ថៃ​៖ ជាការពិតណាស់​ តារាសម្តែងស្រី​​ Noey Chotika ជាតារាដែលមានសម្រស់ស្រស់ស្អាត បើទោះបីជា​ស្ថិតក្នុងសភាពនៅលីវ ឬ​មានកូនក៏ដោយ។ តែចំពោះរូបរាង និង ភាពស្រស់ស្អាតវិញ​ នាងហាក់បីដូចជា មិនមានការប្រែប្រួលនោះទេ​ បើទោះបីជាសព្វថ្ងៃនេះ​ នាងកំពុងតែពពោះកូនដំបូងយ៉ាងណាក្តី។ 

តែបើសង្កេតមើល អំពីរបបអាហាររបស់នាងវិញ​​ ហាក់បីដូចជាមានសភាពតិចជាងមុនទៅទៀត​ ក្នុងខណៈពេល ដែលនាងកំពុងតែពពោះកូនដំបូង។ នេះពិតជារឿងដែល ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ជាខ្លាំង ​ចំពោះសុខភាពម្តាយ​និងកូន។​​ ហើយ ក៏មានមតិរិះគន់ច្រើនផងដែរ ទាក់ទងនឹង ការបរិភោគតិចជ្រុលរបស់នាង។

យ៉ាងណាមិញ តារាសម្តែងស្រី​ Noey Chotika នៅខ្វះតែ ប៉ុន្មានខែទៀត នាងនឹងត្រូវសម្រាលកូនដំបូងនេះហើយ៕

បើមិនជឿ លោកអ្នកអាចមើលនៅកម្រងរូបភាពខាងក្រោមនេះ​ ដែលបង្ហាញពីរបបអាហារជាប្រចាំរបស់នាង ៖

តារាសម្តែងស្រី​​ Noey Chotika
នេះជាប្រភេទអាហាររបស់នាង ដែលនិយមបរិភោគ
នេះជាប្រភេទអាហារ របស់នាងដែលបរិភោគ ពេលមានផ្ទៃពោះ
នេះជាប្រភេទអាហារ របស់នាងដែលបរិភោគ ពេលមានផ្ទៃពោះ
តារាសម្តែងស្រី​​ Noey Chotika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]