ភ្នំពេញ៖ មិត្តភាព គឺជារឿងមួយដែលមនុស្សទូទៅ រស់ខ្វះមិនបានមិនថាបុគ្គណាក៏ដោយ ចំពោះមិត្តភិក្តគ្រប់គ្នាអាចមានច្រើន តែមិត្តដែលយល់ចិត្ត និងរាប់អានស្មោះប្រហែលមានមិនច្រើននោះទេ។

ដូចគ្នានេះដែរ មួយរយៈមុនប្រិយមិត្តបានដឹងហើយដែលថាពេល ទ្រី សក្ដដា ធ្លាក់ខ្លួនឈឺភ្លាម មហាមិត្តរបស់លោក ដែលជាតារាសម្ដែងស្រី កញ្ញា សាឡាត់ ស្រីឡាង បានបង្ហូរទឹកភ្នែកតាមទូរស័ព្ទ រៀបរាប់ជូនពរលោកឲ្យឆាប់ជាសះស្បើយ។

អ្វីកាន់តែប្លែកនោះគ្រាន់តែ សក្ដដា ជាសះស្បើយពីជំងឺមិនបានប៉ុន្មានផង កំពូលមិត្ត សាឡាត់ ស្រីឡាង ម្នាក់នេះបានតាមកូរ សក្ដដាទាំងយប់តែម្ដង នេះបើតាមវីដេអូដែល ស្រីឡាង បានបង្ហោះក្នុងបណ្ដាញសង្គម។

មើលទៅក្រៅពីជាមិត្តរួមអាជីព ទំនាក់ទំនងមិត្តភាព រវាងតារាស្រីប្រុសទាំងពីរអ្នកនេះ ពិតជាស្និទ្ធស្នាល ហើយល្អនឹងគ្នាណាស់៕

បើប្រិយមិត្តចង់ដឹង សាឡាត់ ស្រីឡាង ពូកែកូរកម្រិតណា? ទស្សនាទិដ្ឋភាពក្នុងវីដេអូនេះទាំងអស់គ្នា! 

សាឡាត់ ស្រីឡាង និងលោក សក្កដា
សាឡាត់ ស្រីឡាង និងលោក សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង