ភ្នំពេញ៖ ជីវិតរបស់ តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបាន ភាពរីកចម្រើន មិនថា នៅក្នុងការងារសិល្បៈ ឬក៏ជីវិតផ្ទាល់ខ្លួននោះទេ។

កាលពីម្សិលមិញ ជាថ្ងៃគម្រប់ខួបកំណើត របស់ពិធីការិនីដ៏ស្រស់ស្អាតរូបនេះ ដែលមានមនុស្សសំខាន់ នៅក្នុងជីវិតរបស់នាង ជាច្រើននាក់ មានដូចជា​ក្រុមគ្រួសារ កូនស្រី មនុស្សជាទីស្រលាញ់ និង មិត្តភក្តិជិតស្និទ្ធ បានធ្វើឲ្យនាង មានការរំភើបចិត្តយ៉ាងខ្លាំង ស្ទើរតែផ្ទុះបេះដូង ចេញមកក្រៅទៅហើយ។

ទាំងនេះ អាចនិយាយបានថា វាសនារបស់អ្នកនាង សុខ សោម៉ាវត្តី គឺពិតជា មានសំណាងមែន ដែលមានមនុស្សនៅជុំវិញ ចាំថ្ងៃកំណើត និងឲ្យនាងរីករាយ៕

ចង់ដឹងថា មនុស្សសំខាន់ៗ របស់អ្នកនាង សោម៉ាវត្តី​ បានធ្វើអ្វីខ្លះ តោះតាមដានទាំងអស់គ្នា៖

ប្អូនស្រីបង្កើត របស់នាង​បាន រៀបចំនំខេក អមជាមួយនឹង កាដូ សម្រាប់នាង
អាចនិយាយបានថា មនុស្សជាទីស្រលាញ់ បានផ្ញើសារជូនពរនាង និងឲ្យកាដូពិសេស ធ្វើឲ្យនាងភ្ញាក់ផ្អើល នេះជាការបញ្ជាក់ពីអ្នកនាង

កូនស្រីរបស់អ្នកនាង បង្ហាញក្តីស្រលាញ់ ជូនពរនាង ក្នុងថ្ងៃកំណើត

បងៗ និងមិត្តភក្តិជិតស្និទ្ធរបស់នាង ធ្វើឲ្យនាងរំភើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី