ភ្នំពេញ៖ ក្រោយផ្ទុះការបាញ់សម្លាប់ខ្លួនឯងរបស់លោក ខៀវ កូនែល បន្ទាប់ពីបានបាញ់សម្លាប់ភរិយាខ្លួន ដែលសង្ស័យកើតឡើងពីភ្លើងប្រច័ណ្ឌ ពេលនេះសាកសពរបស់អ្នកទាំងពីរ ក៏ត្រូវបានក្រុមគ្រួសារទាំងសងខាង យកទៅតម្កល់ធ្វើបុណ្យសពតាមប្រពៃណីខ្មែរហើយ។

ក្នុងនោះគេឃើញពិធីការិនី អ្នកនាង ខៀវ សានសាណា យំហើមភ្នែកក្នុងពិធីបុណ្យសពបងប្រុសជាទីស្រលាញ់។

ទន្ទឹមនឹងភាពសោកសៅជាទម្ងន់នេះ កាលពីម្សិលមិញអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក អ៊ឹម ជីវ៉ា ក៏បានមកចូលរួមនៅក្នុងពិធីបុណ្យសពនេះ ដើម្បីជួយរំលែកទុក្ខសោក ព្រមទាំងផ្តល់ជាកម្លាំងចិត្តដល់អ្នកនាង ខៀវ សានសាណា ផងដែរ។

ហើយអ្វីដែលគេកត់សម្គាល់មួយទៀតនោះគឺ សាកសពប្តីប្រពន្ធរបស់លោក ខៀវ កូនែល មិនបានធ្វើពិធីបុណ្យសពរួមគ្នានោះទេ ជាក់ស្តែងគឺសពត្រូវបានយកទៅធ្វើបុណ្យនៅគេហដ្ឋានរៀងៗខ្លួន។

យ៉ាងណា ខ្មែរឡូតក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពទាំងពីរផង និងជូនពរវិញ្ញាណក្ខន្ធលោក ខៀវ កូនែល ព្រមទាំងភរិយាបានទៅកាន់សុគតិភព៕

ទស្សនាកម្រងរូបភាពនៅក្នុងពិធីបុណ្យសពលោកកូនែលដូចខាងក្រោម ដែលបានដកស្រង់ចេញពីហ្វេសប៊ុករបស់តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា៖   

អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក អ៊ឹម ជីវ៉ា មកចូលរួមនៅក្នុងពិធីបុណ្យសព
ពីធីបុណ្យសពរបស់លោក ខៀវ កូនែល បងប្រុសអ្នកនាង ខៀវ សានសាណា
អ្នកនាង ចន ច័ន្ទលក្ខិណា លើកទឹកចិត្ត ខៀវ សានសាណា ក្នុងពិធីបុណ្យសព
អ្នកនាង ចន ច័ន្ទលក្ខិណា លើកទឹកចិត្ត ខៀវ សានសាណា ក្នុងពិធីបុណ្យសព
អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងពិធីបុណ្យសព
អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងពិធីបុណ្យសព
លោក អ៊ឹម ជីវ៉ា ក្នុងពិធីបុណ្យសព
លោក អ៊ឹម ជិវ៉ា អ្នកនាង ចន ច័ន្ទលក្ខិណា និង ខៀវ សានសាណា
ពិធីបុណ្យសពលោក ខៀវ កូនែល
ពិធីបុណ្យសពលោក ខៀវ កូនែល
លោក ខៀវ កូនែល និងភរិយា កាលនៅរស់
លោក ខៀវ កូនែល និងភរិយា កាលនៅរស់
លោក ខៀវ កូនែល និងភរិយា កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា