ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបាន ដឹងពីភាពផ្អែមល្ហែម ម៉ាក់ប៉ា របស់អូនហ្វេម កន្លងមកហើយ ពីព្រោះប្ដីប្រពន្ធសម័យថ្មីមួយគូនេះ តែងតែបង្ហាញ គ្រប់សកម្មភាពលើបណ្ដាញសង្គមរបស់ពួកគេ។

មួយរយៈនេះភរិយា ពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធ កំពុងមានផ្ទៃពោះកូនទី២ ចំពោះអាការៈនាង ប្លែកខ្លាំងខុសពីកាលទម្ងន់ អូន ហ្វេម ដោយសារតែសុខភាពដូចមិនសូវល្អ ហាក់ចាញ់ខ្លាំងជាងកាលពពោះកូនដំបូង។

ក្នុងនាមជាស្វាមីគំរូមួយរូប លោក រិទ្ធ ពិតជាបារម្ភពីសុខភាពម៉ាក់អូន ហ្វេម ខ្លាំងណាស់ បើទោះបីជារវល់ការងារ និងរបររកស៊ីខ្លាំងយ៉ាងណា ក៏ស្វាមីរូបនេះ នៅតែរកពេលវេលាថែរក្សា និងផ្ដល់ភាពកក់ក្ដៅជូនភរិយារូបស្រស់មួយនេះដែរ។

លើសពីនេះ លោកក៏បានបំពេញភារកិច្ច យ៉ាងពេញលេញ ក្នុងការមើលថែគ្រួសារ ស្របពេល ម៉ាក់ៗហ្វេម កំពុងចាញ់ខ្លាំងបែបនេះទៀតផង។

ទង្វើដ៏ល្អនេះពិតជា ធ្វើឲ្យអ្នកគាំទ្រមួយចំនួនលូចច្រណែននឹងសំណាងរបស់ ភរិយា លោក រិទ្ធ ដែលមានស្វាមីល្អ ចេះយកចិត្តទុកដាក់ ពិសេសក្នុងស្ថានភាពនាងកំពុងចាញ់កូនបែបនេះ ខុសពីបុរសមួយចំនួនតូចដែល សូវមិនខ្វល់ពីសុខទុក្ខប្រពន្ធឯងខ្លួនសោះឡើយ៕

សារដែល លោករិទ្ធ បង្ហាញពីការព្រួយបារម្ភសុខភាពភរិយាខ្លួន
ភរិយា លោករិទ្ធ កំពុងចាញ់កូនខ្លាំង
សារដែលបង្ហាញ ថា ភរិយាលោក រិទ្ធ ចូលពេទ្យពិនិត្យសុខភាពញឹកញាប់
ភរិយា លោក ជា​ វណ្ណារិទ្ធ ពេលពពោះអូន ហ្វេម
លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ