ភ្នំពេញ៖ ការតាំងពិព័រណ៍ក្នុងឆ្នាំ២០១៧ អំពីឧស្សាហកម្មគ្រឿងយន្ដកម្ពុជាអន្ដរជាតិ (CIMIF) និងឧស្សាហកម្មសម្លៀកបំពាក់ & វាយនភ័ណ្ឌកម្ពុជាអន្ដរជាតិ (CTG) បាននិងកំពុងប្រារព្ធធ្វើឡើងដំណាលគ្នាចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែសីហា នៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការតាំងបង្ហាញទាំងពីរនេះ រួមមានអ្នកតាំងពិព័រណ៍ចំនួន ១៧៥ ដែលមកពី ១៧ ប្រទេសនិងតំបន់ ដែលមានដូចជា កម្ពុជា ប៊ុលហ្គារី ចិន អាល្លឺម៉ង់ ហុងកុង ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី តៃវ៉ាន់ ថៃ ប៉ូឡូញ សហរដ្ឋអាមេរិច ទួរគី និង វៀតណាម ដើម្បីបង្ហាញពីផលិតផលប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយល្អប្រសើរនៅស្តង់ចំនួន 200 ។

ដោយមានការរៀបចំដោយក្រហ៊ុន Yorkers Trade & Marketing Service Co., Ltd ព្រឹត្តិការណ៍ដ៏ធំនេះមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល និងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ហើយវាមានការសហការរៀបចំដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា (CCC) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងជាពិសេសត្រូវបានគាំទ្រជាផ្លូវការដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (TPD)។

កម្មវិធីកាត់ខ្សែបូ បើកកម្មវិធីតាំងពិព័រណ៌ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំ ២០១៧

វេទិកាជំនួញពាណិជ្ជកម្មតែមួយគត់សម្រាប់វិស័យឧស្សាហកម្មសំខាន់ៗ

ការតាំងពិព័រណ៍ទាំងពីរនេះបានរួមបញ្ចូលសមាសធាតុសំខាន់ៗទាំងអស់នៅក្នុងវិស័យឧស្សាហកម្មដែលមានដូចជា៖ ជ័រប្លាស្ទិច និងកៅស៊ូ, ការបោះពុម្ព, ការវេចខ្ចប់, ការកែច្នៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម, ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច, គ្រឿងបន្លាស់រថយន្ដ, វិស្វកម្មថាមពល និងអគ្គីសនី, និងសម្លៀកបំពាក់ & វាយនភ័ណ្ឌ។ ជាមួយនឹងវត្តមានអ្នកតាំងពិព័រណ៍ដ៏មានសក្ដានុពលទាំងថ្នាក់ជាតិ និងអន្ដរជាតិជាច្រើនក្រុមហ៊ុន អ្នកជំនួញ និងអ្នកទស្សនាអាចរកឃើញអ្នកផ្គត់ផ្គង់ដ៏ល្អបំផុតសម្រាប់ពួកគេ នូវផលិតផលដែលពួកគេត្រូវការនៅក្នុងវិស័យនេះតាមរយៈវេទិកាជំនួញពាណិជ្ជកម្មមួយនេះ។

បន្ថែមលើនេះ សមាគមឧស្សាហកម្មនៅតៃវ៉ាន់បានបង្ហាញការគាំទ្រយ៉ាងអស្ចារ្យសម្រាប់ការតាំងបង្ហាញនេះ តាមរយៈការដឹកនាំសមាជិកសំខាន់ៗរបស់គេដើម្បីចូលរួមការតាំងពិព័រណ៍នេះ ដែលរួមមាន សមាគមរោងចក្រផលិតអគ្គិសនី និងអគ្គីសនីតៃវ៉ាន់ (TEEMA) សមាគមអ្នកផលិតរថយន្តដឹកជញ្ជូនតៃវ៉ាន់ (TVMA) និងវិទ្យាស្ថានស្រាវជ្រាវវាយនភ័ណ្ឌតៃវ៉ាន់ (TTRI) ។

គណអធិបតី ចូលរួមបង្ហាញចំណាប់អារម្មណ៍ ក្នុងកម្មវិធីសម្ពោធ

យីហោល្បីៗនៅទូទាំងពិភពលោកនឹងជួបជុំគ្នានៅក្រោមដំបូលតែមួយ

យីហោអន្តរជាតិជាច្រើនកំពុងចាប់យកទីផ្សាររីកចម្រើននេះ នៅពេលប្រទេសកម្ពុជាកំពុងរីកចម្រើន និងជាទីផ្សារវិនិយោគដ៏គួរឱ្យទាក់ទាញ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើន។ ក្នុងចំណោមពិព័រណ៍គួរឱ្យកត់សម្គាល់នៅ CIMIF ឆ្នាំនេះគឺក្រុមហ៊ុន RIECKERMANN ដែលជាក្រុមហ៊ុនផលិត និងឯកទេសខាងការបោះពុម្ព និងការវេចខ្ចប់គ្រឿងម៉ាស៊ីនសម្រាប់ម្ហូបអាហារឱសថ និងគ្រឿងកែសម្ផស្ស ហើយក្រុមហ៊ុន RMA ដែលជាអ្នកផលិតនូវផលិតផលចម្រុះក្នុងវិស័យរថយន្តនិងកសិកម្ម បានត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញ Forklifts សម្រាប់ការប្រើប្រាស់បានយ៉ាងច្រើន និងក្រុមហ៊ុន BALEV ដែលជាក្រុមហ៊ុនប៊ុលហ្គារីត្រូវបានគេស្គាល់ផងដែរសម្រាប់ការផលិតម៉ាស៊ីនត្រជាក់ខ្យល់។

គួរបញ្ជាក់ផងដែរថា យីហោអន្តរជាតិល្បីៗ ជាច្រើននឹងបង្ហាញពីម៉ាស៊ីនកែច្នៃប្លាស្ទិកដែលមានគុណភាពខ្ពស់ និងផលិតផលដែលបំពេញតម្រូវការទីផ្សារនៅកម្ពុជា។ ការតាំងពិព័រណ៍នេះរួមមានម៉ាស៊ីនវាយប្លាស្ទិកដែលតាំងបង្ហាញដោយក្រុមហ៊ុន EVERPLAST ម៉ាស៊ីនផលិតកាបូបផ្លាស្ទិក បង្ហាញដោយក្រុមហ៊ុន CHAO WEI ម៉ាស៊ីនផ្លុំ PET ពីក្រុមហ៊ុន KEENPRO ម៉ាស៊ីនបោះពុម្ព PET ពី DAELONG និងម៉ាស៊ីនបោះពុម្ពបញ្ចូលប្លាស្ទិកពីក្រុមហ៊ុន CHESO និងមានជាច្រើនទៀត។

ចំនែក CTG វិញ នឹងបង្ហាញពីបរិបទនៃឧបករណ៍បរិក្ខារបច្ចេកវិទ្យា និងសេវាកម្មជាច្រើនដែលទាក់ទងនឹងដំណើរការវាយនភ័ណ្ឌ និងសម្លៀកបំពាក់ទាំងអស់ និងទិដ្ឋភាពផលិតកម្ម។ ក្នុងចំណោមក្រុមហ៊ុនតាំងពិព័រណ៍សំខាន់ៗ គឺក្រុមហ៊ុន JUKI ដែលជាម៉ាកយីហោឈានមុខគេរបស់ពិភពលោកសម្រាប់ម៉ាស៊ីនដេរគ្រប់ប្រភេទ និងក្រុមហ៊ុន HAN-BOND ដែលនឹងផ្តល់ជូននូវការបង្ហាញផ្ទាល់នូវម៉ាស៊ីនកាត់និងម៉ាស៊ីនគំនូរអុបទិក។

ទិដ្ឋភាពខ្លះៗ នៅក្នុងកម្មវិធីពិព័រណ៍ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំ ២០១៧

ពង្រីកការប្រកួតប្រជែងគ្រប់វិស័យក្នុងប្រទេសកម្ពុជា

ថ្វីបើមានលទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំក៏ដោយ ក៏ប្រទេសកម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនដើម្បីដោះស្រាយ។ បញ្ហាធំបំផុតគឺថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានពឹងផ្អែកជាចំបងលើឧស្សាហកម្មដោយប្រើកម្លាំងពលកម្មមួយចំនួន ដែលជាហេតុធ្វើឲ្យផលិតផលសម្រេចទទួលបានតម្លៃទាប។ ដើម្បីជួយដោះស្រាយបញ្ហានេះ CIMIF និង CTG បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមរោងចក្រកាត់ដេរ ដើម្បីបង្កើតវេទិកាពាណិជ្ជកម្មដ៏មានតម្លៃសម្រាប់ភ្ញៀវជំនួញក្នុងស្រុក និងអ្នកតាំងពិព័រណ៍ដែលមានសមត្ថភាពខ្ពស់ ដោយផ្តល់ជូននូវបច្ចេកវិទ្យាចុងក្រោយបំផុត និងផលិតផលក្នុងវិស័យឧស្សាហកម្មចម្រុះដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដែលវាអាចជួយយ៉ាងខ្លាំងក្នុងការជំរុញឲ្យមានឧស្សាហូបនីយកម្មនៅក្នុងប្រទេសកម្ពុជា។

ទស្សនា CIMIF & CTG អ្នកនឹងអាចរកប្រភពដែលបណ្ដុំទៅដោយម៉ាស៊ីនឧស្សាហកម្មដែលមានគុណភាពខ្ពស់ ហើយអ្នកអាចសិក្សាពីការអភិវឌ្ឍន៍ឧស្សាហកម្មចុងក្រោយបំផុត និងជាដៃគូជាមួយអ្នកជំនួញឧស្សាហកម្មសំខាន់ៗ។ ការតាំងពិព័រណ៍ទាំងពីរនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកដើម្បីទទួលបាននូវការផ្សាភ្ជាប់គុណតម្លៃជាសាកល និងចាប់យកជាមួយនឹងការអភិវឌ្ឍឧស្សាហកម្មដែលផ្អែកលើបច្ចេកវិទ្យាទាន់សម័យ និងផ្អែកលើចំណេះដឹងដ៏ខ្ពង់ខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម និងតារាងឈ្មោះអ្នកតាំងពិព័រណ៍ និងទីតាំងនៃការតាំងពិព័រណ៍ សូមចូលទៅកាន់គេហទំព័រ http://www.camboexpo.com/ ៕

ទិដ្ឋភាពខ្លះៗ នៅក្នុងកម្មវិធីពិព័រណ៍ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំ ២០១៧
ទិដ្ឋភាពខ្លះៗ នៅក្នុងកម្មវិធីពិព័រណ៍ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំ ២០១៧
គណអធិបតី ចូលរួមបង្ហាញចំណាប់អារម្មណ៍ ក្នុងកម្មវិធីសម្ពោធ
គណអធិបតី ចូលរួមបង្ហាញចំណាប់អារម្មណ៍ ក្នុងកម្មវិធីសម្ពោធ
គណអធិបតី ចូលរួមបង្ហាញចំណាប់អារម្មណ៍ ក្នុងកម្មវិធីសម្ពោធ
ទិដ្ឋភាពខ្លះៗ នៅក្នុងកម្មវិធីពិព័រណ៍ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំ ២០១៧
ទិដ្ឋភាពខ្លះៗ នៅក្នុងកម្មវិធីពិព័រណ៍ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំ ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]