ខេត្តប៉ៃលិន ៖ ​ដោយ​សារ​តែ​តូច​ចិត្ត​​នឹង​ប្រពន្ធ​​និយាយ​មិនស្តាប់​​គ្នា​​ ទើប​​បុរស​​ជា​ប្តី​​បាន​ផឹក​ថ្នាំ​ពុល​បាញ់​ស្មៅ​​អស់​ជិត​កន្លះ​​លីត្រ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​​ប​ញ្ចប់​ជីវិត​ខ្លួន ។​ ​ហេតុ​ការណ៍​​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​៨​យប់​ថ្ងៃទី​​៥ មីនា ២០១២ ។

ស្ត្រី​ឈ្មោះ​​សុខ លី អាយុ​២៣​ឆ្នាំ ត្រូវ​ ជា​ប្រពន្ធ​​ជន​រងគ្រោះ​បាន​និយាយថា ​នៅថ្ងៃ​កើត​ហេតុ​​ប្តីរបស់​ខ្លួនបាន​ទៅធ្វើ​ការ​​តាំងពីព្រលឹម​​ រហូត​ដល់​ថ្ងៃត្រង់​​ក៏ត្រឡប់​មក​វិញ ក្រោយ​ពេល​ហូប​អាហារ​ថ្ងៃ​ត្រង់​រួច​​ប្តី​​មិន​ត្រឡប់​ទៅ​​ចម្ការ​វិញ​ទេ គឺ​​សម្រាក​នៅ​ផ្ទះ ហើយបាន​​នាំ​ប្អូន​ធម៌​ម្នាក់​​ឈ្មោះ​វែង ​ អាយុ​ប្រហែល​២៩​ឆ្នាំ ​​ទៅទិញ​ស្រា​យក​មក​អង្គុយ​ផឹក​​ រហូត​ដល់​​ល្ងាច ។ លុះ​ស្រវឹង​ធ្លាក់​ភ្នែក​​ផង ប្តី​និយាយ​​ដដែលៗ​រក​រឿង​ខឹង​ថា ប្រពន្ធ​​មិន​ជួយ​ធ្វើ​ការ​ ។

នាង​បាន​បញ្ជាក់​ទៀត​ថា ​ដោយ​សារ​តែ​ប្តី​ស្រវឹង​ហើយ​​ពោល​ពាក្យ​ថា នាង​ខ្ចិល​គិត​នៅ​តែផ្ទះ​មិន​ទៅ​ជួយ​ធ្វើ​ការ​ ដូច្នេះ​​ហើយ​នាង​​អត់​មិន​បាន​ក៏ស្តី​​តប​ត​វិញ ​ហើយ​រូប​នាង​ក៏​ដើរ​ឡើង​ទៅ​​លើ​ផ្ទះ​បាត់​ទៅ ស្រាប់តែ​​ក្រោយ​មក​ឮ​គេ​ប្រាប់​ថា ប្តីរបស់​ខ្លួន​ផឹកថ្នាំពុល​ត្រូវ​គេ​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​បាត់​ហើយ ​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]