ភ្នំពេញ៖ ក្នុងពិភពសិល្បៈ គ្មានតារាណាម្នាក់ ចង់បង្កើតរឿងមិនល្អ ក្នុងវិថីមួយនេះទេ ប៉ុន្តែក៏គ្មានអ្នកណាម្នាក់ អាចជៀសផុតពីការរិះគន់ របស់មហាជន បាននោះដែរ។

ចូលប្រឡូកក្នុងវិស័យមួយនេះ តារាស្រីប្រុសទាំងអស់ សុទ្ធតែបានត្រៀមខ្លួនប្រឈមមុខគ្រប់ហេតុការណ៍ ដែលកើតឡើងទាំងល្អនិងមិនល្អ។ ចង់មិនចង់ ខ្លួនជាតារាជាមនុស្ស ដែលគ្រប់គ្នា រមែងចង់ដឹង និងចាំមើល ដូច្នេះគ្រប់សកម្មភាពទាំងក្នុងនិងក្រៅសិល្បៈ សុទ្ធតែ ត្រូវបានគេចាប់អារម្មណ៍ជាពិសេស។

ដោយឡែក តារាស្រី៣រូបនេះ ពោលគឺ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សុគន្ធ និសា និងអ្នកនាង យក់ ថិតរដ្ឋា សុទ្ធតែជាកំពូលតារាដែលល្បី មិនក្រោម១០ឆ្នាំ តែពួកគេ មិនសូវមានរឿងអាស្រូវអាក្រក់ ប៉ះពាល់កិត្តិយសដល់ពួកគេទេ។

ប៉ុន្តែរឿងមួយដែលមហាជនចាប់អារម្មណ៍នោះ មកទល់ពេលនេះ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់អ្នកទាំង៣ ហាក់គ្មានឧបសគ្គណា មករារាំងបាននោះឡើយ ចាប់តាំងពីខ្លួនបានឈានជើង ចូលសិល្បៈដំបូង រហូតដល់ពេលបច្ចុប្បន្ន។

គំរូដ៏ល្អរបស់តារាស្រី ទាំង៣ដួងនេះ ពិតជាសាកសមជាអាយដល ដែលមានអ្នកគាំទ្រច្រើនពិតមែន៕

តារាចម្រៀង កញ្ញា ឱក សុគន្ធ កញ្ញា
តារាចម្រៀង កញ្ញា ឱក សុគន្ធ កញ្ញា
តារាចម្រៀង កញ្ញា ឱក សុគន្ធ កញ្ញា
តារាចម្រៀង អ្នកនាង យក់ ថិត​រដ្ឋា
តារាចម្រៀង អ្នកនាង យក់ ថិត​រដ្ឋា
តារាចម្រៀង កញ្ញា សុគន្ធ និសា
តារាចម្រៀង កញ្ញា សុគន្ធ និសា
តារាចម្រៀង កញ្ញា សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា