ការត្រដុសស្បែកនឹងទឹកកកគឺជាពិធីសាស្ត្រមួយដែលកំពុងមានការពេញនិយមយ៉ាងខ្លាំងដោយសារតែវិធីនេះបានធ្វើឲ្យមនុស្សមានសម្រស់ស្រស់ស្អាតជាងមុនយ៉ាងងាយស្រួលនិងឆាប់រហ័ស។ វិធីសាស្ត្រនេះត្រូវបានប្រើដោយអ្នកឯកទេសសម្រស់ជាច្រើន ហើយវាក៏កំពុងមានការពេញនិយមសម្រាប់ស្ត្រីជនជាតិកូរ៉េនាពេលបច្ចុប្បន្នផងដែរ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការត្រដុសមុខនឹងទឹកកក៖ 

• ធ្វើឲ្យស្បែករលោង

ការត្រដុសមុខនឹងទឹកកកធ្វើឲ្យស្បែករលោងបាន ព្រោះបច្ចេកទេសរក្សាសម្រស់នេះអាចជួយរឹតបន្តឹងស្បែក  បង្រួមទំហំរន្ធញើស  និងសំអាតកំទេចកំទីមាននៅលើស្បែកមុខ។  

ធ្វើឲ្យស្បែករលោង

• ការតុបតែងមុខមានភាពប្រសើរជាងមុន

ការត្រដុសមុខនឹងទឹកកកជាមធ្យោបាយមួយ ដើម្បីធ្វើឲ្យការតុបតែងមុខរបស់អ្នកមានភាពងាយស្រួលនឹងមានភាពស្រស់ស្អាតជាងធម្មតា ដោយសារវិធីសាស្ត្រនេះអាចធ្វើឲ្យរន្ធញើសមានទំហំតូចជាងមុន ដូច្នេះទើបការតុបតែងមុខមានភាពប្រសើរជាងមុន។ 

ការតុបតែងមុខមានភាពប្រសើរជាងមុន

• បន្ធូរបន្ថយការហើម

ការត្រដុសមុខនឹងទឹកកកអាចបង្កើនលំហូរឈាមដែលក្តៅទៅផ្នែកផ្ទៃមុខរបស់អ្នក ដូច្នេះហើយទើបវិធីសាស្រ្តនេះគឺជាការព្យាបាលដ៏ល្អបំផុតសម្រាប់ការហើមដែលមាននៅលើផ្ទៃមុខ។ សីតុណ្ហភាពត្រជាក់នៃទឹកកកបានធ្វើឲ្យរាងកាយរបស់អ្នកធ្វើការបញ្ជូនឈាមដែលមានសីតុណ្ហភាពក្តៅទៅដើម្បីតំបន់នៅលើផ្ទៃមុខរបស់អ្នក ហើយវានឹងជួយឲ្យការហើមមានភាពធូរស្បើយផងដែរ។ 

• ព្យាបាលភ្នែកហើមនិងប៉ោង

ការត្រដុសមុខនឹងទឹកកកអាចជួយបន្ថយការហើមភ្នែកនិងការប៉ោងនៅក្រោមភ្នែកផងដែរ។ 

ព្យាបាលភ្នែកហើម

• កាត់បន្ថយភាពជ្រីវជ្រួញ

ការត្រដុសស្បែកមុខនឹងទឹកកកមានភាពល្អប្រសើរណាស់សម្រាប់បង្កាភាពជ្រីវជ្រួញនៅលើផ្ទៃមុខ  និងថែមទាំងជួយកាត់បន្ថយនូវស្នាមជ្រីវជ្រួញដែលមាននៅលើផ្ទៃមុខរបស់អ្នកស្រាប់ផងដែរ។

កាត់បន្ថយភាពជ្រីវជ្រួញ

• ព្យាបាលស្នាមជាំមុន

ការត្រដុសស្បែកមុខនឹងទឹកកកគឺជាវិធីសាស្ត្រមួយយ៉ាងពូកែក្នុងការកាត់បន្ថយស្នាមជាំ និងការរមាស់ដែលកើតឡើងដោយសារមុន។ យកដុំទឹកកកទៅដាក់លើកន្លែងនោះពីពីរទៅបីវិនាទីរហូតទាល់តែស្បែកអ្នកមានអារម្មណ៍ស្ពឹក បន្ទាប់មកអ្នកនឹងអាចបន្ធូរបន្ថយស្នាមជាំដោយសារមុនបានហើយ។

ព្យាបាលស្នាមជាំមុន

ខាងក្រោមនេះគឺជាជំហាននីមួយៗដ៏ត្រឹមត្រូវក្នុងការត្រដុសស្បែកមុខនឹងទឹកកក៖

១. លាងសម្អាតមុខរបស់អ្នកឲ្យស្អាតល្អ

២. ស្រោបទឹកកកចំនួនពីរឬបីដុំនៅក្នុងក្រណាត់ទន់

៣. នៅពេលដែលទឹកកកចាប់ផ្តើមរលាយ យកទឹកកកនៅក្នុងក្រណាត់នោះទៅត្រដុសនឹងផ្ទៃមុខរបស់អ្នក

៤. បន្ទាប់មកសង្កត់លើតំបន់មួយចំនួននៃផ្ទៃមុខរបស់អ្នកក្នុងរយៈពេលពី ១ ទៅ ២នាទី

៥. បន្ទាប់មកផ្លាស់ទីតាំងដោយប្រើចលនាជារង្វង់ ពីចង្ការហូតទៅដល់ថ្ងាសរបស់អ្នក

៦. ចុងក្រោយ ប្រើទឹកឬថ្នាំសម្រាប់ព្យាបាលមុនជាការស្រេច។

គួរបញ្ជាក់ផងដែរថា អ្នកអាចធ្វើការត្រដុសតាមវិធីរបស់ខ្លួនអ្នកផ្ទាល់ក៏បាន ប៉ុន្តែអ្វីដែរសំខាន់គឺត្រូវធ្វើយ៉ាងណាដាក់កកទៅលើតំបន់នីមួយៗនៃផ្ទៃមុខឲ្យបានរយៈពេលយូរគួរសមទើបមានប្រសិទ្ធភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]