សាច់មុខធំ ថ្ពាល់ប៉ោង មិនមែនជាអ្វីដែលសុភាពនារីគ្រប់រូបចង់បាននោះទេ។ ទម្រង់មុខតូចរៀវទៅវិញទេគឺជាផ្នែកមួយនៃសម្រស់ដែលនារីគ្រប់រូបតែងតែប្រាថ្នា។ 

ថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្តដែលធ្វើឱ្យមុខរបស់អ្នកប្រែជាតូចស្លីមស្អាតល្អ៖  

វិធីសាស្រ្តធម្មជាតិជួយឱ្យទម្រង់មុខប្រែជាតូចស្លីមស្រស់ស្អាត

១.លំហាត់ប្រាណផ្ទៃមុខ

ការធ្វើលំហាត់ប្រាណឲ្យផ្ទៃមុខគឺជាការធ្វើចលនាសាច់ដុំផ្ទៃមុខ ដែលអាចដុតបំផ្លាញជាតិខ្លាញ់ នៅលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ វិធីអនុវត្តដូចខាងក្រោម៖

ទី១៖ ធ្វើចលនាមាត់របស់អ្នកជាទម្រង់រាងអក្សរ O ឬ ប្រឹងខ្ជិបមាត់របស់អ្នកដូចទម្រង់មាត់ត្រី ។ រក្សាទម្រង់មាត់បែបនេះរយៈពេល ៣០ វិនាទីរួចសម្រួលមកឥរិយាបថធម្មតាវិញ ដើម្បីសម្រាកសាច់ដុំមុខ។  រួចបន្តការធ្វើបែបនេះឱ្យបាន ១០ ទៅ ២០ដង។

ទី២៖ បិទមាត់ឱ្យជិត បញ្ចេញខ្យល់ឱ្យប៉ោងពេញមាត់ រួចរក្សាឥរិយាបថនេះក្នុងរយៈពេល ៣០វិនាទីដូចគ្នា រួចសម្រាកសាច់ដុំ។ បន្ទាប់មកធ្វើបែបនេះដដែលៗឱ្យបាន ១០ ទៅ ២០ដង។ លំហាត់ប្រាណនេះនឹងធ្វើឱ្យសាច់មុខរបស់អ្នករឹងមាំ។ 

ទី១ ធ្វើចលនាមាត់របស់អ្នកជាទម្រង់រាងអក្សរ O ឬ ប្រឹងខ្ជិបមាត់របស់អ្នក។ ទី២ បិទមាត់ឱ្យជិត បញ្ចេញខ្យល់ឱ្យប៉ោងពេញមាត់ រួចរក្សាឥរិយាបថនេះក្នុងរយៈពេល ៣០វិនាទីដូចគ្នា រួចសម្រាកសាច់ដុំ

២.ម៉ាស្សាផ្ទៃមុខ

ការទៅកន្លែងម៉ាស្សាជាប្រចាំអាចនឹងធ្វើឱ្យអ្នកចំណាយលុយច្រើន ប៉ុន្តែការពិតអ្នកក៏អាចធ្វើការនៅផ្ទះដោយខ្លួនឯងផងដែរ។  ងាយៗដោយគ្រាន់តែប្រើដៃម៉ាស្សាថ្ពាល់ពីក្រោមឡើងទៅលើជារង្វង់ថ្នមៗជាការស្រេច  រួចអ្នកក៏អាចអនុវត្តលើថ្ងាសផងដែរ។ ការម៉ាស្សាបែបនេះនឹងធ្វើឱ្យបង្កើនចរន្តឈាម  និងអុកស៊ីហ្សែនរត់ពេញផ្ទៃមុខ ហើយជួយធ្វើឱ្យដុតបំផ្លាញជាតិខ្លាញ់លើផ្ទៃមុខ ធ្វើឱ្យសាច់មុខតឹងណែន និងធ្វើឱ្យស្បែកមុខស្រស់ថ្លាមានសុខភាពល្អផងដែរ។

ងាយៗដោយគ្រាន់តែប្រើដៃរបស់អ្នកម៉ាស្សាថ្ពាល់ពីក្រោមឡើងទៅលើជារង្វង់ថ្នមៗជាការស្រេច រួចអ្នកក៏អាចអនុវត្តលើថ្ងាសផងដែរ

៣.គ្រប់គ្រងរបបអាហារ

ការដែលអ្នកថែរក្សារបបអាហារឱ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់ ព្រោះវាមិនត្រឹមតែអាចធ្វើឱ្យផ្ទៃមុខដុតបំផ្លាញជាតិខ្លាញ់ប៉ុណ្ណោះទេ  តែវាក៏មានគុណប្រយោជន៍សម្រាប់សុខភាព  សម្រស់  និងផ្ទៃមុខផងដែរ ដោយការអនុវត្តវិធីដូចខាងក្រោម៖

- កាត់បន្ថយអាហារដែលមានជាតិផ្អែម និងផ្សំជាមួយស្ករកែច្នៃ ហើយប្តូរមក បរិភោគអាហារដែលមានជីវជាតិដូចជា បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ

- ផឹកទឹកឱ្យបានច្រើនចៀសវាងរាងកាយខ្វះជាតិទឹក ហើយថែមទាំងអាចបណ្តេញជាតិខ្លាញ់ពីក្នុងខ្លួននិងសាច់មុខផងដែរ

- បញ្ឃប់ ឬកាត់បន្ថយគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន

- ចៀសវាងការបរិភោគទឹកផ្លែឈើដែលច្រកកំប៉ុង

- ប្រាកដចិត្តថារបបអាហារប្រចាំថ្ងៃរបស់អ្នកសម្បូរទៅដោយជាតិរ៉ែ និងសារជាតិចិញ្ចឹមផ្សេងៗទៀតសម្រាប់រាងកាយ ដោយការបរិភោគផ្លែឈើ និងបន្លែដែលមានជាតិកាកសសៃឱ្យបានច្រើន

- គួរបរិភោគអាហារដោយការទំពារមួយៗ និងយឺតៗព្រោះវាអាចធ្វើឱ្យសាច់ដុំមុខរបស់អ្នកធ្វើចលនាហើយដុតបំផ្លាញជាតិខ្លាញ់និងសាច់មុខផងដែរ។ 

ការដែលអ្នកថែរក្សារបបអាហាររបស់អ្នកឱ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់ ព្រោះវាមិនត្រឹមតែអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកអាចដុតបំផ្លាញជាតិខ្លាញ់ប៉ុណ្ណោះទេ តែវាក៏មានគុណប្រយោជន៍សម្រាប់សុខភាព សម្រស់ និងផ្ទៃមុខផងដែរ

៤.ទំពារស្ករកៅស៊ូ

វាអាចថាជាវិធីចម្លែក និងនឹកស្មានមិនដល់ តែវាជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុត។ ការទំពារស្ករកៅស៊ូក្នុងមួយថ្ងៃឱ្យបាន ២ ម៉ោងវាអាចជួយកម្ចាត់សាច់ដុំ និងខ្លាញ់លើផ្ទៃមុខ ជួយបន្តឹងស្បែកមុខ និងធ្វើឱ្យលំហូរឈាមលើផ្ទៃមុខដំណើរការល្អ។ គួរចងចាំផងដែរថាការទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករទើបជាជម្រើសដ៏ល្អ។

ការទំពារស្ករកៅស៊ូក្នុងមួយថ្ងៃឱ្យបាន ២ ម៉ោងវាអាចជួយកម្ចាត់សាច់ដុំ និងខ្លាញ់លើផ្ទៃមុខ ជួយបន្តឹងស្បែកមុខ និងធ្វើឱ្យលំហូរឈាមលើផ្ទៃមុខដំណើរការល្អ

៥. បន្ធូរបន្ថយភាពតានតឹង

ក្រៅពីវិធីសាស្រ្តធម្មជាតិខាងលើ អាការខាងអារម្មណ៍ក៏អាចជួយអ្នកមួយផ្នែកផងដែរ។ ការដែលអ្នកមានអារម្មណ៍ល្អ សប្បាយចិត្ត នឹងធ្វើឱ្យអ្នកញញឹមច្រើន។ ការញញឹមជាវិធីដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អប្រសើរ។ ម្យ៉ាងទៀតអ្នកត្រូវតែចៀសវាងភាពតានតឹងក្នុងអារម្មណ៍ និងស្ត្រេសដោយការធ្វើលំហាត់ប្រាណ ឬការធ្វើយូហ្គា  សម្មាធិ  និងគ្រប់គ្រងដង្ហើម។ អ្វីដែលសំខាន់ចុងក្រោយនោះគឺ ត្រូវតែគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចក៏ ៨ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ៕

ការដែលអ្នកមានអារម្មណ៍ល្អ សប្បាយចិត្ត និងធ្វើឱ្យអ្នកញញឹមច្រើន។ ការញញឹមនោះហើយគឺជាវិធីដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អប្រសើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]