ភ្នំពេញ៖សាលារៀនខូលីងវូដភ្នំពេញ (CSPP) ជាក្តីស្រមៃរបស់មាតាបិតាសិស្សដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ បានចាប់ផ្តើម បើកទ្វារទទួលសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីចំណេះទូទៅនិងភាសាអង់គ្លេស។

សាលារៀនខូលីងវូដភ្នំពេញ (CSPP)

យោងតាមព័ត៌មានប្រកាសនៅថៃ្ងច័ន្ទនេះ បានឱ្យដឹងថា CSPP ជាគ្រឹះស្ថានសិក្សាឯកជនដែលទើបបង្កើតថ្មីនៅកម្ពុជា នឹងផ្តល់នូវការអប់រំប្រកប ដោយគុណភាពខ្ពស់បំផុត​ ប្រជុំដោយគ្រូបង្រៀនល្បីៗ មានទីតាំងស្ថិតនៅចន្លោះផ្សារមាន់អាំង និងអង់តែនទូរទស្សន៍ តំបន់ទួលគោក។

CSPP ជាសាលាទីមួយនៅកម្ពុជាដែលពុំសែ្វងរកប្រាក់ចំណេញ ក្រៅតែពីបំណងផ្តល់ការអប់រំល្អបំផុតឈានមុខគេនៅកម្ពុជា និង​ធ្វើយ៉ាងណាដើម្បីធានាឱ្យសិស្សដែលចូលរៀននៅ​​ CSPP​ ទទួលបានជោគជ័យគ្រប់កម្រិត​​និងអាចត្រៀមសិក្សានៅ សាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស។

លោកគ្រូ ​ខេង​ គិមស្រ៊ាង (ល្បីលើមុខវិជ្ជាគណិតវិទ្យា) លោកគ្រូ ធាង ស្រ៊ុយ (ល្បីលើមុខវិជ្ជារូបវិទ្យា) លោកគ្រូ កែវ ណារិន (ល្បីខាងអក្សរសាស្រ្ត) អ្នកគ្រូ ជឹម ណៃកេង (ល្បីខាងគីមីវិទ្យា) លោក គ្រូឡុង សារិន (ល្បីលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ) និងលោកគ្រូអ្នកគ្រូឆ្នើមៗជាច្រើនរូបទៀត បានរួមគ្នាត្រៀមផ្តល់ការអប់រំនិងសិក្សាលើមុខវិជ្ជាទាំងអស់ដើម្បីធានាឱ្យសិស្សទទួលបានជោគជ័យគ្រប់កម្រិត​​ និងជាពិសេសនៅពេលប្រឡងឌីផ្លូមនិងបាក់ឌុប។

លក្ខណៈពិសេសដែល CSPP ឈានមុខផ្តាច់គេលើកគុណភាពអប់រំ គឺប្រជុំដោយគ្រូល្បីៗ សិស្សដែលរៀននៅCSPP ពុំចាំ បាច់ សិក្សាបង់លុយបន្ថែមនៅកន្លែងដ៏ទៃទៀតឡើយ ដោយសារ CSPP មានកម្មវិធី​បំប៉ន​​បន្ថែមដោយឥតគិតថ្លៃ ជាពិសេសលើ​មុខវិជ្ជាដែលប្អូនៗមានការលំបាក ដើម្បីទទួលបានជោគជ័យពីការសិក្សា និងការប្រកួតប្រជែងផ្សេងៗ និងទីពីរតមៃ្លសិក្សា ទាបជាងសាលាដទៃច្រើន។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងកមកាន់លេខទូរស័ព្ទ៖ ០១២ ៨៩៨ ១២៤​ /០១២ ៨៩០ ​៤៦៥/ ០៩៨ ២២៤ ៣៤៨

សាលាខូលីងវូដភ្នំពេញ​មានទីតាំង​ស្ថិត​នៅ​អគារ​លេខ៥០ ផ្លូវ៣១៥​ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ចន្លោះផ្សារមាន់អាំង និងអង់តែនទួលគោក)៕

សាលារៀនខូលីងវូដភ្នំពេញ (CSPP)
សាលារៀនខូលីងវូដភ្នំពេញ (CSPP)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]