(ភ្នំពេញ)៖ តារាសម្ដែង លី ចាន់សីហា បន្ទាប់ពីត្រូវបានស្វាមីថ្នាក់ថ្នមប្រៀបដូចព្រះនាង និងត្រឡប់មកពីដើរលេងនៅក្រៅប្រទេសយ៉ាងសប្បាយរីករាយរួចមក ទស្សនិកជនសង្កេតឃើញថា នាងពិតជាមានសំណាង និងមានភាពកក់ក្ដៅមែនទែន ខណៈពេលថ្មីៗនេះ នាងបានធ្វើពិធីសូត្រមន្ដថ្ងៃខួបកំណើតរបស់នាង គឺថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៧ ហើយអ្វីដែលពិសេសនោះ គឺនាងទទួលបាននំខេកដ៏ស្រស់ស្អាតចំនួនពីរទៀតផង។

តាមរយៈវីដេអូ ដែលរាជនីទឹកភ្នែកក្នុងរឿង «មរណៈមាតា» អ្នកនាង លី ចាន់សីហា Live បានបង្ហាញថា ពិធីសូត្រមន្ដខួបកំណើតរបស់នាងនៅព្រឹកនេះ គឺមានវត្តមានសាច់ញាតិបងប្អូន ឪពុកម្ដាយ រូមទាំងស្វាមីរបស់នាង។ ជាមួយគ្នានេះដែរ មានទស្សនិកជន និងមិត្តរូមអាជីពជាមួយបានជូនពរនាងគ្រប់ៗគ្នា៕

នំខេករបស់តារាសម្ដែង លី ច័ន្ទសីហា
តារាសម្ដែង លី ច័ន្ទសីហា
នំខេករបស់តារាសម្ដែង លី ច័ន្ទសីហា
តារាសម្ដែង លី ច័ន្ទសីហា
តារាសម្ដែង លី ច័ន្ទសីហា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី​ ចាន់សីហា