សរសៃឈាមមានមុខងារធ្វើជាផ្លូវសម្រាប់ឲ្យឈាមហូរទៅគ្រប់ផ្នែកនៃរាងកាយទាំងមូល។ ការញ៉ាំអាហារមិនល្អអាចធ្វើឲ្យមានការស្ទះសរសៃឈាមដែលនឹងរារាំងដល់ការធ្វើចលនានៃចរន្តឈាម ហើយវាក៏អាចធ្វើឲ្យអ្នកមានជំងឺសរសៃឈាមផងដែរ។ ដូច្នេះហើយដើម្បីបង្ការការកកស្ទះក្នុងសសៃឈាមអ្នកគួរតែបញ្ឈប់ការទទួលទានអាហារដែលបណ្តាលឲ្យមានការស្ទះក្នុងសសៃឈាមនិងចាប់ផ្តើមញាំអាហារដែលអាចជួយលាងសសៃឈាមរបស់អ្នក។

ខាងក្រោមនេះគឺជាអាហារទាំង ១០មុខដែលអាចជួយលាងសរសៃឈាម៖ 

• ខ្ទឹមស

ខ្ទឹមសគឺជាអាហារម្យ៉ាងដែលមានលក្ខណៈពិសេសក្នុងការព្យាបាលសរសៃឈាមដែលមានការកកស្ទះ។ ខ្ទឹមសមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលអាចលាងសំអាតកាកសំនល់ក្នុងសសៃឈាមនិងធ្វើឲ្យលំហូរឈាមមានភាពប្រសើរឡើងផងដែរ។ ដូច្នេះអ្នកគួរតែញាំខ្ទឹមសឲ្យបានជាប្រចាំថ្ងៃដើម្បីបង្ការការកកស្ទះសរសៃឈាម។ 

ខ្ទឹមស

• ផ្លែទទឹម

ផ្លែទទឹមក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចសំអាតកាកសំនល់ក្នុងឈាមនិងជួយបង្កើនលំហូរឈាមផងដែរ។ ផ្លែទទឹមអាចរំលាយខ្លាញ់មិនល្អដែលប្រមូលផ្តុំនៅក្នុងសរសៃឈាមរបស់អ្នកផងដែរ។ ការសិក្សាមួយបានពន្យល់ថា ផ្លែទទឹមមានលទ្ធភាពក្នុងការកាត់បន្ថយការរលាកនៅក្នុងសរសៃឈាមទៀតផង។ អ្នកគួរញាំទឹកផ្លែទទឹមឬបរិភោគផ្លែទទឹមស្រស់ឲ្យបាន ១ឬក៏២ផ្លែក្នុងមួយថ្ងៃដើម្បីទទួលលំហូរឈាមដ៏ល្អបំផុត។

ផ្លែទទឹម

• តែបៃតង

តែបៃតងមានសារជាតិប្រឆាំងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលដែលអាចធ្វើឲ្យមានការកកស្ទះក្នុងសសៃឈាម។ អ្នកគួរតែញាំតែបៃតងឲ្យបានយ៉ាងតិច ១ឬ២កែវដើម្បីលាងសំអាតសសៃឈាម។  

តែបៃតង

• ស្ពៃខ្មៅ (Spinach)

ស្ពៃខ្មៅមានសមត្ថភាពបង្ហូរជាតិពុលនិងកាកសំណល់ចេញពីរាងកាយ។ ស្ពៃខ្មៅអាចលាងសំអាតកាកសំណល់ដែលអាចធ្វើឲ្យមានការកកស្ទះក្នុងសសៃឈាម។ ស្ពៃខ្មៅជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ និងពង្រឹងដំណើរការទូទៅនៃសរសៃឈាមទៀតផង។ ស្ពៃខ្មៅនេះក៏មានជាតិប៉ូតាស្យូម និងអាស៊ីតហ្វូលិកដែលជាអាហារអាចទប់ស្កាត់សម្ពាធឈាមមិនឲ្យឡើងខ្ពស់ផងដែរ។ 

ស្ពៃខ្មៅ (Spinach)

• ទំពាំងបារាំង

ទំពាំងបារាំងសម្បូរទៅដោយវីតាមីន B និងវីតាមីន B6 ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជួយដល់ដំណើរការលំហូរឈាម។ ទំពាំងបារាំងជួយជំរុញឲ្យរាងកាយធ្វើការផលិតសារធាតុ glutathione ដែលជាសារធាតុម្យ៉ាងអាចជួយឲ្យរាងកាយចៀសផុតពីការស្ទះសរសៃឈាម។ 

ទំពាំងបារាំង

• ផ្លែអាវ៉ូកាដូ (ផ្លែបឺរ)

ផ្លែអាវ៉ូកាដូមានសម្បូរទៅដោយសារជាតិបំប៉នជាច្រើនរួមទាំងសារធាតុដែលអាចកាត់បន្ថយកូលេស្តេរ៉ុលដែលមិនល្អនៅក្នុងខ្លួនមនុស្សផងដែរ។ ផ្លែអាវ៉ូកាដូនេះមានវីតាមីន E ដែលអាចជួយទប់ស្កាត់ការកកស្ទះក្នុងសសៃឈាមទៀតផង។ 

ផ្លែអាវ៉ូកាដូ (ផ្លែបឺរ)

• រមៀត

រមៀតគឺជាប្រភេទគ្រឿងទេសម្យ៉ាងដែលមានផ្ទុកសារជាតិ curcumin ខ្ពស់។ កាសិក្សាមួយបានបង្ហាញថា សារជាតិ curcumin មានអត្ថប្រយោជន៍ក្នុងការបង្ការការស្ទះសរសៃឈាមដោយកាត់បន្ថយការប្រមូលផ្តុំនៃកូឡេស្តេរ៉ូលមិនល្អនៅក្នុងសសៃឈាម។ 

រមៀត

• ផ្កាខាត់ណា

ផ្កាខាត់ណាគឺជាបន្លែមួយដែលល្អបំផុតសម្រាប់សុខភាពបេះដូងព្រោះតែវាសំបូរទៅដោយវីតាមីន K ដែលជាវីតាមីនមួយអាចកាត់បន្ថយកូឡេស្តេរ៉ូល LDL ដែលធ្វើឲ្យមានការកកស្ទះសសៃឈាមផងដែរ។ 

ផ្កាខាត់ណា

• ផ្លែប៉ោម

ផ្លែប៉ោមមានផ្ទុកសារជាតិ pectin ដែលជាសារជាតិមួយអាចជួយជំរុញលំហូរឈាមនិងគ្រប់គ្រងចំនួនកូឡេស្តេរ៉ូល LDL ផងដែរ។ លើសពីនេះទៅទៀត ផ្លែប៉ោមសម្បូរទៅដោយសារធាតុ flavonoids ដែលមានប្រយោជន៍សំរាប់សុខភាពសរសៃឈាមបេះដូងទៀតផង។ ដូច្នេះអ្នកអាចបង្ការបញ្ហាកកស្ទះសរសៃឈាមបានដោយគ្រាន់តែញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃប៉ុណ្ណោះ។ 

ផ្លែប៉ោម

• ផ្លែ Cranberry

ផ្លែ Cranberry មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់នៅក្នុងសសៃឈាមបាន ដូច្នេះហើយការញាំផ្លែ Cranberry អាចជួយលាងសំអាតសសៃឈាមមិនឲ្យមានការកកស្ទះផងដែរ។ 

ផ្លែ Cranberry

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]