ភ្នំពេញ៖ ខ្សែភាពយន្តថ្មី រឿង «ហ្លួងព្រះស្តេចកន» ឃើញថាមានការពេញនិយម និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាច្រើនថែមទៀតផង ចំណែកឯ ដំណើរការផលិតខ្សែភាពយន្តដ៏ល្អឯកមួយនេះវិញ ត្រូវបានចំណាយពេល រហូតដល់ទៅជាង ២ឆ្នាំឯណោះ។

គួរបញ្ជាក់ផងដែរ ក្នុងរយៈពេលដែលរឿងនេះ ចាប់ផ្តើមដាក់លក់សំបុត្រ ឃើញមានការគាំទ្រខ្លាំងមែនទែន រហូតអាចលក់ដាច់ជាង ខ្សែភាពយន្តហូលីវូដល្បីៗផ្សេងទៀតផង។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ថ្មីៗនេះកញ្ញា ឈុំ វត្តី ដែលជាតួមួយរូបនៅក្នុងរឿងនោះ បានបង្ហោះជាវីដេអូក្រៅឆាកខ្លីៗ ក្នុងរឿង «ហ្លួងព្រះស្តេចកន»។

ក្នុងនោះដែរ ឃើញថាមានការកោតសរសើរពីការសម្តែង ដោយក្នុងនោះមានឈុតកាប់ចាក់ វាយគ្នាយ៉ាងសាហាវ ធ្វើឲ្យទស្សនិកជនលាន់មាត់ ថាពិតជាពូកែសម្តែងមែន៕

ចង់ដឹងថា សាហាវយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

រឿង «ហ្លួងព្រះស្តេចកន»
រូបភាពក្នុងរឿង «ហ្លួងព្រះស្តេចកន»
រូបភាពក្រៅឆាក ក្នុងរឿង «ហ្លួងព្រះស្តេចកន»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ វត្តី