ហ្វីលីពីន៖ នារីកែភេទ៣រូប មកពីខេត្ត Agusan Del Sur ប្រទេសហ្វីលីពីន ធ្លាប់បានសង្ឃឹមថា ការកែសម្ផស្សតាមរយៈការចាក់ Implant នឹងធ្វើឲ្យសម្រស់របស់ពួកគេបានប្រសើរឡើង។ ប៉ុន្តែការចាក់ Implant ជាមួយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពិតជាថ្លៃខ្លាំងណាស់ គឺចាប់ពី ៣៩០ដុល្លារ ដល់ ៩៨០ដុល្លារឯណោះ ដែលពួកគេគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយឡើយ។

ទោះជាយ៉ាងណា ពួកគេតែងតែគិតថា បើសិនជាមានពេទ្យណា ផ្តល់សេវាកម្មដែលថោកជាងនេះ ពួកគេនឹងទៅចាក់បំពេញថ្ពាល់របស់ពួកគេតែម្តង។ 

មិនបានប៉ុន្មានផង ពួកគេក៏បានស្គាល់មនុស្សម្នាក់ ដែលអាចចាក់បំពេញថ្ពាល់របស់ពួកគេ ហើយចំណាយតែ១០ដុល្លារប៉ុណ្ណោះ។

បើសិនជាមានពេទ្យណា ផ្តល់សេវាកម្មដែលថោកជាងនេះ ពួកគេនឹងទៅចាក់បំពេញថ្ពាល់របស់ពួកគេតែម្តង

ស្រីស្អាតទាំង៣ ដែលមានឈ្មោះ កញ្ញាAlvina កញ្ញាNina និង កញ្ញាMaui បានទុកចិត្តលើជនបោកប្រាស់ម្នាក់នោះ ហើយកញ្ញាAlvina គឺជាអ្នកទទួលយកសេវាកម្មចាក់បំពេញថ្ពាល់នេះមុនគេ គឺធ្វើនៅក្នុងផ្ទះរបស់ជនបោកប្រាស់នោះតែម្តង។ 

ពេលចាក់ហើយភ្លាម នាងពិតជារីករាយជាមួយលទ្ធផលដែលទទួលបានខ្លាំងណាស់ ដូច្នេះនាងក៏បានណែនាំមិត្តភក្តិរបស់នាង២នាក់ទៀតឲ្យមកចាក់ដែរ។ 

ចុងក្រោយ ទើបពួកគេដឹងថា ថ្នាំដែលពួកគេចាក់នោះ គ្រាន់តែជាប្រភេទចាហួយម្យ៉ាងដែលគេហៅថា Melted Petroleum Jelly តែប៉ុណ្ណោះ។

រូបភាព មុន និងក្រោយពេលចាក់បំពេញថ្ពាល់របស់ជនរងគ្រោះ

៦ខែក្រោយមក មុខរបស់ពួកគេ ចាប់ផ្តើមប្តូរទ្រង់ទ្រាយតែម្តង។ ពួកគេបានត្រលប់ទៅរកជនខិលខូចនោះដែរ ប៉ុន្តរកមិនឃើញសោះ។ ពួកគេក៏បានទៅជួបគ្រូពេទ្យដែលមានជំនាញពិតប្រាកដ ដើម្បីឲ្យច្បាស់ថា តើគ្រូពេទ្យអាចជួយស្រោចស្រង់សម្រស់របស់ពួកគេវិញបានដែរឬទេ។ គ្រូពេទ្យបានប្រាប់ពួកគេថា ម្នាក់ៗត្រូវចំណាយយ៉ាងហោចណាស់ក៏ ២០០០ដុល្លារដែរ។

ពួកគេពិតជាអស់សង្ឃឹមខ្លាំងណាស់ ព្រោះពួកគេគ្មានលទ្ធភាពក្នុងការចំណាយឡើយ។

រូបភាព មុន និងក្រោយពេលចាក់បំពេញថ្ពាល់របស់ជនរងគ្រោះ

ចុងក្រោយ សូមអរគុណដល់សប្បុរសជនមួយរូប ដែលបានដឹងអំពីទុក្ខលំបាករបស់ពួកគេ ហើយបានព្យាយាមរៃអង្គាសពីប្រជាជនទូទាំងប្រទេស ដើម្បីយកប្រាក់មកព្យាបាល។ 

ឥឡូវនេះ វេជ្ជបណ្ឌិត Oro Quinones ដែលមានជំនាញផ្នែកវះកាត់កែសម្ផស្ស បានធ្វើការវះកាត់កែសម្រួលសម្រស់ឲ្យពួកគេហើយ ប៉ុន្តែលទ្ធផលទៅជាយ៉ាងណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖ 

រូបភាព មុន និងក្រោយពេលចាក់បំពេញថ្ពាល់របស់ជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]