ខ្សែភាពយន្ត Paranormal Activity 4 ដែលគ្រោងចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត Platinum Cineplex នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១២ ខាងមុខនេះបានបើកឆាកដំបូងដោយរកចំណូលបានជាង ៣០ លានដុល្លារអាមេរិកនៅក្នុងតារាង Box Office របស់អាមេរិកខាងជើង។

យោងតាមរបាយការណ៍ នៅថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា ខ្សែភាពយន្តភ័យរន្ធត់ Paranormal Activity 4 របស់ស្ទូឌីយោ Paramount រកចំណូលបាន ៣០,២ លានដុល្លារអាមេរិកក្នុងការបើកឆាកដំបូង។ ប៉ុន្តែទឹកប្រាក់ក្នុងការចាក់បញ្ចាំង រឿងភាគថ្មីនេះមានការថយចុះ ព្រោះថាខ្សែភាពយន្តភាគមុនៗ រកចំណូលបានដល់ទៅ ៤០ លានដុល្លារ និង ៥០លានដុល្លារអាមេរិក។ សម្រាប់ការចាក់បញ្ចាំងនៅក្រៅប្រទេស “Paranormal Activity 4″ រកចំណូលបាន ២៦,៦លានដុល្លារអាមេរិក ដោយបានធ្វើការចាក់បញ្ចាំងក្នុងប្រទេសចំនួន ៣៣ប្រទេស។ ដូច្នេះ សរុបនៅទូទាំងពិភពលោក “Paranormal Activity 4″ រកចំណូលបាន ៥៦,៧ លានដុល្លារអាមេរិកនៅក្នុងសប្ដាហ៍ដំបូង។

ក្រៅពី “Paranormal Activity 4″ តើនៅមានភាពយន្តជើងខ្លាំងណាខ្លះឈរជើងនៅក្នុងតារាង Box Office?

ចំណាត់ថ្នាក់ ចំណងជើង ចំណូលចុងសប្តាហ៍(គិតជាដុល្លារអាមេរិក គិតតែនៅអាមេរិកខាងជើង)


១. Paranormal Activity 4: ៣០,២លាន


២. Argo: ១៦,៦ លាន


៣. Hotel Transylvania: ១៣, ៥ លាន


៤. Taken 2: ១៣,៤ លាន


៥. Alex Cross: ១១,៨ លាន


៦. Sinister: ៩,០៣ លាន


៧. Here Comes the Boom: ៨,៥ លាន


៨. Pitch Perfect: ៧,០១ លាន


៩. Frankenweenie: ៤,៤ លាន


១០. Looper: ៤,២លាន

ចំណែកឯនៅក្នុងរោងភាពយន្តអន្តរជាតិ Platinum Cineplex នៅក្នុងប្រទេសកម្ពុជាវិញ មានខ្សែភាពយន្តចំនួន ៦ កំពុងធ្វើការចាក់បញ្ចាំង។ ភាពយន្តទាំងនោះរួមមាន PITCH PERFECT (2D , 112 mn)  HOTEL TRANSYLVANIA (3D, 91 mn)  TAKEN 2 (2D, 91 mn) YES OR NO 2 (2D, 112 mn) RESIDENT EVIL (3D, 96 mn) និង DREDD (3D, 95 mn)៕

ប្រែសម្រួល៖ ថារី

ផ្តល់សិទ្ធដោយ Sabay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]