ភ្នំពេញ៖ សិល្បករ សិល្បការនី ២រូប ដែលកំពុងតែមានឈ្មោះបោះសម្លេងទាំងក្នុង និងក្រៅប្រទេស គឺកញ្ញា ឌី សូនីតា និងលោក អេឡិចហ្សូរ៉ា នឹងចាប់ដៃគ្នាចូលរួមក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ភីអិនអិន ដោយបង្កើតឈុតឆាកគ្រប់រសជាតិសម្រាប់ទស្សនិកជន។

កញ្ញា ឌី សូនីតា និងលោក អេឡិចហ្សូរ៉ា គឺជាដៃគូសិល្បៈ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរពីទេពកោសល្យនៃការសម្តែងរបស់អ្នកទាំង២ ថាពិតជាដៃគូដ៏ស័ក្តិសម។

នៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ថ្ងៃទី២៧ សប្តាហ៍នេះ អ្នកទាំងពីរនឹងធ្វើឲ្យទស្សនិកជន ទប់សំណើចមិនជាប់ ជាមួយឈុតឆាកសម្តែងក្រម៉ិចក្រមើម ហើយក៏មានការសម្តែងសម្រក់ទឹកភ្នែកពិតៗ ក្នុងបទចម្រៀងនិពន្ធថ្មី ១បទរបស់កញ្ញា ឌី សូនីតា គឺបទ សន្យាInbox។ អ្វីដែលពិសេសទៀតនោះ អ្នកទាំងពីរនឹងសម្តែងរបាំសហសម័យ ដែលពោរពេញដោយភាពផ្អែមល្ហែម និងរួមបញ្ជូលទាំងមនោសញ្ចេតនាស្នេហាជ្រាលជ្រៅទៀតផង។

ដើម្បីបានទស្សនាការសម្តែងដ៏ជក់ចិត្តរបស់តារាទាំងពីរនេះ សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «ស៊ីអារម្មណ៍» របស់ភីអិនអិន ដែលផ្សាយជូនរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១ ដល់ម៉ោង ១១:៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.pnn.com.kh/ ឬ PNN Facebook Page ៖ www.facebook.com/PNNTVCambodia/ 

ទឹកភ្នែកក៏ហូរ ទឹកមាត់ក៏ហៀរ ជាមួយ អេឡិចហ្សូរ៉ា និង ឌី សូនីតាក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់PNN
កញ្ញា ឌី សូនីតា និងលោក អេឡិចហ្សូរ៉ា នឹងចាប់ដៃគ្នាចូលរួមក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ភីអិនអិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចន អេឡិចហ្សូរ៉ា