ថៃ៖ បន្ទាប់ពីតារាសម្តែងស្រី Kimberley ប្រកាសលក់ឡានទំនើបរបស់ខ្លួនម៉ាក Porsche Cayenne S Hybrid ស៊េរីឆ្នាំ 2013 Black interior នៅលើអ៊ីនស្តារក្រាមរួចមក បានបង្កភាពភ្ញាក់ផ្អើលទៅដល់អ្នកគាំទ្ររបស់ខ្លួនមួយចំនួន ដោយមានអ្នកខ្លះក៏បានរិះគន់ខ្លាំងៗទៅលើការលក់ឡានរបស់នាងផងដែរ។

ឡាន Porsche Cayenne S Hybrid ស៊េរីឆ្នាំ 2013 ដែលប្រកាសលក់កាលពីលើកមុនលើ IG
ឡាន Porsche Cayenne S Hybrid ស៊េរីឆ្នាំ 2013 ដែលប្រកាសលក់កាលពីលើកមុនលើ IG

ប៉ុន្តែកាលពីថ្ងៃទី២៨សីហាម្សិលមិញនេះ ស្រាប់តែតារាស្រីរូបស្រស់ និងកំពុងក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំង កញ្ញា Kimberley បានទិញរថយន្តស៊េរីថ្មីមួយគ្រឿងទៀតម៉ាក Porsche Macan 2.0 ពណ៌ខ្មៅយ៉ាងទំនើប ហើយមានស្លាកលេខពណ៌ក្រហមទៀតផង។

ជាពិសេសគឺមានតម្លៃថ្លៃកប់ពពក រហូតដល់ទៅ៦លានបាត (ប្រមាណជា១៨ម៉ឺនដុល្លារ) ឯណោះ។

ក្រៅពីមានរូបសម្រស់ស្រស់ស្អាត ជាតារាល្បីឈ្មោះ ហើយថែមទាំងជាអ្នកមានទៀត ពិតជាគួរឱ្យច្រណែនមែន៕

ទស្សនារូបភាពខាងក្រោម៖

ឡាន Porsche Macan 2.0 ពណ៌ខ្មៅយ៉ាងទំនើប ដែល Kimberley ទើបតែទិញ
ឡាន Porsche Macan 2.0 ពណ៌ខ្មៅយ៉ាងទំនើប ដែល Kimberley ទើបតែទិញ
តារាសម្តែងស្រី Kimberley
តារាសម្តែងស្រី Kimberley
តារាសម្តែងស្រី Kimberley
តារាសម្តែងស្រី Kimberley
តារាសម្តែងស្រី Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]