ភ្នំពេញ៖ អ្នកគាំទ្រភាគច្រើន តែងតែសរសើរមិនដាច់ពីមាត់ថា គូស្វាមីភរិយារបស់តារាចម្រៀងទឹកដមសម្លេងពិឬោះ អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត គឺជាគូស្វាមីភរិយាគំរូមួយគូ ដែលមានភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំងបន្ទាប់ពីរៀបការរួច ហើយក៏មិនដែលលេចឮរឿងអាស្រូវអ្វីនោះដែរ។

ជាក់ស្តែងអ្នកទាំងពីរក៏តែងបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ក្នុងចំណងស្នេហ៍ដ៏រឹងមាំមួយនេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត

បច្ចុប្បន្នអ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត មានកូនជាទីស្រលាញ់ចំនួន២នាក់មកហើយ ចំណែកឯការងារវិញក៏មមាញឹករៀងៗខ្លួន។

ប៉ុន្តែទោះបីជាលោក ឃុំ ប៉ុណ្ណាដែត បានឈប់ពីការងារសិល្បៈហើយយ៉ាងណាក្តី ក៏ជាញឹកញាប់គេតែងឃើញលោកទៅតាមជួយការងារ និងមើលថែទាំភរិយាសំណព្វចិត្តរបស់ខ្លួនជានិច្ច។ 

មិនតែប៉ុណ្ណោះលោកក៏នៅខិតខំធ្វើការងាររបស់ខ្លួនឯងទៀត ដើម្បីគ្រួសារទាំងមូល មិនដែលត្អូញត្អែរឡើយ និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។

បែបនេះមិនឱ្យអ្នកនាង យក់ ថិតរដ្ឋា ជាភរិយាស្រលាញ់ម្តេចបាន? ព្រមទាំងសរសើរពេញមាត់ថា៖

«អូនអរគុណបងណាស់ប្តីសំលាញ់ ដែលខំលះបង់អស់កំលាំងកាយ និងចិត្ត សម្រាប់ក្រុមគ្រួសារយើង ជាពិសេសមិនត្រឹមតែខំធ្វើការងារខ្លួនឯងហើយ នៅឆ្លៀតមកជួយការរបស់ប្រពន្ធទៀត! រឿងខ្លះពិតជាមិនអាចនៅសុខៗនិយាយប្រាប់បងត្រង់ថា ប្រពន្ធគិតយ៉ាងមិចជាមួយបងទេ ព្រោះប្រពន្ធបងម្នាក់នេះកូនពីរហើយក៏ដោយ តែវារឹងមាត់និយាយមិនចេញ... But every day oun love n pity b nas Pdey Somlanh!»

នេះយោងតាមការរៀបរាប់នៅលើហ្វេសប៊ុករបស់អ្នកនាងម្សិលមិញនេះ ជាមួយនឹងរូបថតដ៏មានអត្ថន័យមួយសន្លឹករបស់ស្វាមី។ 

សូមសរសើរអ្នកនាង យក់ ថិតរដ្ឋា ពិតជាបានក្លាយទៅជានារីដ៏មានសំណាងម្នាក់ ព្រោះមានលោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីដ៏ល្អបែបនេះ៕ 

រូបភាពបង្ហាញពីសកម្មភាពធ្វើការងារយ៉ាងយកចិត្តទុកដាក់របស់លោក ឃុំ ប៉ុណ្ណាដែត ដែលអ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះនៅលើហ្វេសប៊ុក
លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា
លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា
លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ព្រមទាំងកូនប្រុស
លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា
លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា និងកូន
លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា និងកូន
អ្នកនាង យក់ ថិតរដ្ឋា និងកូនៗ
លោក ឃុំ ប៉ុណ្ណាដែត និងកូនប្រុសជាទីស្រលាញ់
លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា
លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត