ការរអ៊ូរទាំគឺជារឿងធម្មជាតិមួយរបស់មនុស្សទៅហើយ ប៉ុន្តែគ្មាននរណាចង់នៅជិតមនុស្សណាដែលពូកែរអ៊ូរទាំច្រើនពេកនោះទេ។ ជាក់ស្ដែងការរអ៊ូរទាំអាចធ្វើអោយឲ្យខ្លួនអ្នកផ្ទាល់និងអ្នកដែលជុំវិញខ្លួនមានអារម្មណ៍មិនល្អ ហើយលើសពីនេះទៅទៀតការរអ៊ូក៏អាចធ្វើឲ្យមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពរបស់អ្នកបានផងដែរ។

ខាងក្រោមនេះគឺជាផលអវិជ្ជមាននៃការរអ៊ូរទាំ៖ 

• ធ្វើឲ្យអ្នកមានគំនិតទុទិដ្ឋិនិយម

អ្នកឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទបានប្រាប់ថា នៅពេលដែលអ្នករអ៊ូរទាំច្រើន អ្នកអាចក្លាយជាមនុស្សម្នាក់ដែលមានគំនិតទុទិដ្ឋិនិយម ព្រោះថារាល់ពេលដែលអ្នករអ៊ូ ខួរក្បាលរបស់អ្នកនឹងដក់ជាប់នូវគំនិតអវិជ្ជមានទាំងនោះ។ ដូច្នេះអ្នកនឹងក្លាយជាមនុស្សដែលមានភាពតានតឹងក្នុងអារម្មណ៍ មានកំហឹងច្រើននិងមានការព្រួយបារម្ភផងដែរ។ 

ធ្វើឲ្យអ្នកមានគំនិតទុទិដ្ឋិនិយម

• ធ្វើឲ្យអ្នកមានអាយុជីវិតខ្លី

ការរអ៊ូរទាំមានផលអវិជ្ជមានយ៉ាងខ្លាំងបើសិនជាអ្នកមានទម្លាប់រអ៊ូរទាំនេះនៅក្នុងរយៈពេលយូរ។ ការស្រាវជ្រាវមួយបានរកឃើញថា អ្នកមានគំនិតសុទិដ្ឋិនិយមមានភាគរយនៃការកើតជំងឺតិចជាងអ្នកដែលមានគំនិតទុទិដ្ឋិនិយមដល់ទៅ ៥៥ភាគរយ។ ហើយអ្នកមានគំនិតទុទិដ្ឋិនិយមមានភាគរយនៃការស្លាប់ដោយសារជំងឺខ្សោយបេះដូងរហូតដល់់ទៅ ២៣ភាគរយផងដែរ។ ដូច្នេះហើយបានជាការការរអ៊ូរទាំអាចធ្វើឲ្យអ្នកមានអាយុខ្លី។ 

ធ្វើឲ្យអ្នកមានអាយុជីវិតខ្លី

• បំផ្លាញសមត្ថភាពចងចាំរបស់អ្នក

ការស្កេន MRI បានបង្ហាញឲ្យឃើញថា ការរអ៊ូអាចបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើតំបន់មួយនៃប្រព័ន្ធសសៃប្រសាទដែលមានការពាក់ព័ន្ធទៅនឹងដំណើរការនៃខួរក្បាលផងដែរ។ ដូច្នេះការរអ៊ូអាចបណ្ដាលឲ្យសមត្ថភាពនៃការចងចាំរបស់អ្នកមានការធ្លាក់ចុះ ហើយខួរក្បាលរបស់អ្នកក៏មិនអាចសម្របខ្លួនទៅនឹងអ្វីថ្មីៗទៀតផង។ 

• បង្កើនកម្រិតនៃអ័រម៉ូនស្ត្រេស (Cortisol)

នៅពេលដែលអ្នកធ្វើការរអ៊ូរទាំ អ្នកនឹងបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេស (cortisol) ដែលជាអ័រម៉ូនម្យ៉ាងមានការទាក់ទងទៅនឹងអារម្មណ៍របស់មនុស្ស។ កាលណាកម្រិតនៃអរម៉ូន cortisol មានចំនួនច្រើន អ្នកអាចមានបញ្ហាសុខភាពជាច្រើនរួមមាន ជំងឺធ្លាក់ទឹកចិត្ត, បញ្ហានៃប្រព័ន្ធរំលាយអាហារ, បញ្ហានៅពេលគេង, សម្ពាធឈាមឡើងខ្ពស់និងហានិភ័យនៃការកើតជំងឺបេះដូងផងដែរ។ 

បង្កើនកម្រិតនៃអ័រម៉ូនស្ត្រេស (Cortisol)

• មានផលប៉ះពាល់អ្នកនៅជុំវិញខ្លួន

គ្មាននរណាម្នាក់ចង់ស្ដាប់ការរអ៊ូរទាំនោះទេ ប៉ុន្តែជួនកាលម្នាក់នោះគឺជាសមាជិកគ្រួសារឬក៏មិត្តភក្តិជិតស្និត ដូច្នេះហើយអ្នកមិនអាចជៀសផុតនោះទេ។ អ្នកជំនាញផ្នែកខួរក្បាលបាននិយាយថា កាលណាអ្នកស្ដាប់នរណាម្នាក់ធ្វើការរអ៊ូររទាំច្រើន នោះអ្នកអាចនឹងសម្របខ្លួនតាមគេម្នាក់នោះហើយមានឥរិយាបថដូចគេអ៊ីចឹងដែរ។  

មានផលប៉ះពាល់អ្នកនៅជុំវិញខ្លួន

ការរអ៊ូរទាំច្រើនមានផលវិជ្ជមានយ៉ាងច្រើនដល់អ្នក ដូច្នេះហើយអ្នកគួរតែព្យាយាមកាត់បន្ថយការរអ៊ូរទាំដើម្បីរស់នៅជីវិតមួយដែលមានការតែញញឹមនិងសំណើច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]