ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ពិធីការិនី អ្នកនាង គង់​សុជាតិ និងស្វាមី  កាន់តែទទួលបានជោគជ័យខ្លាំង លើវិថីសិល្បៈ ដែលធ្វើឲ្យចំណូលរបស់អ្នកទាំងពីរ ក៏កាន់តែច្រើនទៅតាមហ្នឹងផងដែរ។

ដោយសារតែចំណូលច្រើនបែបនេះហើយ បានធ្វើឲ្យ ពិធីការិនីរូបនេះ មានសមត្ថភាព បើកហាងធ្វើសក់យ៉ាងធំ ដែលទើបតែសម្ពោធ កាលពីប៉ុន្មានសប្តាហ៍មុនតែប៉ុណ្ណោះ។

មិនបានប៉ុន្មាន ថ្មីៗនេះទៀត ស្រាប់តែ អ្នកនាង គង់ សុជាតិ និងស្វាមី ក៏បានបង្ហាញពីឡាន ទំនើបបំផុត ជាមួយនឹងផ្ទះវីឡាធំ ដូចជាវិមាន។

ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានសាកសួរថា តើជាឡានរបស់ពួកគេមែនទេ ឬគ្រាន់តែថតអ្វីមួយ។  

យ៉ាងណាមិញ ប្តីប្រពន្ធមួយគូនេះ ក៏មិនបានឆ្លើយតបអ្វីនោះដែរ ទៅកាន់អ្នកលេងហ្វេសប៊ុក ទាក់ទងនឹង ឡានទំនើបទាំងនេះ៕

ពិធិការិនី គង់ សុជាតិ
ពិធីករ ជា វិបុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល