កម្មវិធី BitTorrent ប្រើប្រាស់ Data រហូតដល់​ 345.19 Kb/s ធ្វើអោយ Firefox និង IDM ដំណើរការយឺត ដូច្នេះហើយយើងអាចដឹងថាកម្មវិធីមួយណាដែលធ្វើអោយ អិនធើណិតយើង យឺតខុសពីធម្មតា បានហើយ។

បើសិនជាប្រិយមិត្តចង់បិទវា គ្រាន់តែចុច Right Click លើ ឈ្មោះរបស់ Process នោះហើយចុច Kill Process បន្ទាប់មក ចុច End Process ជាការស្រេច នោះអិនធើណិតរបស់ប្រិយមិត្តនឹងដំណើរការដូចធម្មតាវិញហើយ។

 សូមចុចទីនេះ ដើម្បីទាញយក បន្ទាប់មក សូមធ្វើតាមការណែនាំជាការស្រេច។

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]