ភ្នំពេញ៖ តារាចម្រៀងប្រុស ពោរពេញដោយមនោសញ្ចេតនា លោក ឆន សុវណ្ណរាជ ដែលអ្នកគាំទ្រទទួលស្គាល់ថា លោកគឺជាតារាប្រុសមួយរូប ដែលមានអត្តចរិតល្អ  មិនវាយឬក ជាមួយនឹងអ្នកដទៃ។

ជាក់ស្តែង កាលពីថ្មីៗនេះ លោក ឆន សុវណ្ណរាជ ក៏បានទៅច្រៀង លើឆាកតន្រ្តីមួយ។ ប៉ុន្តែដោយសារ អាកាសធាតុមិនអំណោយផល មានភ្លៀងឡើង ជាបន្តបន្ទាប់ ក៏ធ្វើឲ្យតារាចម្រៀងប្រុសរូបនេះ សម្រេចចិត្តឡើងច្រៀងទាំងមេឃភ្លៀង ដោយមិនខ្លាចទទឹកខ្លួន។ 

លើសពីនេះ លោក ឆន សុវណ្ណារាជ ក៏បានបង្ហើរសារប៉ុន្មានឃ្លា ជាមួយនឹងរូបថតឈរច្រៀង នៅកណ្តាលមេឃភ្លៀងជាមួយអ្នកគាំទ្រ ពោរពេញទៅដោយអត្ថន័យ ដែលមានខ្លឹមសារថា៖

«ភ្លៀងមិនមែនជាឧបសគ្គក្នុងការជួបគ្នារបស់យើងឡើយ សំខាន់គឺក្តីស្រលាញ់ របស់បងប្អូនទាំងអស់គ្នាអាចជំនះគ្រប់ឧបសគ្គ គ្រប់បែបយ៉ាង យប់នេះមានន័យណាស់សម្រាប់ខ្ញុំ ចង់ប្រាប់ថាខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា i love you ថែរក្សាសុខភាពផងណា» ។

ពិតជាសាកសមជាតារាចម្រៀង ក្នុងដួងចិត្តអ្នកគាំទ្រទូទាំងប្រទេសមែន បើទោះបីជាខ្លួនសើមពេញទាំងខ្លួនយ៉ាងណាក៏ដោយ ក៏លោកមិនភ្លេចផ្តែផ្តាំទៅអ្នកគាំទ្រ ឲ្យថែរក្សាសុខភាពផងដែរ៕ 

តារាចម្រៀងលោក ឆន សុវណ្ណរាជ នៅតែបន្តច្រៀងបើទោះជាភ្លៀងក៏ដោយ
តារាចម្រៀងលោក ឆន សុវណ្ណរាជ
តារាចម្រៀងលោក ឆន សុវណ្ណរាជ
តារាចម្រៀងលោក ឆន សុវណ្ណរាជ
តារាចម្រៀងលោក ឆន សុវណ្ណារាជ
តារាចម្រៀងលោក ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ