ភ្នំពេញ៖ តារាចម្រៀងស្រីល្បីផ្ទុះបទផ្ទួនៗ និច បានឆក់យកប្រជាប្រិយភាពខ្លាំងឡើងបន្ទាប់ពីបានចាប់ដៃគូច្រៀងនិងនាយចើមរួចមក។

ទើបតែចេញបទ«មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» មិនទាន់បាត់ល្បីផង ថ្មីៗនេះ ស្រីនិច ក៏ចាប់ផ្ដើមល្បីបទ«អូនកាន់តែស្រលាញ់បងកាន់តែខូច» មួយបទទៀតទៅហើយ នេះក៏ដោយសារទឹកដមសម្លេងពិរោះ អមនឹងសម្រស់ស្រស់ស្អាត ទើបធ្វើឲ្យ និច ឈោងចាប់ទីផ្សារសិល្បៈ បានដោយងាយ និងឆាប់រហ័សបែបនេះ។

ក្រៅពីមានសមត្ថភាពច្រៀងបានពិរោះហើយ ក្មួយលោក ខាន់ ជេម រូបនេះក៏អាចរាំបានយ៉ាងប៉ិនប្រសព្វ ហាក់ដូចតារាអាជីពយ៉ាងដូច្នេះដែរ។

អ្វីដែលកាន់តែប្លែកភ្នែកនោះ បើប្រិយមិត្តបានឃើញ ស្រីនិច រាំស្ទីលបែកស្លុយប្រហែលជាទប់សំណើចលែងជាប់ក៏ថាបាន ព្រោះតារាស្រីវ័យក្មេងនេះ ពិតជាពូកែរាំ និងលេងទឹកមុខ ប្លែកៗ ដែលមើលទៅស៊ី នឹងចង្វាក់ភ្លេងនេះតែម្ដង៕

ចង់ដឹងថា ស្រីនិច រាំស្ទីលបែកស្លុយឡូយយ៉ាងណា? ទស្សនាវីដេអូខាងក្រោម! 

រូបភាព ស្រីនិច ដែលរាំ
តារាចម្រៀង ស្រីនិច
តារាចម្រៀង ស្រីនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង