បរទេស៖ កាលពីថ្មីៗនេះ អង្គការ NASA បានបង្ហោះវីដេអូឃ្លីបមួយនៃយន្តហោះ SR-71 Blackbird  ដែលធ្លាប់មាននាមជាយន្តហោះដែលមានល្បឿនលឿនជាងគេនៅក្នុងពិភពលោក។

SR-71 Blackbird គឺជាប្រភេទយន្តហោះមួយដែលត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ក្នុងកំឡុងឆ្នាំ ១៩៥០។ យន្តហោះ SR-71 Blackbird នេះមានសមត្ថភាពហោះហើរក្នុងល្បឿនជាង ៣ ៥៤០គីឡូម៉ែតក្នុងមួយម៉ោង ជាមួយនឹងរយៈកម្ពស់អតិប្បរមាជិត ២៦ ០០០ម៉ែត្រពីដី។  ហើយយន្តហោះ SR-71 Blackbird នេះក៏ត្រូវបានគេប្រើជាយន្តហោះយកការណ៍នៅក្នុងកំឡុងឆ្នាំ ១៩៦៤ រហូតដល់ឆ្នាំ ១៩៩៨ ផងដែរ។  ក្រុមហ៊ុន Lockheed បានផលិតយន្តហោះម៉ាកនេះតែចំនួន ៣២គ្រឿងប៉ុណ្ណោះ។

យន្តហោះ SR-71 Blackbird

ខាងក្រោមនេះគឺជាវីដេអូនៃការហោះហើររបស់យន្តហោះ SR-71 Blackbird

ដោយឡែក កាលពីពេលថ្មីៗនេះក្រុមហ៊ុន Lockheed Martin បានប្រកាសថាពួកគេកំពុងផលិតយន្តហោះម៉ាកថ្មីមួយដែលមានល្បឿនលឿនជាងយន្តហោះ SR-71 Blackbird ទៅទៀត។

យន្តហោះដែលមានល្បឿនលឿនជាងគេក្នុងពិភពលោកនៅពេលនេះគឺយន្តហោះ SR-72 ហើយវាមានល្បឿនលឿនជាងសម្លេងរហូតដល់ទៅ ៥ដងផងដែរ។ យន្តហោះ SR-72 មានសមត្ថភាពហោះហើរក្នុងល្បឿន ៦ ១៧៣គីឡូម៉ែតក្នុង១ម៉ោង ហើយគេក៏រំពឹងដែរថា យន្តហោះ SR-72 នឹងអាចធ្វើការហោះហើរក្នុងល្បឿន ៧ ៤០២គីឡូម៉ែត្រក្នុង១ម៉ោងផងដែរ។

រូបរាងគំរូរបស់យន្តហោះ SR-72
ទីស្នាក់ការក្រុមហ៊ុន Lockheed Martin

ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីរូបរាងរបស់យន្តហោះលឿនជាងគេក្នុងលោក SR-72 

ទោះបីជាក្នុងពេលនេះ SR-72 គឺជាយន្តហោះមួយដែលលឿនជាងគេនៅក្នុងលោកក៏ពិតមែន ប៉ុន្តែជាជាក់ស្ដែងនៅក្នុងពេលអនាគតនឹងមានយន្តហោះម៉ាកដទៃទៀតដណ្តើមនាមជាយន្តហោះលឿនជាងគេពី SR-72 នេះមិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]