ភ្នំពេញ៖ Motorola មានមោទនភាពបើកសម្ពោធជាផ្លូវការណ៍ នៅក្នុងប្រទេសកម្ពុជា។ Motorola បានចាប់ដៃគូសហការណ៍ដ៏ប្រសើរជាមួយក្រុមហ៊ុន ECI Distribution Co., Ltd ក្នុងការទទួលសិទ្ធចែកចាយផ្ដាច់មុខទូទាំងប្រទេស។

ជាមួយគ្នានេះផងដែរក្រុមហ៊ុន ECI Distribution Co., Ltd ក៏បានបន្តសហការណ៍ជាមួយក្រុមហ៊ុន NMKH Limited ក្នុងការទទួលសិទ្ធលក់បន្ដទៅគ្រប់ហាងទូរស័ព្ទនៅក្នុងទីផ្សារកម្ពុជា ដើម្បីអោយការចរាចរណ៍ទូរស័ព្ទ Motorola មាននៅលើទីផ្សារកាន់តែទូលំទូលាយ។ ការបើកសម្ពោធជាផ្លូវការនេះ បានរៀបចំឡើងនៅក្នុងផ្សារទំនើប AEON ភ្នំពេញ រយៈពេល 3 ថ្ងៃ ដែលចាប់ពីថ្ងៃទី 25 ដល់ ថ្ងៃទី 27 ខែសីហា ឆ្នាំ2017 ពីម៉ោង 9ព្រឹក រហូតដល់ 9យប់។

Motorola សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

អំពី Motorola:

Motorola ជាប្រភេទឧស្សាហកម្មទូរស័ព្ទចល័ត ហើយឆ្នៃប្រឌិតឡើងនូវបច្ចេកវិទ្យាខ្ពស់ ស្របនូវយុគសម័យបច្ចុប្បន្ន ដើម្បីផ្តល់ជូនភាពងាយស្រួល និងកាន់តែប្រសើរ។ គួររំលឹកផងដែរថា Motorola គឺជាអ្នកបង្កើតទូរស័ព្ទចល័តមានអង់តែនដំបូងគេបង្អស់នៅលើពិភពលោក។

ថ្ងៃនេះ ពួកយើងនឹងរួបរួមគ្នា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីបង្កើតអ្វីដែលថ្មីជូនចំពោះអតិថិជនរបស់យើង។ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ល្បីល្បាញជាងគេនៅលើពិភពលោក។ ហើយប្រព័ន្ធប្រតិបត្តិការ Android ក៏បាននាំយកមកនូវប្រព័ន្ធអ៊ីនធឺណេតដែលមានល្បឿនលឿនក្នុងប្រតិបត្តិការទូរស័ព្ទដៃ។ នេះហើយជាអ្វី ដែលពួកយើងបានធ្វើឡើងដើម្បីពាំនាំមកជូនអតិថិជននៅលើពិភពលោក ជាមួយនឹងគុណតម្លៃដ៏ពិសេស គុណភាព បទពិសោធន៍ និងការរចនាល្អឯក។

អ្នកតំណាងរបស់ក្រុមហ៊ុន Motorola មានប្រសាសន៍ទាក់ទងនឹងទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួន
អ្នកតំណាងរបស់ក្រុមហ៊ុន Motorola មានប្រសាសន៍ទាក់ទងនឹងទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួន

អស់រយៈពេល 80 ឆ្នាំមកហើយ ដែលវិស្វកររបស់ពួកយើងបានធ្វើការស្រាវជ្រាវទៅលើការច្នៃប្រឌិតថ្មី និងស្វែងរកនូវវិធីសាស្ដ្រថ្មីៗក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ។ យើងសន្យាថា នឹងបន្ដស្វែងរកនូវអ្វីថ្មីសម្រាប់ ឱកាសថ្មីៗ ដើម្បីផ្លាស់ប្ដូរនូវជីវិតមនុស្សអោយកាន់តែប្រសើរ។

Motorola ជឿជាក់ថាលក្ខណៈពិសេសថ្មីៗជាមួយបច្ចេកវិទ្យាទំនើបៗនៃទូរស័ព្ទដៃចល័ត វានឹងពាំនាំមកនូវប្រជាប្រិយភាព និងបំពេញនូវតម្រូវការក្នុងទីផ្សារប្រទេសកម្ពុជា។ នាយកគ្រប់គ្រង Motorola Cambodia បាននិយាយថា “យើងជឿជាក់យ៉ាងមុតមាំថាបច្ចេកវិទ្យាថ្មីៗរបស់ពួកយើងបានបង្កើតឡើង គឺបានសំរិតសំរាំងយ៉ាងពិសេសសម្រាប់បំរើជូនអតិថិជននៅលើទីផ្សារបច្ចុប្បន្ន”។

អ្នកតំណាងរបស់ក្រុមហ៊ុន Motorola បង្ហាញពីបច្ចេកវិទ្យាទំនើបៗដែលមានក្នុងទូរស័ព្ទដៃ Motorola

គួរបញ្ជាក់ផងដែរ Motorola ផ្តល់ជូននូវកម្មវិធីពិសេសៗ ក៏ដូចជាមានការលេងហ្គេមងាយៗដើម្បីឈ្នះរង្វាន់ក្នុងរយៈពេល៣ថ្ងៃ និងការដាក់តាំងបង្ហាញផលិតផលស៊េរីចុងក្រោយបង្អស់ពី Motorola ដូចខាងក្រោម៖

តារាងតំលៃទូរស័ព្ទម៉ូដែលថ្មីៗរបស់ Motorola

ទាំងនេះគឺជាម៉ូដែលថ្មីៗ ដែលអតិថិជនអាចស្វែងរកជាវបាន នៅគ្រប់ហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា៕​

សកម្មភាពខ្លះៗនៅក្នុងកម្មវិធីសម្ភោធ
អតិថិជនសាកល្បងផ្ទាល់បច្ចេកវិទ្យាថ្មីរបស់ Motorola
នាឡិកា Smart Watch សំរាប់ភ្ជាប់នឹងទូរស័ព្ទ
សកម្មភាពអតិថិជនចូលរួមថតរូបជាមួយទូរស័ព្ទ Motorola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]