រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​អា​លី​ហ្សា​ធ្វើ​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ គឺ​ហ្វឹកហាត់​ជំនាញ​ធ្វើ​ជា​អង្គរក្ស ខណៈ​នាង​ជាតា​រា​ស្រី​លេចធ្លោ​ម្នាក់​ក្នុង​ពិភព​សិល្បៈ ។

អា​លី​ហ្សា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​ពេល​នេះ​តួនាទី​ខ្ញុំ​ជា​អង្គរក្ស ហើយ​មានការ​ពិបាក​ខ្លះ​ដែរ ព្រោះ​យើង​ធ្លាប់តែ​ស្អាត អីុ​ចឹ​ង​ពេល​ទៅ​ហ្វឹកហាត់​ត្រូវការ​លូន​បាញ់បោះ វ៉ៃ​ទាត់​ធាក់ ។ មូលហេតុ​ដែល​ខ្ញុំ​ស្រលាញ់​ការងារ​ខុស​ពី​តារា ផ្សេង​ៗ​នេះ គឺ​ដោយសារ​ខ្ញុំ​គិត​ថា នៅ​ប្រទេស​គេ មន្ត្រីរាជការ និង​អង្គរក្ស​គេ ស្អាត​ៗ​ណាស់ ហើយ​ធម្មតា​ស្រី​ស្អាត​ត្រូវការ​នៅ​សុខ​ស្រួល លាប​តែ​ឡេ តែ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​អាច​បូជា​សម្រស់​បាន ដើម្បី​ចូល​បម្រើ​ការងារ​ដែល​យើង​ស្រឡាញ់ ហើយ​ចិត្ត​យើង គឺ​លើក​ស្ទួយ​មុខ​មាត់​ប្រទេស​របស់​យើង​ដែរ ព្រោះ​ពេល​ណា​ដែល​គណៈប្រតិភូ​ដែល​ចូល​មក​ស្រុក​ខ្មែរ គឺ​យើង​មាន​អង្គរក្ស​ដែល ស្អាត​ៗ​ទៅ​ការពារ ដើម្បី​ឱ្យ​គេ​សរសើរ​ថា អូ​! ប្រជាជន​ខ្មែរ យើង​ហ្វឹកហាត់​ការពារ​មាន​ស្នាដៃ​ល្អ គឺ​យើង​អាច​នឹង​ឡើង​សក្តិ​ទៀត​» ។

អា​លី​ហ្សា ហ្វឹកហាត់​ធ្វើ​អង្គរក្ស ក្រោយ​ពេល​នាង​ឈឺចាប់​រឿង​ស្នេហា​ដោយ​អតីត​គូ​ដណ្តឹង លោក​ថៅកែ​កាហ្វេ​«​ដេ​នី​» បាន​ផ្តាច់​ពាក្យ​ពី​នាង​យ៉ាង​ទាន់ហន់ នៅ​ពេល​ដឹង​ថា នាង​កើត​ជំងឺ​បេះដូង​រ៉ាំរ៉ៃ ត្រូវ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ យ៉ាង​ទៀងទាត់ ហើយ​តម្រូវ​ឱ្យ​លេបថ្នាំ​ជា​ប្រចាំ ។ ដឹង​រឿង​នោះ​ស្រាប់តែ​លោក​ដេ​នី ប្រកាស​ផ្តាច់​ស្នេហ៍​ជាមួយ​អា​លី​ហ្សា ហើយ​សុំ​រាប់អាន​គ្នា​ជា​បងប្អូន​វិញ ។

បច្ចុប្បន្ន​អាជីព​សិល្បៈ អា​លី​ហ្សា មិនសូវ​ក្រសោប​ដូច​មុន​ទេ ដោយ​ចង់​ចាប់​អាជីព​ថ្មី​ឱ្យ​រឹង​មាំ ។ រីឯ​ស្នេហា​អា​លី​ហ្សា នៅ​មិន​ទាន់​បើក​ចិត្ត​ទទួលយក​បុរស​ណា​ទៀត​ទេ ៕​

ស្រី​ស្អាត​អា​លី​ហ្សា​ធ្វើ​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ គឺ​ហ្វឹកហាត់​ជំនាញ​ធ្វើ​ជា​អង្គរក្ស ខណៈ​នាង​ជាតា​រា​ស្រី​លេចធ្លោ​ម្នាក់​ក្នុង​ពិភព​សិល្បៈ
អា​លី​ហ្សា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា ពេល​នេះ​តួនាទី​ខ្ញុំ​ជា​អង្គរក្ស ហើយ​មានការ​ពិបាក​ខ្លះ​ដែរ ព្រោះ​យើង​ធ្លាប់តែ​ស្អាត អីុ​ចឹ​ង​ពេល​ទៅ​ហ្វឹកហាត់​ត្រូវការ​លូន​បាញ់បោះ វ៉ៃ​ទាត់​ធាក់
អា​លី​ហ្សា ហ្វឹកហាត់​ធ្វើ​អង្គរក្ស ក្រោយ​ពេល​នាង​ឈឺចាប់​រឿង​ស្នេហា​ដោយ​អតីត​គូ​ដណ្តឹង លោក​ថៅកែ​កាហ្វេ​«​ដេ​នី​» បាន​ផ្តាច់​ពាក្យ​ពី​នាង​យ៉ាង​ទាន់ហន់ នៅ​ពេល​ដឹង​ថា នាង​កើត​ជំងឺ​បេះដូង​រ៉ាំរ៉ៃ
បច្ចុប្បន្ន​អាជីព​សិល្បៈ អា​លី​ហ្សា មិនសូវ​ក្រសោប​ដូច​មុន​ទេ ដោយ​ចង់​ចាប់​អាជីព​ថ្មី​ឱ្យ​រឹង​មាំ ។ រីឯ​ស្នេហា​អា​លី​ហ្សា នៅ​មិន​ទាន់​បើក​ចិត្ត​ទទួលយក​បុរស​ណា​ទៀត​ទេ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]