ចិន៖ រូបភាពប៉ុន្មានសន្លឹក និងវីដេអូឃ្លីបរបស់បុរសជនជាតិចិនម្នាក់ កំពុងតែធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គម កាតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃរបស់គាត់ សុខចិត្តចំណាយពេលអស់រាប់សិបឆ្នាំ នៅក្បែរមើលថែទាំម្តាយក្មេកជរាសព្វគ្រប់បែបយ៉ាង បើទោះជារាល់ថ្ងៃនឿយហត់លំបាកក្តីក៏មិនខ្ចីត្អូញត្អែរ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសជាកូនប្រសាមិនស្គាល់អត្តសញ្ញាខាងលើ ជាអ្នកស្រុករស់នៅក្នុងខេត្តស៊ីឈួន ប្រទេសចិន បានមើលថែទាំម្តាយក្មេករបស់គាត់ ឈ្មោះថាលោកយាយ Li Jiulian មានវ័យ១១៥ឆ្នាំ យ៉ាងយកចិត្តទុកដាក់បំផុតអស់រយៈពេលជាង៤០ឆ្នាំមកហើយ។

ជាក់ស្តែងតាមរយៈវីដេអូឃ្លីប គេឃើញបុរសជាកូនប្រសារបានកិនម្សៅធ្វើតៅហ៊ូ ខណៈស្រ្តីចំណាស់ជាម្តាយក្មេក អង្គុយក្នុងផ្ទះភ្នែករំពៃមើលតាមមាត់បង្អួច ទាំងទឹកមុខញញឹមញញែម។ កូនប្រុសលោកយាយ Li និយាយថា បង្ហែមតៅហ៊ូគឺជាអាហារដែលម្តាយក្មេករបស់លោក ចូលចិត្តទទួលទានបំផុត។

លោកថា «ខ្ញុំតែងតែធ្វើឲ្យគាត់បរិភោគបន្តិចបន្តួច ជារៀងរាល់សប្តាហ៍មិនដែលខានឡើយ។ គាត់មិនចូលចិត្តរបស់ដែលគេលក់ (បង្អែមតៅហ៊ូ) ទេ ព្រោះវាមានរសជាតិជូរ បានជាខ្ញុំឧស្សាហ៍ធ្វើវានៅផ្ទះដោយខ្លួនឯង ទើបវាប្រសើរជាង» ។ លើសពីនេះ ក៏មានអាហារជាច្រើនផ្សេងទៀត ដែលកូនប្រសាប្រុសរូបនេះ តែងធ្វើជូនពិសាដូចជា នំពងទាជាដើម និងថែមទាំងបញ្ចុកម្តាយដោយផ្ទាល់ដៃគាត់ថែមទៀតផង។

ប្រភពដដែលឲ្យដឹងទៀតថា បុរសជាកូនប្រសាដ៏កត្តញ្ញូខាងលើនេះ តែងតែម៉ាស្សាធ្វើសរសៃសសូង សិតសក់ បញ្ចុកអាហារ និងតែងតែអៀវម្តាយក្មេករបស់គាត់ ដើរលេងក្នុងភូមិដើម្បីស្រូបយកបរិយាកាសខាងក្រៅសឹងតែរាល់ថ្ងៃ។

តាមរយៈសកម្មភាពស្តែងចេញ របស់កូនប្រសាប្រុសដ៏កតញ្ញូ មកលើម្តាយក្មេកខាងលើនេះ បានធ្វើឲ្យចាក់ដោតចិត្ត អ្នកនិយមលេងអ៊ីនធើណែតនៅចិនជាច្រើន ឲ្យកោតសរសើរដល់គាត់មិនដាច់ពីមាត់ ថាចំជាកូនប្រកបដោយគន្លងធម៌ ដែលកូនៗជាច្រើនគួរយកតម្រាប់តាមផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បុរសជាកូនប្រសាមិនស្គាល់អត្តសញ្ញាខាងលើ ជាអ្នកស្រុករស់នៅក្នុងខេត្តស៊ីឈួន ប្រទេសចិន
គាត់បានមើលថែទាំម្តាយក្មេករបស់គាត់ ឈ្មោះថាលោកយាយ Li Jiulian មានវ័យ១១៥ឆ្នាំ យ៉ាងយកចិត្តទុកដាក់បំផុតនេះ អស់រយៈពេលជាង៤០ឆ្នាំមកហើយ
កូនប្រុសលោកយាយ Li និយាយថា បង្ហែមតៅហ៊ូគឺជាអាហារដែលម្តាយក្មេករបស់លោក ចូលចិត្តទទួលទានបំផុត
លោកតែងម៉ាស្សាធ្វើសរសៃសសូង សិតសក់ បញ្ចុកអាហារ និងតែងតែអៀវម្តាយក្មេករបស់គាត់ ដើរលេងក្នុងភូមិដើម្បីស្រូបយកបរិយាកាសខាងក្រៅសឹងតែរាល់ថ្ងៃ
លោកតែងម៉ាស្សាធ្វើសរសៃសសូង សិតសក់ បញ្ចុកអាហារ និងតែងតែអៀវម្តាយក្មេករបស់គាត់ ដើរលេងក្នុងភូមិដើម្បីស្រូបយកបរិយាកាសខាងក្រៅសឹងតែរាល់ថ្ងៃ
លោកតែងម៉ាស្សាធ្វើសរសៃសសូង សិតសក់ បញ្ចុកអាហារ និងតែងតែអៀវម្តាយក្មេករបស់គាត់ ដើរលេងក្នុងភូមិដើម្បីស្រូបយកបរិយាកាសខាងក្រៅសឹងតែរាល់ថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]