រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​កាន់​លោក ម៉ៃ សុគន្ធ វិញ បន្ទាប់​ពី​ទទួល​ការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​មក​លើ​រូប​នាង​។ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ឆ្លើយ​តប​ទៅ​​លោក ម៉ៃ សុគន្ធ ឱ្យ​មានការ​និយាយ​ដឹង​ខុស​ត្រូវ និង​ស្គាល់​ចាស់ ស្គាល់​ធំ និង​កុំឱ្យ​ប៉ះពាល់​ដល់​សមាគម​សិល្បករ​ខ្មែរ​។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​យ៉ាង​វែង​មួយ​តាម​ហ្វេ​ស​ប៊ុ​ក​ឆ្លើយ​តប​ទៅ​កាន់​លោក ម៉ៃ សុគន្ធ​វិញ​ថា «​ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​មិន​ដែល​បង្ហោះ​ឆ្លើយ​តប​ទៅ​គាត់​នោះ​ទេ តែ​និយាយ​អ្វី​ឱ្យ​ស្គាល់​ខុស ស្គាល់​ត្រូវ និង​គិត​ឱ្យ​បាន​វែង ដៃ​មួយ​ចង្អុល​គេ កុំ​ភ្លេច​ម្រាមដៃ​បី​ចង្អុល​ខ្លួនឯង ។ រឿង​ប្អូនប្រុស​ខ្ញុំ​គឺជា​រឿង​គាត់ សមាគម​គឺ​សមាគម ហើយ​សមាគម​ក៏​មិន​មាន​សិទ្ធិ​ស្តីប្រដៅ​អ្នកសិល្បៈ​ដែល​ប្រើ​សម្ដី​អសុរោះ ឬ​ធ្វើ​ទ​ង្វើ​មិនល្អ​ដែរ អ្នកសិល្បៈ​ចាស់ទុំ​ជាង​ខ្ញុំ​មាន​ច្រើន​ណាស់ ដូច្នេះ​ខ្ញុំ​មិន​អាច​ថ្លើមធំ​អាង​អំណាច​ឋា​នៈ និង​តួនាទី​ទៅ​ប្រដៅ​មនុស្ស​ចាស់​ទេ មាន​តែ​គោរព​ពួក​គាត់ ហើយ​បើ​ប្អូន​ឱ្យ​សិទ្ធិ​បង​ជា​ប្រធាន​សមាគម​ទៅ​ប្រដៅ​អ្នកសិល្បៈ គឺ​បង​សុំ​ប្រដៅ​ប្អូន​ដូច​គ្នា ព្រោះ​សម្ដី​ប្អូន​ជេរ​ស្រី និង​មហាជន​សាហាវ​ជាង​អ្វី​ទាំងអស់ ហើយ​បើ​ប្អូន​និយាយ​ថា ប្រហែល​ក្នុង​គ្រួសារ​បង​ប្រើ​សម្ដី​បែប​នោះ បង​ក៏​អាច​និយាយ​ថា គ្រួសារ ឬ​ពុក​ម្តាយ​ប្អូន​ក៏​ជា​ប្រភេទ​ដូច​ប្អូន​ដែរ ហើយ​បង​មាន​អំណះអំណាង​ដើម្បី​បញ្ជាក់ តែ​បង​មិន​បង្ហាញ ព្រោះ​យល់​ថា ជា​អ្នកសិល្បៈ​ដូច​គ្នា បង​សុខចិត្ត​ឱ្យ​ប្អូន​ឈ្នះ​បង​ចុះ ដោយ​បង​មិន​ត មិន​និយាយ​អ្វី​ជា​សាធារណៈ​ឡើយ​» ។

អ្នក​នាង​បន្ត​ថា «​បង​សុខចិត្ត​ឆាត​ទៅ​ប្អូន​ផ្ទាល់ខ្លួន តែ​ប្អូន​វិញ​បង្ហោះ​ជា​សាធារណៈ តើ​កន្លែង​ណា​ដែល​ប្អូន​និយាយ​ថា ប្រធាន​ត្រូវ​យក​រឿងរ៉ាវ​មក​ដាក់​លើ​តុ ហើយ​ជជែក​គ្នា តែ​ក្នុង​នាម​ប្អូន​ជា​កូនចៅ​សិល្បៈ គឺ​ត្រូវ​តែ​និយាយ​វាយប្រហារ​ប្រធាន​ជា​សាធារណៈ? ប្អូន​រិះគន់​បង បង​ទទួល ហើយ​ក៏​បាន​កែតម្រូវ តែ​ក៏​សូម​ប្អូន​កែតម្រូវ​ខ្លួនឯង​ផង មាន​គេ​​មក​ប្តឹង​បង​ក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បៈ​រឿង​ទ​ង្វើ​ប្អូន​ច្រើន​គួរសម តែ​បង​សំរួល​ពួក​គេ តែ​ប្អូន​ត្រូវ​ពិចារណា​កំហុស​ខ្លួនឯង​ផង បង្ករឿង​ម្តង​ហើយ​ម្តងទៀត ម្នាក់​ហើយ​​ម្នាក់​ទៀត រហូត​តាម​សន្សំរឿង​ជាមួយ​ប្រធាន​សមាគម​ដែល​តែង​សំរួល​មនុស្ស​ដែល​ខឹង​ប្អូន​ជា​ច្រើន​លើក​ទៀត ។ ខ្លួន​ប្អូន Share ព័ត៌មាន​បងហើយ សរសេរ​វាយ​ប្រហារ​ប្រធាន​សមាគម​យ៉ាង​ចាស់ដៃ គ្រាន់តែ​បង Share ព័ត៌មាន​ដែល​គេ​និយាយ​អាក្រក់​ពី​ប្អូន បែរជា​ប្អូន​ដើរ​និយាយ​ថា បង​ជា​ប្រធាន​សមាគម​មិន​សម និង Share ព័ត៌មាន​នោះ​ទេ គឺ​ចាត់​ក្នុង​បទដ្ឋាន​ផ្សំ​គំនិត និង​ជន​នោះ​»​។

អ្នក​នាង​បន្ត​ទៀត​ថា «​ឱ​! ប្រធាន​សមាគម ហេតុ​អ្វី​ក៏​គ្មាន​អ្នក​ផ្តល់​សិទ្ធិ និង​យុត្តិធម៌​យ៉ាង​ដូច្នេះ? ខ្លួនឯង​ធ្វើ​អ្វី​ក៏​បាន ខ្ញុំ​ធ្វើ​មិន​បាន តើ​យុត្តិធម៌​សម្រាប់​ខ្ញុំ​នៅឯ​ណា? គួរ​បញ្ឈប់​​ទ​ង្វើ​បែប​នោះ​ទៅ ក្រែង​ថ្ងៃ​ណាមួយ​ប្អូន និង​ត្រូវ​ពឹងពាក់​ប្រធាន​សមាគម​ដែល​ជា​មនុស្ស​ស្រី ដែល​ប្អូន​កំពុង​មើលងាយ​រាល់​ថ្ងៃនេះ ។ កុំ​អាង​តែ​រិះគន់​គេ ហើយ​គេ​ធ្វើ​តាម​ប្អូន​បានចិត្ត​ពេក ខ្លួន​យើង​រាល់​ថ្ងៃជា​អ្វី​បាន​ដើរ​តែ​រិះគន់​គេ ? តើ​ប្អូន​មានចំណេះ​ដឹង​ដល់​កំរិត​ណា​ដែល​ហ៊ាន​កំណត់​ថា អ្នក​នេះ​ខុស អ្នក​នោះ​ត្រូវ​ស្រេច​តែ​ចិត្ត ? ហើយ​​មាន​ដែល​កំណត់​ថា ខ្លួនឯង​ខុស​ឬ​អត់? ឬ​ក៏​ប្អូន​ធ្វើ​អ្វី​មិន​ចេះ​ខុស ? បើ​ប្អូន​មិន​សប្បាយចិត្ត និង​បុគ្គល​ណា​និយាយ សូម​ប្អូន​និយាយ​ត្រឹម​បុគ្គល​នោះ​ទៅ កុំ​យក​សមា​គម និង​គ្រួសារ​មក​ពាក់ព័ន្ធ សង្ឃឹមថា ប្អូន​នឹង​ជៀស​ឱ្យ​ផុត​ពី​ការ​ពឹងពាក់​មក​សមាគម​សិល្បករ​ខ្មែរ ព្រោះ​ប្អូន​ក៏​មិន​ប្រាកដ​ថា ប្អូន​ជា​អ្នកបោះឆ្នោត​ឱ្យ​បង​ដែរ ព្រោះ​ប្អូន​មើល​ងាយ​បង​ដែល​ជា​ស្រី ព្រមទាំង​ក្រុម​គ្រួសារ​បង ហើយនឹង​ក្រុមប្រឹក្សាភិបាល​ក៏​ដូច​ជា សិល្បករ សិល្ប​ការិនី​ដែល​គេ​បាន​បោះ​ឆ្នោត​ឱ្យ​បង​ដោយ​ក្តី​ពេញចិត្ត ជា​ពិសេស​ប្អូន​កំពុង​មើលងាយ​គណៈ​ធិ​បតី​ដែល​បាន​ចូលរួម​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងម៉េច​ជាមួយ​អ្នកសិល្បៈ​រូប​នេះ ? សូម​ជួយ​ផ្តល់​ជា​យោបល់​ផង ភាព​ស្ងប់ស្ងាត់​របស់ខ្ញុំ គឺ​ធ្វើ​ឱ្យ​បុគ្គល​សិល្បៈ​រូប​នេះ​កាន់តែ​ជាន់ និង​មើលងាយ​ការ​ដឹកនាំ​របស់​មនុស្ស​ស្រី​។ បង​មាន​អារម្មណ៍​ថា ប្អូន​ព្យាយាម​បង្កើត​រឿង​មក​លើ​បង និង​ក្រុម​គ្រួសារ​បង​ក្នុង​ន័យ​មិន​សប្បាយចិត្ត​រឿង​បុគ្គល​ច្រើន​ជាង ឬ​ក៏​ប្អូន​ចង់ឱ្យ​បង​ចុះ​ចេញពី​តំណែង ហើយ​ប្អូន​ចង់ឱ្យ​អ្នក​ផ្សេង​ឡើង​ជំនួស ? ឬ​ក៏​ប្អូន​ចង់ឱ្យ​បុរស​ដូច​ប្អូន​ឡើង​កាន់​តំណែង​នេះ ? មើល​ងាយ​មនុស្ស​ស្រី​ពេក​ហើយ​»​។

គួ​បញ្ជាក់​ថា ជម្លោះ​រវាង​អ្នក​ទាំង​ពីរ​បាន​កើតឡើង បន្ទាប់​ពី​លោក ម៉ៃ សុគន្ធ បាន​ធ្វើការ​រិះគន់​ដោយ​មិន​សម្ចៃមាត់​មក​លើ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បន្ទាប់​លោក​បាន​កើត​ជម្លោះ​ជាមួយ​ប្អូនប្រុស​របស់​អ្នក​នាង ចន្ទល​ក្ខិ​ណា​។ ជម្លោះ​នេះ​បាន​រាលដាល​មក​ដល់​រូប​នាង ក្រោយ​ពី​ប្អូនប្រុស​របស់​នាង​បាន​ប្រើ​ពាក្យ​សម្តី​មក​លើ ម៉ៃ សុគន្ធ ថា «​ជា MR សំរាម​»៕

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា
អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា
លោក ម៉ៃ សុគន្ធ
លោក ម៉ៃ សុគន្ធ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ