កំពង់ស្ពឺ៖ សួនផ្កាពណ៌លឿង ហាក់ទាមទារការចាប់អារម្មណ៍ជាខ្លាំងពីស្រទាប់មិត្តៗយុវវ័យ នាមួយរយៈនេះ។ ក៏ព្រោះតែមានការចែករំលែក រូបភាពស្អាតៗក្នុងបណ្ដាញសង្គម ជាមួយទិដ្ឋភាព ដែលសម្បូរដោយធម្មជាតិ ពិសេសគឺមានផ្កាពណ៌លឿងរីកច្រើនតែម្ដង។

ភាពល្បីរន្ទឺរបស់សួនផ្កានេះ បានលេចឮពីមាត់មួយទៅមាត់មួយ រហូតសូម្បីតែតារាស្រីប្រុស៤ដូងនេះ ក៏ឆ្លៀតពេលទៅកន្លែងដែលស្រីៗប្រាថ្នានោះដែរ។

ឮគេនិយាយ១០ដងមិន ស្មើបានទៅជួបផ្ទាល់ភ្នែកម្ដងមែន ព្រោះទិដ្ឋភាពនៅសួនផ្កានោះពិតជាស្រស់ស្អាតខ្លាំង គួរឲ្យចាប់អារម្មណ៍ពិតមែន ហើយទោះបីជារវល់យ៉ាងណាក៏តារាទាំងនេះ ឆ្លៀតទៅដល់សួនផ្កាពណ៌លឿងដែលគេល្បីដែរ។

កាន់តែពិសេស សម្រស់របស់អ្នកទាំងបួន កាន់តែស្រស់ស្អាតឡើង ជាមួយទិដ្ឋភាពទាំងនេះ ហើយមើលទៅពួកគេពិតជាអាចរំសាយភាពតានតឹង នឹងអាចស្រូបយកខ្យល់ធម្មជាតិទៀតផង។

គ្រាន់តែឃើញរូបតារាទាំងនេះហើយ ប្រិយមិត្តប្រាកដជាចង់ទៅដល់ទីនោះដែរជាក់ជាមិនខាន៕

ចង់ដឹង សួនផ្កាពណ៌លឿង ដែលគេល្បីនោះស្រស់ស្អាតយ៉ាងណា? ទស្សនារូបភាពខាងក្រោម៖ 

តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាសម្ដែង ម៉ាក សែន សូនីតា
តារាសម្ដែង ម៉ាក សែន សូនីតា
តារាចម្រៀង ស្រីនិច
តារាចម្រៀង ស្រីនិច
អតីតតារាសម្ដែង បេនីយ៉ំាង
អតីតតារាសម្ដែង បេនីយ៉ំាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង