ភ្នំពេញ៖ តារាម៉ូដែល និងជាតារាសម្ដែង កញ្ញា ទឹម រដ្ឋា ហាក់មានទីផ្សារខ្ពស់ឡើង សម្រាប់វិស័យសិល្បៈ ក្នុងពេលបច្ចុប្បន្ន ។ នេះដោយសារតែមុខមាត់ ស្រស់ស្អាតបែបតារាបរទេស អមនឹងរូបរាងខ្ពស់ពីធម្មជាតិ ទើបធ្វើឲ្យហាងឆេង កញ្ញា គ្មានការអន់ថយសោះ។

ម្សិលមិញនេះដែរ តារាម៉ូដែលរូបនេះ ក៏បានបង្អួតសម្រស់ តាមរយៈបណ្ដាញសង្គម ជាមួយម៉ូតសក់ថ្មី អមនឹងកាយវិការប្លែកចម្លែកភ្នែកតែម្ដង ដែលមើលទៅហួសចិត្ត ហើយគិតមិននឹកស្មានថាជា កញ្ញានោះទេ។

បើសិនជា ទឹម រដ្ឋា លេងស្ទីលម៉ាកៗនេះ អ្នកដែលមិនចាប់អារម្មណ៍ប្រហែលជាស្មានថា ម៉ារ៉ាកាំងដែលគេសម្រាប់តំាងសម្លៀកបំពាក់តែប៉ុណ្ណោះ ពីព្រោះសម្រស់ និងការលេងទឹកមុខក្នុងស្ទីលមួយនេះ ពិតជាប្លែកមែនទែន ៕

ចង់ដឹង ទឹម រដ្ឋា ដូចម៉ារាកាំងយ៉ាងណា? ទស្សនារូបភាពទំាងអស់គ្នា! 

ទឹម រដ្ឋា លេងស្ទីលដូច ម៉ារាកាំង
ទឹម រដ្ឋា លេងស្ទីលដូច ម៉ារាកាំង
ទឹម រដ្ឋា លេងស្ទីលដូច ម៉ារាកាំង
ទឹម រដ្ឋា លេងម៉ូតសក់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា