រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក​ខេមរៈ សិរីមន្ត មិន​បន្ត​កិច្ចសន្យា​នៅ​ផលិតកម្ម​សាន់​ដេ មានរឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ក្នុង​ពិភព​សិល្បៈ ។ ពិសេស​លោក​ឆាយ វី​រៈ​យុទ្ធ នៅ​តែ​ឈរ​តំណែង​កំពូល ឬ​យ៉ាងណា​នៅ​ផលិតកម្ម​សាន់​ដេ ក្រោយ​ពេល​ផលិតកម្ម​មួយ​នេះ​អះអាង​ថា ​មាន​អ្នកចម្រៀង​ថ្មី​ៗ​មួយ​ចំនួន​ជួយ​ឱ្យ​រឹង​មាំ ។

តារាចម្រៀង​ល្បីឈ្មោះ​លោក​ឆាយ វី​រៈ​យុទ្ធ ហាក់​បង្ហាញ​ពី​ភាព​ស្ងៀមស្ងាត់ និង​មិន​និយាយ​អ្វី​ច្រើន​ទេ​ពាក់ព័ន្ធ​ថា ​តើ​លោក​អាច​នឹង​ក្លាយជា​តារា​ឈានមុខ​គេ​នៅ​ផលិតកម្ម​សាន់​ដេ ឬ​យ៉ាងណា​ក្រោយ​ពី​លោក​ខេមរៈ សិរីមន្ត ចេញ​ទៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ។ បើ​តាម​អ្នកចាត់ការ​ទូទៅ​របស់​ផលិតកម្ម​សាន់​ដេ អះអាង​ថា ផលិតកម្ម​បាន​ត្រៀម​មនុស្ស​រួចរាល់​អស់ហើយ​ ដើម្បី​ស្នង​តំណែង​សិរីមន្ត ដែល​ទើប​ចាកចេញ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

លោក​ឡាយ សុក​ចំរើន ជា​អ្នកចាត់ការ​ទូទៅ​និយាយ​ថា ផលិតកម្ម​បាន​រៀបចំ​ជើង​ព្រួល​រួច​ជា​ស្រេច បន្ទាប់​ពី​លោក​ខេមរៈ សិរីមន្ត មិន​បន្ត​កិច្ចសន្យា ហើយ​ចាកចេញ​ទៅ​កាន់​ផលិតកម្ម​ផ្សេង ។ លោក​សុខ ចំរើន បញ្ជាក់​ថា​៖ «​និយាយ​ទៅ​ទាក់ទង​រឿង​នេះ​យើង​មាន​គម្រោង​រួច​ស្រេច​ហើយ ថា​តើ​នរណា​ជា​អ្នក​ជំនួស​គាត់ ពេល​គាត់​ចេញ​ទៅ ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​សុំ​លាក់​សិន បន្តិចទៀត​ទស្សនិកជន​នឹង​ដឹង​ច្បាស់​មិន​ខាន ។

តារាចម្រៀង​ទាំង​ថ្មី និង​ចាស់​ក្នុង​ផលិតកម្ម​របស់ខ្ញុំ គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ស្នង​តំណែង​តារា​ល្បីឈ្មោះ​ខេមរៈ សិរីមន្ត​បាន ។ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​បកស្រាយ​នោះ​ទេ នៅ​ពេល​ចោទសួរ​ថា​តើ​អាច​ជា​ឆាយ វី​រៈ​យុទ្ធ ឬ​យ៉ាងណា​» ។

លោក​ឡាយ សុក​ចំរើន ទទួលស្គាល់​ថា​មាន​តារាចម្រៀង​ថ្មី​ជា​ច្រើន និង​អ្នក​ចាស់​ក្នុង​ផលិតកម្ម​អាច​ធ្វើ​ជាតា​រា​ជួរ​មុខ មិន​ចាញ់​ខេមរៈ សិរីមន្ត​ទេ ។

បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា សាន់​ដេ​អាច​នឹង​ធ្លាក់​ប្រជាប្រិយភាព ក្រោយ​ពី​ខេមរៈ សិរីមន្ត ចាកចេញ​ទៅ​ផលិតកម្ម​គូប្រជែង​របស់​ខ្លួន​នោះ លោក​ឡាយ សុខ​ចំរើន អះអាង​ថា «​សាន់​ដេ នៅ​តែ​មាន​ភាពរឹងមាំ​ដដែល បើ​ទោះជា​តារា​ល្បី​ម្នាក់​របស់​ខ្លួន​ចាកចេញ​ក៏​ដោយ ។ ម្យ៉ាងទៀត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សាន់​ដេ ត្រៀម​នឹង​បញ្ចេញ​រូប​ប្លែក ថ្មី​ជា​ច្រើន​ដល់​ទស្សនិកជន​» ។

ទស្សនិកជន​កំពុង​រង់ចាំ​មើល​ថា​តើ​ឆាយ វី​រៈ​យុទ្ធ អាច​នឹង​ក្លាយជា​តារា​ឈានមុខ​ប្រចាំ​ផលិតកម្ម​សាន់​ដេ ឬ​យ៉ាងណា ក្រោយ​ពី​លោក​ខេមរៈ សិរីមន្ត ចាកចេញ​ទៅ​ផលិត​កម្ម​រស្មី​ហង្ស​មាស ។ ម្យ៉ាងទៀត​ទស្សនិកជន​កំពុង​រង់ចាំ​មើល​ដែរ​ថា អ្នក​ស្នង​តំណែង​សិរីមន្ត ជាតា​រា​ចាស់​ក្នុង​ផលិតកម្ម ឬ​អ្នក​ថ្មី​ដែល​មាន​សមត្ថភាព​មិន​ចាញ់​ខេមរៈ សិរីមន្ត ៕

បន្ទាប់​ពី​លោក​ខេមរៈ សិរីមន្ត មិន​បន្ត​កិច្ចសន្យា​នៅ​ផលិតកម្ម​សាន់​ដេ មានរឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ក្នុង​ពិភព​សិល្បៈ
ពិសេស​លោក​ឆាយ វី​រៈ​យុទ្ធ នៅ​តែ​ឈរ​តំណែង​កំពូល ឬ​យ៉ាងណា​នៅ​ផលិតកម្ម​សាន់​ដេ ក្រោយ​ពេល​ផលិតកម្ម​មួយ​នេះ​អះអាង​ថា ​មាន​អ្នកចម្រៀង​ថ្មី​ៗ​មួយ​ចំនួន​ជួយ​ឱ្យ​រឹង​មាំ
តារាចម្រៀង​ល្បីឈ្មោះ​លោក​ឆាយ វី​រៈ​យុទ្ធ ហាក់​បង្ហាញ​ពី​ភាព​ស្ងៀមស្ងាត់ និង​មិន​និយាយ​អ្វី​ច្រើន​ទេ​ពាក់ព័ន្ធ​ថា ​តើ​លោក​អាច​នឹង​ក្លាយជា​តារា​ឈានមុខ​គេ​នៅ​ផលិតកម្ម​សាន់​ដេ ឬ​យ៉ាងណា​ក្រោយ​ពី​លោក​ខេមរៈ សិរីមន្ត ចេញ​ទៅ​ផលិតកម្ម​រស្មី​ហង្ស​មាស
លោក​ ឆាយ វី​រៈ​យុទ្ធ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ