អាមេរិក៖ កាលពីថ្ងៃទី ២៣ ខែសីហា ២០១៧ ទូរស័ព្ទ Galaxy Note 8 ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយរបស់ក្រុមហ៊ុនសាមសុង នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ពេលនេះយើងអាចដឹងយ៉ាងច្បាស់ពីទូរស័ព្ទម៉ាកនេះ ហើយបន្ទាប់ពីការបង្ហាញជាផ្លូវការដោយក្រុមហ៊ុន Samsung។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិដ៏សំខាន់ៗនៃទូរស័ព្ទ Galaxy Note 8 ៖ 

• អេក្រង់មានទំហំ ៦,៣អ៊ីញ

អេក្រង់ទូរស័ព្ទ Galaxy Note 8

• មានបំពាក់ដោយកាមេរ៉ាចំនួន២នៅខាងក្រោយ។ អ្នកប្រើប្រាស់អាចរក្សាទុករូបភាព២សន្លឹកបន្ថែមពីលើរូបភាពដើម។ មានសមត្ថភាពអាចថតរូបដោយធ្វើឲ្យផ្ទៃខាងក្រោយមានលក្ខណៈមិនច្បាស់ ឬព្រិល ហើយអ្នកក៏អាចកែតម្រូវកម្រិតនៃភាពមិនច្បាស់នោះបាន បន្ទាប់ពីថតហើយផងដែរ។

កាមេរ៉ាទាំង២នៅខាងក្រោយ

• ប៊ិចមានលក្ខណៈទំនើប។ S Pen(ប៊ិចទូរស័ព្ទ Galaxy Note 8) អាចដំណើរការបានដោយគ្រាន់តែប៉ះស្រាលៗលើអេក្រង់ប៉ណ្ណោះ។ អ្នកក៏អាចប្រើប៊ិចនេះដើម្បីធ្វើការផ្ញើសារនិងគូររូបឬសរសេរអក្សរជាលក្ខណៈ GIF ដើម្បីចែករំលែកទៀតផង។ S Pen មានលក្ខណៈធន់នឹងទឹកនិងធូលី ហើយអ្នកអាចដោតវាចូលទៅក្នុងរន្ធនៅផ្នែកខាងក្រោមទូរស័ព្ទដោយមិនបាច់បារម្ភពីការបាត់វាផងដែរ។

ការសរសេរដោយប្រើប្រាស់ប៊ិច
រន្ធសម្រាប់ដោតប៊ិចនៅលើទូរស័ព្ទ Galaxy Note 8
អេក្រង់ទូរស័ព្ទ Galaxy Note 8 នៅពេលដែលដកប៊ិច

• មានជំនួយការ Bixby។ Bixby គឺជាប្រព័ន្ធសិប្បនិម្មិតដ៏ឆ្លាតវៃមួយដែលត្រូវបានរចនាឡើងដើម្បីធ្វើអន្តរកម្មឧបករណ៍ជាមួយនឹងអ្នកប្រើប្រាស់តាមរយៈការនិយាយ។ ជំនួយការនេះមានលក្ខណៈសម្បត្តិស្រដៀងទៅនឹង Siri របស់ iPhone ដែរ។

ជំនួយការ Bixby

• មានម៉ាស៊ីនស្កេនស្នាមម្រាមដៃនិងម៉ាស៊ីនស្កេនផ្ទៃមុខ

ការស្កេនផ្ទៃមុខ
ការស្កេនស្នាមម្រាមដៃ

• អនុញ្ញាតឲ្យអ្នកប្រើប្រាស់បើកដំណើរការកម្មវិធី២ក្នុងពេលតែមួយដោយបែងចែកអេក្រង់ជា២ផងដែរ

ការដំណើរការកម្មវិធី២ក្នុងពេលតែមួយ

• មានរន្ធសម្រាប់ដោត microSD

• អង្គចងចាំមានទំហំ 64 GB 

• មានរន្ធសម្រាប់ដោតកាស

• មានភាពធន់នឹងធូលីនិងទឹក

• មាន RAM ទំហំ 6 GB 

• មានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.7.1 ហើយក៏ប្រហែលជាមានដំណើរការប្រព័ន្ធប្រតិបត្តិការ Android Oreo នាពេលខាងមុខនេះទៀតផង

• ថ្មមានទំហំ 3,300mAh ដែលអាចសាកបានតាមរន្ធ USB ប្រភេទ C

• នឹងដាក់លក់នៅថ្ងៃទី ១៥ ខែកញ្ញាក្នុងតម្លៃ ៩៣០ដុល្លារ

ទូរស័ព្ទ Galaxy Note 8

សូមទស្សនាវីដេអូនៃការបង្ហាញជូនដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]