យើងគ្រប់គ្នាញាំស្ករកៅស៊ូគឺដើម្បីធ្វើឲ្យមាត់មានក្លិនប្រសើរជាងមុននិងដើម្បីទទួលបានជាតិស្ករដែលមាននៅក្នុងនោះ។ មានការស្រាវជ្រាវមួយចំនួនបានបង្ហាញថាការទំពារស្ករកៅស៊ូមានអត្ថប្រយោជន៍មួយចំនួនទៀតដែលយើងមិនបានដឹងពីមុនផងដែរ។

អត្ថប្រយោជន៍នៃការទំពារស្ករកៅស៊ូរួមមាន៖ 

• ជួយដល់ការផ្ដោតអារម្មណ៍និងការចងចាំ

ការសិក្សាជាច្រើនបានបង្ហាញថា ការទំពារស្ករកៅស៊ូជំរុញឲ្យមនុស្សមានការផ្តោតអារម្មណ៍ល្អជាមុន។ ហើយការសិក្សាមួយចំនួនទៀតក៏បង្ហាញដែរថា ការទំពារស្ករកៅស៊ូអាចជួយជម្រុញលំហូរឈាមនិងបង្កើនអុកស៊ីសែននៅក្នុងខួរក្បាល ដែលនឹងជួយបង្កើនសមត្ថភាពក្នុងការចងចាំផងដែរ។ 

ជួយដល់ការផ្ដោតអារម្មណ៍និងការចងចាំ

• កាត់បន្ថយភាពងងុយគេង

ការទំពារស្ករកៅស៊ូធ្វើឲ្យថ្គាមមានចលនាដែលអាចជំរុញលំហូរឈាមទៅកាន់សរសៃប្រសាទនិងខួរក្បាល។ ដូច្នេះមានន័យថាការទំពារកៅស៊ូអាចជួយឲ្យមនុស្សមានអារម្មណ៍មិនងងុយគេងបានយូរជាងធម្មតាផងដែរ។ 

កាត់បន្ថយភាពងងុយគេង

• កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍

ការសិក្សាជាច្រើនបានបង្ហាញថា ការទំពារស្ករកៅស៊ូអាចជួយកាត់បន្ថយការបញ្ចេញនូវអ័រម៉ូន cortisol ដែលជាអ័រម៉ូនមួយអាចធ្វើឲ្យមនុស្សមានអារម្មណ៍ស្ត្រេស។ 

កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍

• ជួយការពារធ្មេញ

អ្នកជំនាញសុខភាពមាត់ធ្មេញបានប្រាប់ថា ការទំពារស្ករកៅស៊ូរយៈពេល ២០នាទីក្រោយពេលញ៉ាំអាហារហើយអាចជួយកាត់បន្ថយការឡើងកំណកនិងកម្ចាត់ដង្កូវស៊ីធ្មេញផងដែរ។ ការទំពារស្ករកៅស៊ូក៏អាចជួយកាត់បន្ថយជាតិអាស៊ីដដែលធ្វើឲ្យធ្មេញពុក ព្រោះតែការទំពារធ្វើឲ្យអ្នកចេញទឹកមាត់ច្រើនជាងធម្មតា។ 

• កាត់បន្ថយការច្រាលជាតិអាស៊ីតនិងការក្រហាយចុងដង្ហើម

ការទំពារស្ករកៅស៊ូក្រោយពេលញ៉ាំអាហារអាចជួយបន្ថយជាតិអាស៊ីតនៅក្នុងបំពង់អាហារ។ ការទំពារស្ករកៅស៊ូធ្វើឲ្យមនុស្សលេបទឹកមាត់ច្រើន ហើយវានឹងជួយជម្រះអាស៊ីតបានយ៉ាងលឿនពីបំពង់អាហារផងដែរ។  

កាត់បន្ថយការច្រាលជាតិអាស៊ីតនិងការក្រហាយចុងដង្ហើម

• ធ្វើឲ្យដង្ហើមមានក្លិនប្រសើរឡើង

ស្ករកៅស៊ូស្ទើរតែគ្រប់ម៉ាកមានមុខងារចម្បង១គឺធ្វើឲ្យក្លិនដង្ហើមមានភាពប្រសើរជាងមុន។ អ្នកវិទ្យាសាស្ត្របានរកឃើញថា ស្ករកៅស៊ូដែលល្បីឈ្មោះមួយចំនួនមានប្រេងរុក្ខជាតិសំខាន់ម៉្យាងសម្រាប់កំចាត់បាក់តេរីនៅក្នុងមាត់ដែលបណ្តាលឲ្យមានក្លិនដង្ហើមមិនល្អបាន។ 

ធ្វើឲ្យដង្ហើមមានក្លិនប្រសើរឡើង

• បង្កើតទម្លាប់ញ៉ាំអាហារតិចជាងមុន

ការសិក្សាជាច្រើនបានបង្ហាញថា ការទំពារស្ករកៅស៊ូអាចជួយទប់ស្កាត់អ្នកមិនឲ្យមានអារម្មណ៍ឃ្លានអាហារផងដែរ។ ហើយកាឡូរីដែលមាននៅក្នុងស្ករកៅស៊ូក៏មិនមែនច្រើនខ្លាំងនោះឡើយ។ 

• ជួយក្នុងការផ្តាច់បារី

ស្ករកៅស៊ូដែលមាននូវសារជាតិនីកូទីននឹងធ្វើឲ្យអ្នកដែលញៀនបារីមានអារម្មណ៍ថាមិនសូវជាចង់ជក់បារីនោះទេ ដូច្នេះបើសិនជាអ្នកទំពារស្ករកៅស៊ូប្រភេទនេះ អ្នកនឹងអាចផ្តាច់ការជក់បារីបានផងដែរ។ 

ជួយក្នុងការផ្តាច់បារី

• បំបាត់ការស្ងួតក្នុងមាត់

ការទំពារស្ករកៅស៊ូអាចជួយបំបាត់ភាពស្ងួតនៅក្នុងមាត់ផងដែរ។ អ្នកជំនាញបានបង្ហាញថា ការទំពារស្ករកៅស៊ូជម្រុញឲ្យមានការបញ្ចេញទឹកមាត់ច្រើនជាងធម្មតារហូតដល់ទៅ១០ដង។ 

• បន្ធូរអារម្មណ៍ឈឺត្រចៀកអំឡុងពេលហោះហើរ

សម្ពាធខ្យល់កំឡុងពេលយន្តហោះធ្វើការហោះហើរនិងពេលចុះចត អាចធ្វើឲ្យអ្នកអារម្មណ៍ឈឺត្រចៀកបាន។ ការទំពារស្ករកៅស៊ូគឺជាវិធីដោះស្រាយមួយយ៉ាងងាយស្រួលបំផុត ព្រោះថាការទំពារស្ករកៅស៊ូអាចជួយផលិតទឹកមាត់សម្រាប់លេបយ៉ាងច្រើនដើម្បីបំបាត់អារម្មណ៍ឈឺត្រចៀករបស់អ្នក។ 

បន្ធូរអារម្មណ៍ឈឺត្រចៀកអំឡុងពេលហោះហើរ

• បំបាត់អារម្មណ៍ចង់ក្អួត

ការទំពារស្ករកៅស៊ូអាចទប់ស្កាត់អារម្មណ៍ចង់ក្អួតរបស់អ្នកបាន ទោះបីជាការពុលឡានឬការចាញ់កូនក៏ដោយ។ ហើយរសជាតិនៃស្ករកៅស៊ូដែលមានប្រសិទ្ធភាពបំផុតក្នុងការបំបាត់អារម្មណ៍ចង់ក្អួត គឺស្ករកៅស៊ូដែលមានរសជាតិខ្ញីឬក៏អំបិល ហើយរសជាតិទាំង២នេះក៏អាចជួយផលិតទឹកមាត់យ៉ាងច្រើនដែលនឹងជួយសម្រួលអារម្មណ៍មិនស្រួលក្នុងក្រពះទៀតផង។ 

បំបាត់អារម្មណ៍ចង់ក្អួត

ប្រភព៖ Wise Bread

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]