ភ្នំពេញ៖ កាលពីយប់មិញនេះ មានរឿងភ្ញាក់ផ្អើលបានកើតឡើង ខណៈពេលមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាលោក ខៀវ កូនែល បងប្រុសរបស់ពិធីការិនីអ្នកនាង ខៀវ សានសាណា បានបាញ់សម្លាប់ខ្លួនឯងយ៉ាងសាហាវ នៅក្នុងផ្ទះរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះបានបង្កឱ្យប្រជាពលរដ្ឋរស់នៅម្តុំនោះ ផ្អើលឆោឡោភ្លាមៗយ៉ាងខ្លាំង និងបានចោមរោមនាំគ្នាចូលទៅមើលយ៉ាងរន្ធត់ចិត្ត។

យោងតាមព័ត៌មានពីអ្នករស់នៅជិតកន្លែងកើតហេតុ ក៏សន្និដ្ឋាបានឱ្យដឹងថាជាជំហានដំបូងថា រឿងរ៉ាវបាញ់សម្លាប់ខ្លួនឯងនេះ គឺកើតក្រោយពេលដែលបានបាញ់សម្លាប់ប្រពន្ធខ្លួន ដែលគេសង្ស័យមូលហេតុកើតចេញមកពីភ្លើងប្រច័ណ្ឌផងដែរ។

គួរឱ្យដឹងដែរថាលោក ខៀវ កូនែល បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីបាញ់សម្លាប់ខ្លួន ហើយចំណែកឯភរិយាក៏បានស្លាប់នៅពេលដែលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយបានទទួលដំណឹងនេះអ្នកនាង ខៀវ សានសាណា ក៏បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

«I have only one thing now to beg to all the journalists to please not write anything you have no proofs. Please let the polices do their duties in investigation first. Thanks for your understanding and please help me to send my brother to peace. I love him so much. And I don't know how will I cope with this. RIP my dearest brother.

ពេលនេះខ្ញុំមានរឿងមួយសុំឱ្យអ្នកសារព័ត៌មានទាំងអស់ សរសេរអ្វីដែលមិនទាន់មានភស្តុតាងច្បាស់លាស់ សូមអនុញ្ញាតឱ្យប៉ូលិសបំពេញការងារនៅក្នុងការស៊ើបអង្កេតរឿងនេះជាមុនសិន។ សូមអរគុណសម្រាប់ការយោគយល់ និងជូនពរបងប្រុសទៅកាន់សុគតិភព។ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់។ ហើយខ្ញុំមិនដឹងថាតើខ្ញុំនឹងដោះស្រាយបញ្ហានេះយ៉ាងដូចម្តេចទេ។ RIP បងប្រុសជាទីស្រលាញ់របស់ខ្ញុំ»

ចូលរួមរំលែកទុក្ខផង ចំពោះពិធីការិនីខៀវ សានសាណា។ សម្រាប់ព័ត៌មានលម្អិតយ៉ាងណាទៀតនោះ ខ្មែរឡូតនឹងធ្វើការចុះផ្សាយនៅពេលក្រោយ៕

សាកសពជនរងគ្រោះ ដែលបានបាញ់សម្លាប់ខ្លួននៅក្នុងផ្ទះ
សាកសពជនរងគ្រោះ ដែលបានបាញ់សម្លាប់ខ្លួននៅក្នុងផ្ទះ
កាំភ្លើងដែលបានប្រើនៅក្នុងការបាញ់សម្លាប់ភរិយា និងបាញ់សម្លាប់ខ្លួនឯង
សាកសពភរិយាដែលស្លាប់ពេលដឹងយកទៅសង្រ្គោះ
ទិដ្ឋភាពនៅកន្លែងកើតហេតុយប់មិញនេះ
លោក ខៀវ កូនែល បងប្រុសខៀវ សានសាណា និងភរិយា ពេលរៀបអាពាហ៍ពិពាហ៍
លោក ខៀវ កូនែល បងប្រុសខៀវ សានសាណា និងភរិយាខ្លួន
ក្រុមគ្រួសារ ខៀវ សានសាណា
អ្នកនាង ខៀវ សានសាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា