ភ្នំពេញ៖ ស្ត្រីជំនួញវ័យក្មេង និងជាតារាសម្ដែង អ្នកនាង គង់ ចាន់ស្រីមុំ ប៉ះជាមួយស្វាមី កំពូលសង្ហា លោក គឹម សីហា បានធ្វើឲ្យទស្សនិកជន ច្រណែនពេញចិត្ត គូនេះណាស់។

មិនត្រឹមតែប៉ុណ្ណោះ អ្នកណាៗ ក៏សរសើរ ពីភាពផ្អែមល្ហែមរបស់ អ្នកទាំងពីរ កាលពីយប់មិញនេះ ជាថ្ងៃខួបកំណើតរបស់ លោក គឹម សីហា ហើយឃើញមាន ការបង្កើតកម្មវិធីសប្បាយៗ នៅក្នុងថ្ងៃខួបកំណើត របស់លោកទៀតផង នៅក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ ដែលត្រូវជាភរិយានោះ បានធ្វើការបង្ហោះសារ មួយថា« ឆ្នាំនេះប្តីអត់បួងសួងសុំអីច្រើនទេ សុំតែកូនតែមួយម៉ាត់ចប់ Happy BD ប្តីសំលាញ់អូនជូនពរឲ្យបង ជោគជ័យគ្រប់ភារះកិច្ច សុខភាពល្អ សំខាន់ស្រលាញ់អូនឲ្យកាន់តែខ្លាំងជាងឆ្នាំមុនៗ ណា »។

គ្រាន់តែឃើញសារនេះភ្លាម មានទស្សនិកជនជាច្រើនបានជូនពរ ឲ្យពួកគេសម្រចបានដូចបំណង៕

សូមទស្សនា រូបភាពដ៏ផ្អែមល្ហែមរបស់អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមីទាំងអស់គ្នា៖ 

រូបភាពផ្អែមល្ហែម របស់អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី នៅក្នងថ្ងៃកំណើត
ុរូបភាពផ្អែមល្ហែម របស់អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី នៅក្នងថ្ងៃកំណើត
រូបភាពផ្អែមល្ហែម របស់អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី
រូបភាពផ្អែមល្ហែម របស់អ្ន្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី
សាររបស់អ្នកនាងគង់ ចាន់ស្រីមុំ ជូនពរស្វាមីក្នុងថ្ងៃកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា