ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ តែងបង្កភាព ភ្ញាក់ផ្អើលតាមការសម្ដែង មិនថាជាតួអង្គគួរឲ្យស្រលាញ់ ឬជាតួអង្គកម្សត់នោះទេ។

ទោះបីជា តារាសម្ដែង រូបនេះ មានគ្រួសារហើយពិតមែន តែចំពោះប្រជាប្រិយភាពវិញ នៅតែមានការគាំទ្រខ្លាំង ពីទស្សនិកជន។

នេះក៏ដោយសារបទពិសោធន៍ ក្នុងការប្រឡូកសិល្បៈ របស់អ្នកនាង មានជាយូរឆ្នាំ ហើយរាល់ការសម្ដែងនីមួយៗ គឺពិតជាសាកសមគ្មានចន្លោះសោះឡើយ ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះមួយនេះនៅរឹងមាំដល់សព្វថ្ងៃ។

ពេលខ្លះ ថ្វីបើខ្លួនជាស្រីមែនពិត តែបើឲ្យ ទូច​ ស្រីល័ក្ខ សម្ដែងជាតួអង្គប្រុសក៏អាចទៅរួច ហើយមើលទៅសឹងតែមិនដឹងថា ជាមនុស្សស្រីទៀតផង នេះក៏ជាចំណុចពិសេសមួយដែលតារាខ្លះធ្វើមិនបានដូចអ្នកនាង។

ហេតុផលទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា តែងតែសរសើរពីទេពកោសល្យក្នុងការសម្ដែង របស់អ្នកនាង ព្រោះតារាស្រីរូបនេះ អាចបត់បែនខ្លួនគ្រប់ស្ថានភាព ដែលមិនមែនជាកង្វល់ សម្រាប់ផលិតករណាមួយឡើយ។

កាលពីថ្មីៗនេះដែរ  អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហាញនូវរូបថត ពេលដែលនាង តែងខ្លួនជាប្រុស ដែលសឹងតែធ្វើឲ្យគ្រប់គ្នា មើលមិនចង់ស្គាល់៕

ទូច​ ស្រីល័ក្ខ សម្ដែងជាតួអង្គប្រុស
ទូច​ ស្រីល័ក្ខ សម្ដែងជាតួអង្គប្រុស
ទូច​ ស្រីល័ក្ខ សម្ដែងជាតួអង្គប្រុស
តារាសម្ដែង ទូច ស្រីល័ក្ខ
តារាសម្ដែង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ