ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​យ៉ាងរ​ន្ឋ​ត់​នៅ​ក្នុង​រថយន្ត និង​មនុស្ស​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​នៅ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ពួ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​យោង​ប្រភព​ជំហាន​ដំបូង​ពី​លោក​វរ​សេនី​យ៏​ឯក ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរ​ណ៏​ជើងគោ​គ​បាន​គូសបញ្ជាក់​ថា នៅ​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ពួ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មា​នក​ណី​គ្រោះថ្នាក់​ចរាច​ណ៏​មួយ​កើតឡើង​ដែល​បង្ក​ឡើង​រវាង​រថយន្ត​ដឹក​ដី​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៥៣១៨ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើក​ក្នុង​ទិស​ដៅ​ចេញពី​ក្រុងព្រះសីហនុ បាន​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៩៧៩៥ បើកប​ក្នុង​ទិស​ដៅ​ចូល​ក្រុងព្រះសីហនុ បើកបរ​ដោយ​ឈ្មោះ យិ​ត យ័រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​០១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ (​ស្លាប់​គៀប​ក្នុង​រថយន្ត​) រួម​ដំណើរ​ជាមួយ​ឈ្មោះ ស្រី សុ​ជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកោះកុង​(​ស្លាប់​ក្នុង​រថយន្ត​) និង​ឈ្មោះ កែវ សៀន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រង​របួសធ្ងន់ ហើយ​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ស​នោះ​បាន​ខ្ទាត​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ បើកប​ដោយ​ឈ្មោះ ព្រហ្ម សម្បត្តិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ របួសស្រាល និង​ប្រពន្ធ​ឈ្មោះ យែ​ម ស្រី​យ៉ា រង​របួសធ្ងន់ ។

ជុំវិញ​ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នេះ​បើ​យោង​តាម​សាក្សី​បាន​អះអាង​ថា នៅ​មុន​កើតហេតុ​គេ​បានឃើញ​តូ​យូ​តា​ព្រូស ពណ៌​ស បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ចូល​ក្រុងព្រះសីហនុ​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​ពីរ​នាក់​ធ្វើ​ដំណើ​ចូល​ក្នុង​ក្រុងព្រះសីហនុ​ដូច​គ្នា​គាប់​ជួន​ពេល​នោះ​រថយន្ត​ដឹក​ដី​ក៏​បាន​មក​ដល់​ដែរ​ហើយ​បាន​បុក​រថយន្ត​ពណ៌​ស​ពេញទំហឹង​ខ្ទាត​មក​ត្រូវ​ម៉ូតូ​ដែល​ជិះ​ពីក្រោយ​ប៉ើង​ស្ត្រី​ជា​ប្រពន្ធ​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ៕

មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​យ៉ាងរ​ន្ឋ​ត់​នៅ​ក្នុង​រថយន្ត និង​មនុស្ស​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​នៅ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]