(ភ្នំពេញ)៖ រឿងរ៉ាវកាន់តែវែងឆ្ងាយ អាថ៌កំបាំងត្រូវបានលាតត្រដាងបន្ដិចម្ដងៗរវាង លោក ហេង ឡុង និង លោក សុវណ្ណ មករា ខណៈដែលកាលពីរាត្រីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៧ អតីតតារាសម្ដែង និងត្រូវជាស្វាមី ឈិន សុធារី លោក សុវណ្ណ មករា កំពុងតែទទូចឲ្យ លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញទឹកប្រាក់យ៉ាងច្រើនប្រមាណជាង ៣៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដែលបានមកពីមូលនិធិរាត្រី កតញ្ញូ ដែលប្រារព្ធនៅ អូតែលសុខា។

ក្នុងនោះ លោក សុវណ្ណ មករា បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ល្មមឆ្លើយ បាន នៅពូថាតើប្រាក់ដែលបានមកពី មូលនិធិរាត្រី កតញូ ដែលធ្វើនៅ អូតែលសុខា ចំនួនទឹកប្រាក់ដូចជាប្រហែល សាមសិមប្រាំម៉ឺនសហរដ្ធ អាមេរិក នោះ តើសល់ប៉ុន្មាន អីប៉ុន្មាន តើប្រើការទៅលើអីខ្លះ»។

លោក សុវណ្ណ មករា បានបន្ដទៀតថា «ហូភ្លេច រឿងដែលលោកប្ដឹង ហ្នុង ក៏ប្ដឹងទៅតែខ្ញុំនៅប្រកាន់គោលការណ៍ដដែល បើចាញ់ក្ដី សុំសង តាមគោលការណ៍ បក្សរបស់នាក់ឯង ដែលធ្លាប់ជ្រកកោន កាលនៅគ្រាក្រ ទោះឈ្នះឬ ចាញ់មិនសំខាន់តែអ្វីដែលសំខាន់នោះ គឺសូមមេត្តាឆ្លើយមកតើនៅសល់ប៉ុន្មាន ហើយចាយទៅលើអីខ្លះ បើឃើញ តែ ចែកជូន លោកអ៊ុ ពូមីង ដូចជា ម្នាក់ៗបើគិតជាប្រាក់ដុល្លារទៅប្រហែល ២០០$ ទៅ៣០០$ ដុល្លារ តែប៉ុណ្ណោះ»។

ជាមួយគ្នានឹងការបង្ហោះសាររបស់លោក សុវណ្ណ មករា នេះស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «Gold Tiger» បានបាញ់លោក សុវណ្ណ មករា ចំៗថា «អត់រឿងលាបពណ៌គេ យករឿងនយោបាយមកលាបពណ៌ឲ្យគេ ដើម្បីដោះខ្លួនឯងថាត្រូវ ស្រាប់តែបែកធ្លាយ រឿងស្អុយគគ្រុករបស់ខ្លួនឯងវិញ ប្រពន្ធយំស្រែកប្តឹង ឲ្យប្រធានសមាគមសិល្បៈជួយផង មករាចូលផងលួចយកប្លង់ផ្ទះទៅបញ្ចាំបាត់ហើយ តើអ្នកណាគេហ៊ានជួយទៀត គេខ្លាចហ្វែនផ្កាប់មុខ មករា ចោទថាឈឺឆ្អាលរម៉ាស់រឿងប្តីប្រពន្ធគេទៀត ហើយពេលគេត្រូវគ្នា ចេញចូលផ្ទះញឹកញាប់គេសប្បាយចិត្ត បែរយើងខុសទាំងស្រុងហើយ គេជេរកប់ៗមាត់ ដល់ពេលគេឈ្លោះគ្នាគេមកឲ្យយើងជួយ ដល់តែជួយខុសពួកហ្វែនខាងមករាថា យើងឆ្កឹះឆ្គាលរឿងប្តីប្រពន្ធគេខុសទៀត ចនច័ន្ទអើយរាងចាលទៅ ទុកអោយគេដោះស្រាយប្តីប្រពន្ធគេទៅ ប្រយ័ត្នខុសទៀត»។

ដោយឡែក ជាមួយគ្នានេះដែលគណនីហ្វេសប៊ុកឈ្មោះ «John Samba» បានសរសេរតបវិញថា «រឿងប្តីប្រពន្ធគេឈ្លោះគ្នាយ៉ាងណា មិនសំខាន់ក្នុងការបកស្រាយទេ អ្វីដែលចាំបាច់ សូមបកស្រាយរឿងលុយមូលនិធិ ទោះមករាមិនបរិហារ ឬមហាជនគេមិនសួរ ក៏ត្រូវតែបកស្រាយឲ្យគេដឹងច្បាស់ដែរ មិនបាច់ចាំដល់តុលាការទេ ហើយរឿងប្តឹងផ្តល់ដល់តុលាការ ចាំបកស្រាយដោះបន្ទុកតទៀតទៅ ព្រោះពាក្យចចាអារាម បានចេញមកយ៉ាងអាក្រក់ណាស់ ត្រូវតែបកស្រាយ និងរៀបចំឲ្យមានគណកម្មការអីត្រឹមត្រូវផងទៅ បើមិនចង់ខូចឈ្មោះថា ស៊ីកិបកេងលុយសិល្ប:ចាស់ជរាទេ នេះជាសំណូមពរ ដើម្បីបញ្ចប់មន្ទិល និងដើម្បីគេទុកចិត្តបន្តទៀត កុំបាត់ឈឹងអ៊ីចឹង!»៕

រឿងរ៉ាវកាន់តែវែងឆ្ងាយ អាថ៌កំបាំងត្រូវបានលាតត្រដាងបន្ដិចម្ដងៗរវាង លោក ហេង ឡុង និង លោក សុវណ្ណ មករា
រឿងរ៉ាវកាន់តែវែងឆ្ងាយ អាថ៌កំបាំងត្រូវបានលាតត្រដាងបន្ដិចម្ដងៗរវាង លោក ហេង ឡុង និង លោក សុវណ្ណ មករា
អតីតតារាសម្ដែង និងត្រូវជាស្វាមី ឈិន សុធារី លោក សុវណ្ណ មករា កំពុងតែទទូចឲ្យ លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញទឹកប្រាក់យ៉ាងច្រើនប្រមាណជាង ៣៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដែលបានមកពីមូលនិធិរាត្រី កតញ្ញូ ដែលប្រារព្ធនៅ អូតែលសុខា
អតីតតារាសម្ដែង និងត្រូវជាស្វាមី ឈិន សុធារី លោក សុវណ្ណ មករា កំពុងតែទទូចឲ្យ លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញទឹកប្រាក់យ៉ាងច្រើនប្រមាណជាង ៣៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដែលបានមកពីមូលនិធិរាត្រី កតញ្ញូ ដែលប្រារព្ធនៅ អូតែលសុខា
ក្នុងនោះ លោក សុវណ្ណ មករា បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ល្មមឆ្លើយ បាន នៅពូថាតើប្រាក់ដែលបានមកពី មូលនិធិរាត្រី កតញូ ដែលធ្វើនៅ អូតែលសុខា ចំនួនទឹកប្រាក់ដូចជាប្រហែល សាមសិមប្រាំម៉ឺនសហរដ្ធ អាមេរិក នោះ តើសល់ប៉ុន្មាន អីប៉ុន្មាន តើប្រើការទៅលើអីខ្លះ»
លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា
លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា
លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា