ភ្នំពេញ៖ អតីតតារាចម្រៀង កញ្ញា ពេជ្រ សូលីកា បានបាត់មុខពីទីផ្សារ សិល្បៈអស់ រយៈពេល មិនតិចឆ្នាំនោះទេ បើទោះបីជាកាលពីមុនសន្ទុះនៃការគាំទ្រ របស់ម្ចាស់បទ «ថ្វាយបងឲ្យគេ» រូបនេះកើនឡើងយ៉ាងណាក៏ដោយ។

ការបាត់មុខពីសិល្បៈរបស់ សូលីកា ជាចម្ងល់ចាក់ដោតក្នុងបេះដូងមហាជន គ្រប់គ្នាព្រោះ កញ្ញា បានចាកចេញពីវិថីមួយនេះយ៉ាងស្ងាប់ស្ងាត់បំផុត។

ប៉ុន្តែមិនយូរប៉ុន្មាន វត្តមានតារាស្រី រូបស្រស់នេះ បានបង្ហាញជាថ្មី ក្នុងបណ្ដាញសង្គមដោយប្រែខ្លួនពីតារាទៅជាថៅកែហាង«បាយអូនអ៊ូក» ទៅវិញ។

មុននេះដែរ អតីតតារាសម្ដែង និងជាតារាចម្រៀងស្រីវ័យក្មេង រូបនេះក៏បាន បង្ហោះសារ បង្ហើបពីហេតុផលខ្លះៗ ដែលធ្វើឲ្យនាងបាត់មុខ មិនចង់បង្ហាញខ្លួនក្នុងសិល្បៈយ៉ាងច្បាស់ថា៖

«នេះជាមូលហេតុដែលខ្ញុំ មិនចង់ចេញមុខចេញមាត់ សុខចិត្តបាត់មុខរាប់ឆ្នាំ ធ្វើអោយបងប្អូនឆ្ងល់ថាបាត់ខ្ញុំទៅណា យូរម្លះ មិនដែលឃើញមុខ សោះ គិតថារាប់ឆ្នាំហើយ វាក៏ល្មមហួសសម័យ អា fake account fake page ស្អីហ្នឹងដែរ តែឡូវមកទៀត មកម្ដងនេះក្លាហាន ហ៊ានមក addខ្ញុំទៀត ឌឺម្លេះ? សូមផ្ញើជូនដល់ពួកគាត់ជាពិសេស នឹង ធំៗអស់ពីបេះដូង ទង្វើរដែលប្អូនកំពុងធ្វើមិនមែនជាទង្វើរនៃការស្រលាញ់របស់ប្អូន មានមកអោយបងទេ គឺប្អូនកំពុងធ្វើអោយគេក្ដៅក្រហាយទៅវិញទេ មុនធ្វើអ្វីមួយ ចូរប្អូនគិតសិនមុននឹងធ្វើ តើការដែលប្អូនធ្វើចឹង វាបានផលអ្វីខ្លះសំរាប់ ប្អូន? សប្បាយ? ហើយប្អូនដែលដេកគិតថា ខ្មាស់ខ្លួនអែងបន្តិចដែរទេ? នៅពេលដែលប្អូនរស់នៅ ក្នុងភាពក្លែងក្លាយដើរ តួជាអ្នកដទៃដែលមិនមែនជាខ្លួន អែងនោះ? ប្អូនមិនមែនជាខ្ញុំ ប្អូនមិនយល់អារម្មណ៍មួយហ្នឹងទេ តើប្អូនដែលលឺគេនិយាយទេ ថារស់នៅកុំអោយអ្នកដទៃក្ដៅក្រហាយ ដោយយើង ទើបជីវិតរបស់យើងរស់ នៅសុខស្រួល យល់ទេប្អូន បងមិនដឹងថាប្អូន ជាស្រី រឺមួយ ជាប្រុស នោះដឹងត្រឹមថា បើប្អូនមនុស្សដូចតែបងដែរ សូមប្អូនឈប់ទៅ លុបរូប ប្ដូរឈ្មោះ បើស្រលាញ់ខ្លាំង គិតត្រឹមជា idol ក្នុងដួងចិត្តបានហើយ ព្រោះការស្រលាញ់ មិនចាំបាច់ត្រូវមកធ្វើបែបនេះទេ អរគុណខ្លាំងណាស់ប្អូន សង្ឃឹមថា អ្វីដែលប្អូនបានអាននេះ អាចជួយដាសសតិប្អូនបានខ្លះ ចង់ដឹងថា បើអត់ផុសរូប 2 3ឆ្នាំទៀត យល់យ៉ាងម៉េចដែរ?»។

សារមួយនេះបានរៀបរាប់ នៅពីក្រោយដើមហេតុនៃការលាក់មុខ លែងចង់ធ្វើតារារបស់ កញ្ញា ពេជ្រ សូលីកា៕

ចុះប្រិយមិត្តអ្នកអានយល់ម៉េចដែរ ចំពោះការបកស្រាយមួយនេះ?  

សារដែល អតីតតារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះក្នុងបណ្ដាញសង្គម
អតីតតារាចម្រៀង ពេជ្រ សូលីកា
អតីតតារាចម្រៀង ពេជ្រ សូលីកា
អតីតតារាចម្រៀង ពេជ្រ សូលីកា
អតីតតារាចម្រៀង ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា