(ភ្នំពេញ)៖ តារាចម្រៀងសំនៀងស្រទន់ មុខមានមុខស្នេហ៍ លោក ដួង វីរៈសិទ្ធ កំពុងតែមានភាពមមាញឹកលើការងារសិល្បៈ និងមានប្រជាប្រិយភាពមិនធម្មតា ដោយសារតែរាល់ស្នាដៃចម្រៀង ដែលលោកច្រៀង គឺទទួលបានការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជន ខណៈថ្មីនេះ លោកបានសម្ភាសន៍ជាប់ទៅសហរដ្ឋអាមេរិក រយៈពេល៣ខែ ដើម្បីចូលរូមអបអរសាទរ ក្នុងឱកាសពិធីខួបគំរប់១ឆ្នាំ នៃការបង្កើតសារមន្ទីរ «មរតកខ្មែរ» ដែលហៅជាភាសាអង់គ្លេសថា «IKARE» ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

ជាការពិតណាស់ បើយោងផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក ដួង វីរៈសិទ្ធ បានសរសេរថា «ជំរាបសួរ អុំប្រុស អុំស្រី ពូ មីង បងប្អូន និងហ្វែនទាំងអស់ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំត្រូវ ឃ្លាតឆ្ងាយពីបងប្អូន និងហ្វែនមូយរយៈ ដើម្បីទៅជួបបងប្អូនខ្មែរ នៅឯនាយសមុទ្រ ដែលបានគាំទ្រ និងលើកទឹកចិត្តឲ្យខ្ញុំបាទ បានទៅសម្ដែង និងច្រៀង ដើម្បីផ្សព្វផ្សាយ សិល្បៈចម្រៀងខ្មែរ ឲ្យកាន់តែទូលំទូលាយថែមទៀត»

លោក ដួង វីរៈសិទ្ធ បានបន្ដទៀតថា «ខ្ញុំពិតជាមានក្តី អាលោះអាល័យ និងក្តីរំភើបទន្ទឹមគ្នា មួយត្រួវឃ្លាតឆ្ងាយ ពីបងប្អូនខ្មែរមួយរយៈ មួយបានទៅជួបបងប្អូនខ្មែរនៅឯនាយសមុទ្រ ដែលគាត់បានចាកឆ្ងាយពីស្រុកកំណើត តែគាត់នៅតែគាំទ្រ សិល្បៈវប្បធម៌ខ្មែរគ្រប់ទម្រង់។ ខ្ញុំបាទ សូមអរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការគាំទ្ររបស់បងប្អូន ខ្មែរទាំងក្នុង និង ឯនាយសមុទ្រទាំងអស់ ចំពោះរូបខ្ញុំបាទ ព្រោះដោយសារគាំទ្រនេះហើយ ទើបខ្ញុំបាទទទួលបានជោគជ័យ លើវិថីដ៏ត្រចះត្រចង់នេះ។ ដោយក្តីគោរព និងអរគុណ អស់ពីបេះដូងពីខ្ញុំបាទ ដួង វីរៈសិទ្ធ»

លោក បានបន្ថែមទៀតថា «ខ្ញុំចេញទៅហើយ ម៉ាក់ លោកយាយលោកតា….mormpichreth morm somneang. ខ្ញុំផ្ញើគ្រួសារខ្ញុំមួយរយៈសិនណា បងប្អូន USA បី ខែ»

គួរឲ្យដឹងផងដែរថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ដួង វីរៈសិទ្ធ គឺជាម្ចាស់ពានរង្វាន់ ក្នុងកម្មវីធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក « I am a siger Cambodia»។ នេះជាលើក១ហើយ ដែលតារារូបនេះ មានឱកាសចេញទៅផ្សព្វផ្សាយចម្រៀង សិល្បៈ វប្បធម៌ខ្មែរជូនបងប្អូននៅសហរដ្ឋអាមេរិក ទោះបីជាការងារក្នុងស្រុក មានភាពមមាញឹកក្ដី៕

ដួង វីរៈសិទ្ធ បង្ហាញ​​ក្ដី​​អាឡោះ​​អាល័យ ដល់​អ្នក​គាំទ្រ​ ខណៈ​ក្ដី​រំភើប​ពេល​បាន​ចេញ​​ទៅ​អាមេរិក ក៏​មាន​ទន្ទឹមគ្នា
ដួង វីរៈសិទ្ធ បង្ហាញ​​ក្ដី​​អាឡោះ​​អាល័យ ដល់​អ្នក​គាំទ្រ​ ខណៈ​ក្ដី​រំភើប​ពេល​បាន​ចេញ​​ទៅ​អាមេរិក ក៏​មាន​ទន្ទឹមគ្នា
តារាចម្រៀងសំនៀងស្រទន់ មុខមានមុខស្នេហ៍ លោក ដួង វីរៈសិទ្ធ
តារាចម្រៀងសំនៀងស្រទន់ មុខមានមុខស្នេហ៍ លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ